ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ ការ​សម្របសម្រួល​នយោបាយ​ក្នុង​ករណី​លោក​សម រង្ស៊ី​ ហួស​ពេល​ហើយ


លោក សម រង្ស៊ី កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។
លោក សម រង្ស៊ី កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។
ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ ការ​លុប​ឈ្មោះ​មេដឹកនាំ​គណបក្ស​ជំទាស់​ លោក​ សម រង្ស៉ី​ ចេញ​ពី​បញ្ជី​បោះឆ្នោត​ធ្វើ​ឲ្យ​លោក​លែង​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ ទោះបី​ជា​មាន​ការ​សម្រុះសម្រួល​នយោបាយ​នៅ​ថ្ងៃ​អនាគត ​ហើយ​នឹង​អាច​ត្រូវ​លើកលែង​ទោស​ដោយ​ព្រះមហាក្សត្រ​ក៏ដោយ។​ នេះ​ជា​ការ​អះអាង​របស់​លោក​ គល់ បញ្ញា​នាយកប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ខុមហ្រ្វែល​ (Comfrel)​ ដែល​ថ្លែង​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ក្រុម​អ្នក​វិភាគ​អះអាង​ថា ​ការ​បោះឆ្នោត​ដែល​គ្មាន​មេដឹកនាំ​គណបក្ស​ជំទាស់​ លោក​ សម រង្ស៉ី​ ចូល​រួម​ ទំនង​ជា​គ្មាន​ការ​ទទួលស្គាល់​ពី​អន្តរជាតិ​និង​ភាគី​ក្រុម​ជំទាស់​ទេ។

លោក ​គល់ បញ្ញា ​បាន​ពន្យល់​ថា​ ឥឡូវ​នេះ​ចូល​ដល់​ដំណាក់កាល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) បាន​ដក​ឈ្មោះ​មេដឹកនាំ​គណបក្ស​ជំទាស់​លោក​ សម រង្ស៉ី​ ហ្នឹង​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត។​ ហើយ​ការ​ដក​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​នេះ​ បើ​ទោះបី​ជា​ អំឡុង​ពី​ខែ​មករា​ដល់​ខែ​កក្កដា​នេះ​ឬ​ក៏​ទៅ​ដល់​ពេល​ចុះ​ឈ្មោះ​បេក្ខជន​នេះ ​បើ​ទោះ​បី​ថា​មាន​ការ​ស្រុះស្រួល​គ្នា​ខាង​នយោបាយ​ឬ​ក៏​មាន​ព្រះរាជទាន​ការ​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ​ក៏​ដោយ​ ករណី​លោក ​សម រង្ស៉ី​ នេះ​គឺ​ថា ​លោក​នឹង​មិន​បាន​ ទៅ​មាន​សិទ្ធិ​បោះឆ្នោត​និង​ឈរ​ឈ្មោះ​ទេ​ ដោយសារ​តែ​គ.ជ.ប.​និង​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​បាន​ដក​ឈ្មោះ​គាត់​ចេញ​ពី​បញ្ជី។

លោក​បាន​បន្ថែម​ថា​ ការ​លុប​ឈ្មោះ​នេះ​ជា​រឿង​ខុសច្បាប់​ ដោយសារ​ទណ្ឌិត​និង​ អ្នក​ជាប់​ឃុំឃាំង​អាច​មាន​សិទ្ធិ​បោះឆ្នោត​បាន​ឬ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ពេល​ ពួក​គេ​រួច​ពី​ការ​ចោទ​ប្រកាន់។​ ឬ​ត្រូវ​បាន​លើកលែង​ទោស​មុន​ការ​បោះឆ្នោត​ថ្ងៃ​ទី២៨​ ខែ​កក្កដា​ ឆ្នាំ​២០១៣។ ដូច្នេះ​ការ​លុប​ឈ្មោះ​គឺ​ជា​រឿង​ដែល​ខុសច្បាប់​ដែល​ គ្រាន់​តែ​កំណត់​ថា​មិន​ឲ្យ​ទណ្ឌិត​មាន​សិទ្ធិ​បោះឆ្នោត​ ឬ​ឈរ​ឈ្មោះ​បោះឆ្នោត​ នោះ។​ លោក​ថ្លែង​ថា ​ទណ្ឌិត​មិន​អាច​ចេញ​ពី​ពន្ធនាគារ​មក​បោះឆ្នោត​ ឬ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​បាន​ទេ​នៅ​ពេល​ជាប់​ឃុំ។​ លោក​អះអាង​ដែរ​ថា​ រឿង​នេះ​ជា​រឿង​ដែល​អន្តរជាតិ​មាន​ការ​ចាប់​អារម្មណ៍៕

តើ​អ្នក​យល់​ថា​លោក​អវត្តមាន​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​នឹង​មាន​ឥទ្ធិពល​យ៉ាង​ដូច​ម្តេច​ដល់​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ?
XS
SM
MD
LG