ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ជាន់ខ្ពស់​អ៊ុយក្រែន​មួយ​ចំនួន​លាលែង​ពី​តំណែង ចំពេល​មាន​ការរុះរើ​មន្ត្រី


នៅក្នុង​រូប​ដែល​គេ​មិន​ស្គាល់​ពី​ទីកន្លែង​ថត ហើយ​ដែល​បាន​ចេញ​ផ្សាយ​នៅលើ​បណ្តាញ​សង្គម​នៅ​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បង្ហាញ​ពី​លោក Kyrylo Tymoshenko កាន់​កំណត់ត្រា​មួយ​នៅពេល​លោក​សុំលាលែង​ពី​តំណែង ដោយ​សុំឱ្យ​លោក​ប្រធានាធិបតី Volodymyr Zelenskyy ដក​លោក​ពី​កាតព្វកិច្ច។
នៅក្នុង​រូប​ដែល​គេ​មិន​ស្គាល់​ពី​ទីកន្លែង​ថត ហើយ​ដែល​បាន​ចេញ​ផ្សាយ​នៅលើ​បណ្តាញ​សង្គម​នៅ​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បង្ហាញ​ពី​លោក Kyrylo Tymoshenko កាន់​កំណត់ត្រា​មួយ​នៅពេល​លោក​សុំលាលែង​ពី​តំណែង ដោយ​សុំឱ្យ​លោក​ប្រធានាធិបតី Volodymyr Zelenskyy ដក​លោក​ពី​កាតព្វកិច្ច។

មន្ត្រី​ជាន់​ខ្ពស់​អ៊ុយក្រែន​មួយ​ចំនួន​បាន​ប្រកាស​លាលែង​ពី​តំណែង​នៅ​ថ្ងៃ​អង្គារ​នេះ នៅ​ចំ​ពេល​នៃ​អ្វី​ដែល​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​ថា​ជា​ការ​ផ្លាស់ប្ដូរ​មន្ត្រី​មួយ​ចំនួន​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក។

អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន​លោក Viacheslav Shapovalov ដែល​ទទួល​បន្ទុក​កិច្ចការ​ផ្គត់ផ្គង់​ភស្តុភារ​សម្រាប់​កង​កម្លាំង​អ៊ុយក្រែន បាន​លាលែង​ពី​តំណែង​ដោយ​លើកឡើង​អំពី​ការ​ចោទ​ប្រកាន់​រឿង​អាស្រូវ​លទ្ធកម្ម​ស្បៀង​អាហារ​ដែល​លោក​បាន​បដិសេធ។

អគ្គរដ្ឋអាជ្ញា​រង​អ៊ុយក្រែន​លោក Oleksiy Symonenko និង​អនុ​ប្រធាន​ខុទ្ទកាល័យ​របស់​លោក Zelenskyy លោក Kyrylo Tymoshenko ក៏​បាន​លាលែង​ពី​តំណែង​ផង​ដែរ​ដោយ​មិន​បាន​ផ្ដល់​មូលហេតុ​អំពី​ការ​លាលែង​របស់​ពួកគេ​នេះ​ទេ។

លោក Zelenskyy បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​កាលពី​រាត្រី​ថ្ងៃ​ចន្ទ​ថា៖ «មាន​ការ​សម្រេច​រឿង​មន្ត្រី​រួច​ទៅ​ហើយ ដែល​ការ​សម្រេច​ខ្លះ​ធ្វើ​នៅ​ថ្ងៃ​នេះ​ ហើយ​ការ​សម្រេច​ខ្លះ​ធ្វើ​នៅ​ថ្ងៃ​ស្អែក ទាក់ទិន​នឹង​មន្ត្រី​នៅ​គ្រប់​កម្រិត​ទាំង​អស់​នៅ​តាម​ក្រសួង​នានា​និង​រចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​របស់​រដ្ឋាភិបាល​ថ្នាក់​ជាតិ ក៏​ដូចជា​នៅ​ក្នុង​តំបន់ ​និង​នៅ​ក្នុង​ផ្នែក​អនុវត្ត​ច្បាប់​ផងដែរ»៕

ព័ត៌មាន​ខ្លះនៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន AP ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG