ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​អាមេរិក​ថា សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន​ជា «បរាជ័យ​ផ្នែក​យុទ្ធសាស្ត្រ» ប៉ុន្តែ​ជា «ជោគជ័យ​ផ្នែក​ផែនការ»

លោក​នាយ​ឧត្តមសេនីយ៍ Mark Milley ​នាយ​សេនាធិការ​កងទ័ព​ចម្រុះ​​សហរដ្ឋ​អាមេរិក ​ចូល​រួម​​ក្នុង​​សវនាការ​របស់​គណៈកម្មាធិការ​កិច្ចការ​ការពារ​ជាតិ​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ស្ដីពី​ការ​បញ្ចប់​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២១។

កាលពី​ថ្ងៃ​អង្គារ នៅ​ក្នុង​សវនាការ​របស់​គណៈកម្មាធិការ​កិច្ចការ​ការពារ​ជាតិ​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ស្ដីពី​ការ​បញ្ចប់​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន មន្រ្តី​យោធា​កំពូល​បំផុត​របស់​សហរដ្ឋ​អាមេរិក​បាន​ទទួល​ស្គាល់​ថា សង្រ្គាម​នេះ​គឺជា «បរាជ័យ​ផ្នែក​យុទ្ធសាស្ត្រ» ប៉ុន្តែ​ជា «ជោគជ័យ​ផ្នែក​ផែនការ»។

លោក​នាយ​ឧត្តមសេនីយ៍ Mark Milley ដែល​ជា​នាយ​សេនាធិការ​កងទ័ព​ចម្រុះ​និង​ជា​មន្រ្តី​យោធា​កំពូល​បំផុត​របស់​សហរដ្ឋ​អាមេរិក បាន​ថ្លែង​ដូច្នេះ អំពី​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ដក​កងទ័ព​របស់​សហរដ្ឋ​អាមេរិក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​នៅ​ពេល​នោះ​មាន​ការ​ជម្លៀស​មនុស្ស ១២៤.០០០ នាក់ ដែល​រួម​មាន​ទាំង​ពលរដ្ឋ​អាមេរិក​ប្រហែល ៦.០០០ នាក់​ផងដែរ​ចេញពី​អាហ្វហ្គានីស្ថាន។

លោក Milley បាន​បញ្ជាក់​ថា៖ «លទ្ធផល​ក្នុង​សង្រ្គាម​ដូច​នេះ​គឺជា​លទ្ធផល​បរាជ័យ​ផ្នែក​យុទ្ធសាស្ត្រ ដោយសារតែ​សត្រូវ​បាន​កាន់កាប់​រដ្ឋធានី​កាប៊ុល។ គ្មាន​អ្វី​ផ្សេង​ដើម្បី​ពណ៌នា​អំពី​លទ្ធផល​នេះ​ទេ។លទ្ធផល​នេះ​គឺជា​ផលវិបាក​នៃ​ភាព​បរាជ័យ​បញ្ចូល​គ្នា ២០ ឆ្នាំ មិនមែន ២០ ថ្ងៃ​នោះ​ឡើយ»។

នៅ​ពេល​ដែល​ជជីក​សួរ​អំពី​ថា​តើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អាច​អនុវត្ត​វិធី​ផ្សេង​ដើម្បី​ការពារ​កុំ​ឲ្យ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​ដួល​រលំ​និង​អាច​បញ្ឈប់​ការ​ឡើង​កាន់​អំណាច​របស់​ក្រុម​តាលីបង់ (Taliban) បាន​ឬ​ក៏​យ៉ាង​ណា​នោះ លោក Milley បាន​ឆ្លើយ​ថា៖ «ប្រសិនបើ​យើង​ទុក​ទីប្រឹក្សា​នៅ​ទីនោះ និង​ចេះតែ​បន្ត​បញ្ជូន​ថវិកា​ទៅ​ជួយ​ជាដើម យើង​ប្រហែល​ជា​អាច​ជួយ​ទ្រទ្រង់​ពួកគេ [រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​និង​កង​កម្លាំង​អាហ្វហ្គានីស្ថាន] រយៈពេល​យូរ​ឬ​គ្មាន​ទី​បញ្ចប់​បាន»។

លោក​បាន​បន្ថែម​ថា៖ «ប៉ុន្តែ​យើង​អាច​សួរ ថា​តើ​យើង​អាច​នឹង​ទទួល​បាន​លទ្ធផល​ខុស​ពី​នេះ​ឬទេ​នៅ​ចុង​បញ្ចប់។ ខ្ញុំ​គិត​ថា ស្ថានភាព​ចុងក្រោយ​ប្រហែលជា​ដូច​គ្នា មិន​ខ្វល់​ថា​យើង​ធ្វើ​វា​ពេល​ណា​នោះ​ឡើយ»។

លោក​នាយ​ឧត្តមសេនីយ៍ Kenneth McKenzie មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​មជ្ឈិម​បូព៌ា​និង​អាស៊ី​កណ្តាល ចូល​រួមក្នុងសវនាការ​របស់​គណៈកម្មាធិការ​កិច្ចការ​ការពារ​ជាតិ​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ស្ដីពី​ការ​បញ្ចប់​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២១។

អ្នក​ផ្ដល់​សក្ខីកម្ម​ម្នាក់​ទៀត​នៅ​ក្នុង​សវនាការ​នោះ​គឺ​លោក​នាយ​ឧត្តមសេនីយ៍ Kenneth McKenzie ដែលជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​មជ្ឈិម​បូព៌ា​និង​អាស៊ី​កណ្តាល។

លោក McKenzie បាន​និយាយ​ថា កិច្ច​ព្រមព្រៀង​ទីក្រុង​ដូហា​ឆ្នាំ ២០២០ ដែល​ត្រួសត្រាយ​ផ្លូវ​ឲ្យ​សហរដ្ឋ​អាមេរិក​ចាកចេញ​ពី​អាហ្វហ្គានីស្ថាន «មាន​ផល​ប៉ះពាល់​ផ្លូវចិត្ត​យ៉ាងខ្លាំង» លើ​កង​កម្លាំង​អាហ្វហ្គានីស្ថាន​ហើយ​វា​ប្រហែលជា​កត្តា​ដែល​ធ្វើ​ឲ្យ​ពួកគេ​ដួល​រលំ​លឿន​ដូច្នេះ។

លោក McKenzie បញ្ជាក់​ដូច្នេះ​ថា៖ «ក្រុម​តាលីបង់​មាន​កម្លាំង​ចិត្ត​ដោយ​បាន​ឃើញ​អ្វី​ដែល​បាន​កើតឡើង​នៅ​ទីក្រុង​ដូហា​និង​អ្វី​ដែល​បាន​កើតឡើង​ជា​បន្ត​ហើយ​នឹង​ការ​សម្រេច​ចិត្ត​កំណត់​ថ្ងៃ​ចាកចេញ​របស់​យើង។ ខ្ញុំ​គិត​ថា ស្មារតី​និង​ទឹកចិត្ត​ជនជាតិ​អាហ្វហ្គានីស្ថាន​បាន​ចុះខ្សោយ​យ៉ាងខ្លាំង​ដោយសារតែ​ហេតុផល​ទាំង​នេះ»៕

XS
SM
MD
LG