ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈ​កម្មា​ធិការ​ព្រឹទ្ធ​សភា​​​បន្ត​​ទៅ​មុខ​លើ​ការ​តែតាំង​លោក ​Kavanaugh ​ដោយ​បើក​សម័យ​ប្រជុំ​សភា​ពេញ​អង្គ


លោក Brett Kavanaugh ដែល​ត្រូវ​បាន​តែង​តាំង​ជា​ចៅក្រម​តុលាការ​កំពូល​ធ្វើ​សក្ខីកម្ម​នៅមុខ​គណៈកម្មាធិការ​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២៧ កញ្ញា ២០១៨។
លោក Brett Kavanaugh ដែល​ត្រូវ​បាន​តែង​តាំង​ជា​ចៅក្រម​តុលាការ​កំពូល​ធ្វើ​សក្ខីកម្ម​នៅមុខ​គណៈកម្មាធិការ​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២៧ កញ្ញា ២០១៨។

គណៈ​កម្មាធិការ​តុលាការ​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក​បាន​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​សុក្រ​ដើម្បី​បញ្ជូន​ការ​តែង​តាំង​លោក ​Kavanaugh​ សម្រាប់​ដំណែង​តុលាការ​កំ​ពូលទៅ​កាន់​សម័យ​ប្រជុំ​សភា​ពេញ​អង្គ។

ការ​បោះ​ឆ្នោត​នេះ​ គឺ​បន្ទាប់​ពី​បាន​ទទួល​សំឡេងឆ្នោតគ្រប់​គ្រាន់​មក​ពី​លោក ​Jeff Flake ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារ​ណរដ្ឋ​ដែល​បាន​គាំទ្រ​ការ​តែង​តាំង​លោក​ Kavanaugh​ បាន​ស្នើ​ឲ្យ​ពន្យារ​ពេល​មួយ​សប្តាហ៍​ទៀត ​ហើយ​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ការិយា​ល័យ​ស៊ើប​អង្កេត​សហព័ន្ធ ​FBI ក្នុងការ​រំលោភ​ផ្លូវភេទ​ដែល​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក ​Kavanaugh​ នោះ។

​សំឡេង​ឆ្នោតរបស់​គណៈ​កម្មាធិការ​នោះ​មាន​ខាង​គណបក្ស​សាធារណរដ្ឋ​១១​សំឡេង​ហើយ​គណបក្ស​ប្រជាធិបតេយ្យ​១០​សំឡេង​ ដែល​ធ្វើ​ទៅ​តាម​បន្ទាត់​នយោបាយ​របស់​គណបក្ស។

ការ​បោះ​ឆ្នោត​សម័យ​ប្រជុំ​ពេញ​អង្គអាច​ត្រូវ​ពន្យារ​ពេល ​ប្រសិន​បើ​ការ​ស៊ើប​អង្កេតរបស់​ការិយា​ល័យ​ស៊ើប​អង្កេត​សហព័ន្ធ ​FBI​ ត្រូវ​ធ្វើ​ឡើង​នោះ។ ​ព្រឹត្តិការ​ណ៍​កាល​ពី​ថ្ងៃ​សុក្រ ​បាន​កើត​មានឡើង​បន្ទាប់ពី​លោក​ Flake​ សមាជិក​ព្រឹទ្ធ​សភា​ខាង​គណ​បក្ស​សាធារណរដ្ឋ​បាន​ពិគ្រោះជាមួយ​ពួក​គណបក្ស​ប្រជាធិបតេយ្យ​ដែល​បាន​ទាមទារ​ម្តង​ហើយ​ម្តង​ទៀត​ឲ្យ​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ ​FBI ​ស៊ើប​អង្កេត​ការ​ចោទ​ប្រកាន់​នេះ។

​លោក ​Flake ​បាន​និយាយ​ថា​ «ខ្ញុំ​មិន​រំពឹង​ថា​ ពួក​គណបក្ស​ប្រជាធិបតេយ្យ​បោះ​ឆ្នោត គាំទ្រ​ទេ។​ ក៏ប៉ុន្តែ ​មិន​ត្អូញ​ត្អែ​ថា ​ការ​ស៊ើប​អង្កេត​របស់​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ ​FBI ​មិន​កើត​មាន​ឡើង​នោះ​ទេ។ ប្រទេស​នេះ​បាន​ត្រូវ​បែក​ខ្ញែក​នៅ​ទី​នេះ​ហើយ​យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា យើង​ធ្វើ​ការ​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់។ ខ្ញុំ​គិត​ថា ​គណៈ​កម្មា​ធិការ​នេះ​បាន​ធ្វើ​ការ​ងារ​យ៉ាង​ល្អ ​ក៏ប៉ុន្តែ ​ខ្ញុំ​គិត​ថា ​យើង​អាច​ឈប់​សម្រាក​មួយ​ភ្លែត​ហើយ​ធ្វើ​ឲ្យ​ប្រាកដថា ការិយា​ល័យ​ស៊ើប​អង្កេតសហព័ន្ធ​ FBI ​អាច​ធ្វើ​ការ​ស៊ើប​អង្កេត»៕

XS
SM
MD
LG