ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការ​ព្រឹទ្ធសភា​ផ្តល់ពេល​បន្ថែម​ឲ្យ​អ្នក​ចោទប្រកាន់​លោក​ Kavanaugh សម្រេច​ធ្វើ​​ជា​កសិណ​សាក្សី


រូបឯកសារ៖ លោក Charles Grassley ប្រធាន​គណៈកម្មាធិការ​តុលាការ​នៃព្រឹទ្ធសភា​ស.រ.អា។ 
រូបឯកសារ៖ លោក Charles Grassley ប្រធាន​គណៈកម្មាធិការ​តុលាការ​នៃព្រឹទ្ធសភា​ស.រ.អា។ 

សារព័ត៌មាន​នេះ​បាន​រាយការណ៍​ថា ​លោក Grassley បាន​បញ្ជូន​​អ៊ីម៉ែល​មួយ​ទៅ​ក្រុម​​មេធាវីអ្នកស្រី​​ Christine Blasey Ford ដែលបានចែង​ថា​ គណៈកម្មាធិការ​របស់ព្រឹទ្ធសភា​ «ត្រូវ​តែដឹងជា​ដាច់ខាត​មិនហួស​ពីម៉ោង២កន្លះរសៀល» អំពី​សេចក្តីសម្រេច​ចិត្តរបស់​អ្នកស្រី Ford។

បើ​តាម​របាយការណ៍​មួយ​របស់​កាសែត The New York Times ថា​ លោក Charles Grassley ប្រធាន​គណៈកម្មាធិការ​តុលាការ​នៃព្រឹទ្ធសភា​ស.រ.អាបានផ្តល់​ឱ្យ​ស្ត្រី ដែល​បានចោទប្រកាន់​លោក Brett Kavanaugh ដែល​បានត្រូវ​តែងតាំង​ឱ្យកាន់តំណែង​ជា​ចៅ​ក្រម​តុលាការកំពូល​ស.រ.អា​ថាបានរំលោភ​ខាង​ភេទ នូវ​ពេល​វេលា​រហូត​ដល់​ម៉ោង២កន្លះរសៀលនៅថ្ងៃ​សៅរ៍នេះ ដើម្បី​សម្រេច​ថា​តើ​អ្នកស្រី​នឹង​ឆ្លើយ​ជា​កសិណ​សាក្សីឬទេ​នៅ​សប្តាហ៍​ក្រោយ។

សារព័ត៌មាន​នេះ​បាន​រាយការណ៍​ថា ​លោក Grassley បាន​បញ្ជូនអ៊ីម៉ែល​មួយ​ទៅ​ក្រុមមេធាវីអ្នកស្រី Christine Blasey Ford ដែលបានចែង​ថា​ គណៈកម្មាធិការ​របស់ព្រឹទ្ធសភា​ «ត្រូវ​តែដឹងជា​ដាច់ខាត​មិនហួស​ពីម៉ោង២កន្លះរសៀល» អំពី​សេចក្តីសម្រេច​ចិត្តរបស់​អ្នកស្រី Ford។

គណៈកម្មាធិការនេះរបស់ព្រឹទ្ធសភា​បានផ្តល់ពេលវេលា​ឱ្យអ្នកស្រី​ Ford រហូត​ដល់​ម៉ោង១០យប់ថ្ងៃ​សុក្រ​ ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​ ក៏​ប៉ុន្តែ​មេធាវី​អ្នកស្រី​បានសុំឱ្យមានការ​ពន្យា​ពេលមួយ​ថ្ងៃក្នុង​ពេលតែ​ប៉ុន្មាន​នាទី មុន​ពេលកំណត់​ចុង​ក្រោយបង្អស់នៅ​ថ្ងៃ​សុក្រ។​

ក្រុម​មេធាវីរបស់អ្នកស្រី​ Ford បាននិយាយ​ថា ​អ្នកស្រីនៅតែ​ចង់ឆ្លើយ​ជា​កសិណ​សាក្សីនៅ​ចំពោះមុខ​គណៈកម្មាធិការ​ព្រឹទ្ធសភា​នៅសប្តាហ៍​ក្រោយ ក៏ប៉ុន្តែ​ប្រសិន​បើមានការ​ធានារ៉ាប់រង​ខាងសន្តិសុខ​ឱ្យអ្នកស្រី។ បើ​តាម​របាយការណ៍​នៃ​បណ្តាញផ្សាយ​ព័ត៌មានស.រ.អ.ថា ​អ្នកស្រី​ Debra Katz មេធាវី​របស់​អ្នកស្រី​ Ford បាននិយាយ​នៅ​ក្នុង​អ៊ីម៉ែល​មួយទៅ​កាន់គណៈកម្មាធិការ​តុលាការ​នៃ​ព្រឹទ្ធសភាស.រ.អ.ថា​ អ្នកស្រី​ Ford នៅ​តែ​ចង់ឆ្លើយ​ជា​កសិណ​សាក្សី​ «ប្រសិន​បើ​យើងអាចយល់ស្រប​គ្នាអំពី​ល័ក្ខខ័ណ្ឌដែលមានភាព​យុត្តិធម៌ និង​ដែល​ធានា​រ៉ាប់រង​អំពីសុវត្ថិភាព​អ្នកស្រីផង​ដែរ»។

អ្នកស្រី​ Katz បាន​និយាយ​ថា​ កូន​ក្តី​អ្នកស្រីបានទទូល​ការ​គំរាម​កំហែង​ដល់ជីវិតហើយ​ថា អ្នកស្រី​និង​គ្រួសារ​អ្នកស្រីបានត្រូវបង្ខំឱ្យ​ចេញ​ពី​ផ្ទះ​ពួក​គេនៅ​ក្នុង​រដ្ឋ​ California៕

XS
SM
MD
LG