ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដើម្បី​ប្រយុទ្ធនឹង​ការរាលដាល​វីរុស​កូរ៉ូណា ប្រទេសរុស្ស៊ី​បិទ​ផ្នែកខ្លះ​នៃព្រំដែន​ខ្លួនជាមួយ​ប្រទេសចិន


លោក​នាយក​រដ្ឋមន្ត្រី Mikhail​ Mishustin ថ្លែង​អំឡុង​កិច្ច​ប្រជុំ​គណៈរដ្ឋ​មន្ត្រី​ក្នុង​ទីក្រុង​ម៉ូស្គូ​កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ២០២០។
លោក​នាយក​រដ្ឋមន្ត្រី Mikhail​ Mishustin ថ្លែង​អំឡុង​កិច្ច​ប្រជុំ​គណៈរដ្ឋ​មន្ត្រី​ក្នុង​ទីក្រុង​ម៉ូស្គូ​កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ២០២០។

ប្រទេសរុស្ស៊ី​បាន​ចូលរួម​ជាមួយ​ប្រទេស​នានាក្នុង​ការចាត់​វិធាន​ការតឹងរ៉ឹង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរាត​ត្បាតមេរោគកូរ៉ូណា​ដ៏ប្រល័យ​ពីប្រទេស​ចិននៅក្នុងអ្វីដែលជាតេស្ត​ដំបូង​មួយសម្រាប់រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី Mikhail​ Mishustin។

កាលពីថ្ងៃ​ព្រហស្បតិ៍ លោក Mishustin ដែលបាន​កាន់តំណែង​ពីរអាទិត្យ​នៅក្រោយ​ប្រធានាធិបតី Vladimir Putin បាន​តែងតាំង​លោក​ឱ្យធ្វើ​ជានាយក​រដ្ឋមន្ត្រីនៅក្នុង​ការរុះរើ​គណៈ​រដ្ឋមន្ត្រី​មួយ បានលាត​ត្រដាង​សកម្មភាព​មួយចំនួន​ដើម្បីបញ្ចៀស​កុំឱ្យមាន​ការរាលដាល​ជំងឺនេះ។

លោក Mishustin​ បានប្រកាសថា​លោកបានបញ្ជា​ឱ្យ​បិទ​ព្រំដែន​ចុង​បូព៌ា​របស់ប្រទេស​រុស្ស៊ីជាមួយ​ប្រទេសចិន។

លោកនាយករដ្ឋមន្ត្រី​រុស្ស៊ីរូប​នេះបាននិយាយ​នៅក្នុងសុន្ទរកថា​មួយផ្សាយ​តាមទូរទស្សន៍​រដ្ឋថា«យើង​ត្រូវធ្វើអ្វី​ទាំងអស់​ដើម្បី​ការពារ​ប្រជារាស្ត្រ​យើង»។

បើតាម​លោកស្រី​ឧបនាយក​រដ្ឋមន្ត្រី Tatiana Golikova ថាក្នុង​ពេលឆាប់ៗ​នេះចរាចរណ៍​ឡាន​និងថ្មើរជើង​រវាងប្រទេស​រុស្ស៊ីនិង​ប្រទេសចិន​នឹងត្រូវបញ្ឈប់ទាំងស្រុង​នៅក្នុងតំបន់​ព្រំដែន​ដែលត្រូវបញ្ជា​ឱ្យបិទ។​ នៅពេលនេះ ប្រទេសរុស្ស៊ី​គ្រោងបិទ​ច្រកព្រំដែន១៦​ក្នុងបណ្តា​ច្រក​ព្រំដែន​២៥ដោយចូល​ជាធរមានចាប់តាំង​ពីពាក់កណ្តាល​អធ្រាត្រ​ថ្ងៃព្រហស្បតិ៍។

ក្រសួង​ការបរទេស​រុស្ស៊ីក៏បានផ្អាកការ​ចេញទិដ្ឋាការ​អេឡិចត្រូនិក​ ឱ្យជន​ជាតិចិន​ដែលជាប្រភព​ទេសចរ​ច្រើនជាងគេ​ដែលទៅ​លេង​ក្នុងប្រទេស​រុស្ស៊ី​ហើយ​ក្រសួង​នេះក៏មិនបាន​លើកទឹក​ចិត្តពលរដ្ឋរុស្ស៊ី​ឱ្យធ្វើដំណើរ​ទៅកាន់ប្រទេសចិន​ទេនៅពេល​នេះ។

នៅមាន​សេវារទេះភ្លើង យ៉ាងហោច​ណាស់ក្នុងការ​ធ្វើដំណើរ​មិន​ឈប់ដោយ​ត្រង់​តាមផ្លូវដែលកាត់​តំបន់ស៊ីបេរី​រវាងក្រុងម៉ូស្គូនិង​ក្រុងប៉េកាំងរ​ហូត​ដល់​ថ្ងៃទី​១​ខែមីនា។

ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី Aeroflot បាននិយាយថា​ខ្លួនបន្តសេវា​នៅពេល​នេះក៏ប៉ុន្តែ​បានផ្តល់ការ​កំណត់​ពេលវេលា​ឱ្យពួកអ្នកដំណើរ​ដូរសំបុត្រ​យកប្រាក់វិញ៕

XS
SM
MD
LG