ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិបត្តិការ​ស្វែង​រក​នាវិក​កប៉ាល់​នេសាទ​របស់​រុស្ស៊ី​នៅ​តែ​បន្ត


នាវា​របស់​ក្រសួង​សង្គ្រោះ​បន្ទាន់​រស្ស៊ី​ ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​​ បន្ទាប់​ពី​កប៉ាល់​នេសាទ​រុស្ស៊ី​ Dalniy Vostok បាន​លិច​នៅ​ក្នុង​ឈូង​សមុទ្រ​ Kamchatka នៃ​ប្រទេស​រុស្ស៊ី​ កាលពីថ្ងៃ​ទី​២ ខែ​មេសា​ ឆ្នាំ២០១៥។
នាវា​របស់​ក្រសួង​សង្គ្រោះ​បន្ទាន់​រស្ស៊ី​ ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​​ បន្ទាប់​ពី​កប៉ាល់​នេសាទ​រុស្ស៊ី​ Dalniy Vostok បាន​លិច​នៅ​ក្នុង​ឈូង​សមុទ្រ​ Kamchatka នៃ​ប្រទេស​រុស្ស៊ី​ កាលពីថ្ងៃ​ទី​២ ខែ​មេសា​ ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃសុក្រ​ ក្រុម​អ្នក​ជួយ​សង្គ្រោះ​រុស្ស៊ី​នៅ​តែ​បន្ត​ស្វែង​រក​នាវិក​១៣​នាក់​ដែល​នៅ​តែ​បាត់​ខ្លួន​ពី​នាវា​នេសាទ​ត្រី​មួយ​គ្រឿង​ដែល​បាន​លិច​នៅ​ក្នុង​ទឹក​សមុទ្រ​ត្រជាក់​នៅ​ជិត​ឧបទ្វីប Kamchatka​ ប្រទេស​រុស្ស៊ី​ ​ក្នុង​សប្តាហ៍​នេះ។

បើ​យោង​តាម​ក្រសួង​ស្ថានការណ៍​គ្រា​មាន​អាសន្ន​នៃប្រទេស​រុស្ស៊ី​បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​៥៦នាក់​បាន​ស្លាប់​នៅ​ពេល​នាវា​នេសាទ​ត្រី​ឈ្មោះ​ Dalniy Vostok បាន​លិច​កាល​ពី​ថ្ងៃ​អង្គារ​ នៅ​ក្នុង​សមុទ្រ ​Okhotsk។ ​ពួក​នាវិក​៦៣នាក់​បាន​ត្រូវ​ជួយ​សង្គ្រោះ។

ក្រុម​នាវិក​១៣២នាក់​ក្នុងនាវា​នេសាទ​ត្រី​នេះ​មាន​រួម​បញ្ចូល​ទាំង​ជន​ជាតិ​រុស្ស៊ី​៧៨នាក់។​ ចំណែកឯនាវិក​៤២នាក់​ទៀត​មក​ពី​ប្រទេស​ភូមា​ហើយ​នាវិក​នៅ​សល់​ពី​នេះ​មក​ពី​ប្រទេស​អ៊ុយក្រែន​ លីទុយអានី (Lituania) និង​ វ៉ានូទូ (Vanuatu)។

លោក​ U Aung Kyaw Moeមន្ត្រី​ម្នាក់​នៃ​ស្ថានទូត​ភូមា​ក្នុង​ក្រុង​ម៉ូស្គូ​បាន​និយាយ​ប្រាប់វីអូអេ​ផ្នែក​ផ្សាយ​ជា​ភាសា​ភូមាថា បើ​តាម​ក្រសួង​ស្ថានការណ៍​គ្រា​មាន​អាសន្ន​នៃ​ប្រទេសរុស្ស៊ី​ មាននាវិក​ភូមា​២២នាក់​ត្រូវ​បានជួយ​សង្គ្រោះ។​ ក៏​ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​ ក៏​លោក​បាន​និយាយ​ដែរ​ថា​ អាជ្ញាធរ​រុស្ស៊ី​មិន​បាន​ដឹង​ពិតប្រាកដ​ទេ​អំពី​ចំនួន​នាវិក​ភូមា​ប៉ុន្មាន​នាក់ដែល​បាន​បាត់​ខ្លួនឬ​បាន​បាត់​បង់​ជីវិត​នោះ។​

សេវាកម្ម​គ្រាមាន​អាសន្ន​នៃ​ប្រទេស​រុស្ស៊ី​បាន​និយាយ​ថា​ នាវា​នេសាទ​ត្រី​ក្នុង​មូលដ្ឋាន​ជាង​១២​គ្រឿង​និង​មនុស្ស​ប្រមាណ​២ពាន់​នាក់​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រតិបត្តិការ​ជួយសង្គ្រោះនេះ។

គេ​មិន​ទាន់​បាន​ដឹង​អំពី​បុព្វហេតុ​នៃគ្រោះ​ថ្នាក់​នេះ​នៅ​ទ្បើយ​ទេ​ ទោះណា​ជា​ក្រុម​មន្ត្រី​បាន​និយាយ​ថា​កប៉ាល់​នេះ​ប្រហែល​បានបុក​វត្ថុ​មួយ​នៅ​ក្នុង​ទឹក៕

XS
SM
MD
LG