ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ប្តេជ្ញា​បន្ត​ផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន​នៅ​ចំពោះ​មុខ​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប


ក្រុម​មេដឹក​នាំ​សំខាន់ៗ​នៃ​សហភាព​អឺរ៉ុប​បាន​ពិភាក្សាគ្នា​ក្នុង​កិច្ច​ប្រជុំកំពូល​មួយ​នៅទីក្រុង​ព្រុចសែល ប្រទេស​បែលហ្សិក កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥។
ក្រុម​មេដឹក​នាំ​សំខាន់ៗ​នៃ​សហភាព​អឺរ៉ុប​បាន​ពិភាក្សាគ្នា​ក្នុង​កិច្ច​ប្រជុំកំពូល​មួយ​នៅទីក្រុង​ព្រុចសែល ប្រទេស​បែលហ្សិក កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥។

ប្រទេស​រុស្ស៊ី​បាន​បរិហារ​រិះគន់​សហភាព​អឺរ៉ុប​ដែល​នៅ​តែ​រក្សា​ទុក​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ខ្លួន ដោយសារ​មុខ​នាទី​របស់​រុស្ស៊ី​នៅ​ក្នុងជម្លោះ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ដោយរុស្ស៊ី​បាន​ហៅ​សេចក្តី​សម្រេច​ចិត្តកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​«​ធ្វើ​ឲ្យ​មាន​ការ​បំផ្លិច​បំផ្លាញ»។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​នៅ​ក្នុង​ក្រុង​ម៉ូស្គូ​កាល​ពី​ថ្ងៃ​សុក្រ​ លោក​ Dmitry Peskov ​អ្នកនាំ​ពាក្យ​វិមាន​ក្រឹមទ្បាំង​បាន​ប្រកែក​មិន​ព្រម​និយាយ​ប្រាប់​ចំៗ​ ថា​តើ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​នឹង​ឆ្លើយ​តប​បែប​ណា​នោះ​ទេ ក៏​ប៉ុន្តែ​លោក​បាន​និយាយ​ថា​

ប្រទេស​រុស្សី​នឹង​«ធ្វើ​អ្វី​ដែល​ឋិត​នៅ​ក្នុង​អត្ថប្រយោជន៍​ជាតិ​របស់​ខ្លួនអំពី​ការ​ដាក់​ទណ្ឌកម្ម​សង​សឹក​វិញ»។

លោក​បាន​ថ្លែង​ថា ​ប្រទេស​រុស្សី​«ចង់​ធ្វើ​ការ​ទាក់ទង​ប្រកប​ដោយ​ប្រឌិត​ញាណ មិន​មែន​ដោយ​របៀប​បំផ្លិច​បំផ្លាញ​ដូច​ជា​ការ​ប្រើ​វោហារសាស្ត្រ​ខាង​ដាក់​ទណ្ឌកម្ម​នោះ​ទេ»។

លោក Peskov ​ក៏​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុងកៀវ​ (អ៊ុយក្រែន) ដែរ​ថា ​បាន​រំលោភ​លើ​កិច្ច​ព្រមព្រៀងឈប់​បាញ់​គ្នា​សម្រាប់​តំបន់​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ដែលត្រូវ​បាន​ចុះហត្ថលេខា​នៅ​ក្នុង​រដ្ឋធានីមីនស្តិ៍ ​(Minsk) ​នៃ​ប្រទេស​បេឡារុស (Belarus) កាល​ពី​ខែ​មុន។

ក្រុម​មេដឹកនាំ​សហភាព​អឺរ៉ុប​ដែល​បាន​ប្រជុំ​គ្នា​នៅ​ក្នុង​ក្រុង​ព្រុចសែល​(បែលហ្សិក) ​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ពួក​អស់​លោក​នឹង​មិន​លុប​ចោល​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី​ទេ​ រហូត​ដល់​ពេល​ណា​កិច្ច​ឈប់​បាញ់​គ្នា​នៅ​ក្នុង​ប៉ែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ដែល​ប្រទេស​រុស្ស៊ី​ខ្លួន​ឯង​បាន​គាំទ្រ​នោះ ត្រូវ​បាន​អនុវត្ត​ពេញ​លេញ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG