ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Putin ថា​ប្រទេស​លោក​ខាង​លិច​ជា​អ្នក​ធ្វើ​ឲ្យ​មាន​អស្ថេរភាព​ក្នុង​ប្រទេស​រុស្ស៊ី


លោក Vladimir Putin ប្រធានាធិបតី​រុស្ស៊ី​និយាយ​ទៅ​កាន់​មន្រ្តី​របស់​សេវាកម្ម​សន្តិសុខ​សហព័ន្ធ (FSB) ក្នុង​ក្រុង​មូស្គូ​ កាលពី​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥។
លោក Vladimir Putin ប្រធានាធិបតី​រុស្ស៊ី​និយាយ​ទៅ​កាន់​មន្រ្តី​របស់​សេវាកម្ម​សន្តិសុខ​សហព័ន្ធ (FSB) ក្នុង​ក្រុង​មូស្គូ​ កាលពី​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥។

ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ​បាន​ប្រាប់​ក្រុម​មន្រ្តី​សន្តិសុខ​ជាន់​ខ្ពស់កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​រុស្ស៊ី​ត្រូវ​តែ​រីក​ចម្រើន​ខ្លាំង​ឡើង​ៗ​ដោយ​បាន​ចោទ​ប្រកាន់​ប្រទេស​លោក​ខាង​លិច​ពី​ការ​ព្យាយាម​ធ្វើ​ឲ្យ​មាន​អស្ថេរភាពដល់​ប្រទេស​របស់​លោក។

​ថ្លែង​ទៅ​កាន់​មន្រ្តី​ជាន់​ខ្ពស់​របស់​សេវាកម្ម​សន្តិសុខ​សហព័ន្ធ (FSB) ដែល​ជា​ទីភ្នាក់ងារ​សន្តិសុខ​ដ៏​សំ​ខាន់របស់​រុស្ស៊ី ​លោក​ Putin ​បាន​និយាយថា ​លោក​សង្ឃឹម​ថា ​ស្ថានភាព​អន្តរជាតិ​រួម​មាន​ជុំ​វិញ​ប្រទេស​រុស្ស៊ី​ផង​នឹង​ប្រសើរ​ឡើង។លោក​និយាយ​ថា ​ស្ថានភាព​នឹង​ផ្លាស់​ប្តូរ​ទៅ​កាន់​ភាព​ប្រសើរ​ឡើង​មិន​មែន​តែ ​យើង​ ជានិច្ច​កាលនឹងចុះ​ញ៉ម​ បន្ទន់​ឬ​និយាយ​ដូចជា​កូន​ង៉ែត​ជា​មួយ​អ្នក​ណា​ម្នាក់​នោះ​ទេ។ ​វា​មាន​ការ​ផ្លាស់​ប្តូរទៅ​កាន់​ភាព​ប្រសើ​រឡើង ប្រសិន​បើ​យើង​ខ្លាំង​ឡើងៗ។

​ដោយ​សំដៅដល់​ទំនាក់ទំនង​តាន​តឹង​របស់​ប្រទេស​លោកជាមួយ​ប្រទេស​លោក​ខាង​លិច ​ប្រធានា​ធិបតី Putin ​បាន​និយាយ​ថា គោលនយោបាយ​ឯករាជ្យ​របស់​រុស្ស៊ី​ហើយ​និង​ការ​ប៉ុនប៉ង​ដើម្បី​ជួយ​ពលរដ្ឋ​ដែល​ខ្វះខាតរួម​ទាំង​អ៊ុយក្រែន​បាន​ធ្វើ​ឲ្យ​ពួកគេ​ខឹង​យើង​ដោយ​គ្មានដឹង​ការ​ខុសត្រូវ​ដែល​យើង​ជា​ធម្មតា​និយាយ​ថា ​ជា​សហការី​និង​ដៃគូ។

​រុស្ស៊ី​បាន​ដណ្តើម​យកឧបទ្វីប Crimea ​ពី​ប្រទេស​អ៊ុយក្រែន​កាល​ពី​មួយ​ឆ្នាំ​មុន ​ហើយ​បាន​គាំទ្រ​ក្រុម​ទាមទារ​បំបែក​រដ្ឋ​ក្នុង​ផ្នែក​ខាង​កើត​នៃ​ប្រទេស​នោះ។ នៅ​ក្នុង​ការ​ឆ្លើយ​តប សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​មន្រ្តី​រុស្ស៊ី​និង​ពាណិជ្ជករ៕

XS
SM
MD
LG