ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកសមាជិកព្រឹទ្ធសភា Scott ថា លោក Biden មិនអាចបង្រួបបង្រួមប្រទេសបាន


រូបឯកសារ៖ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅរដ្ឋ South Carolina លោក Tim Scott ថ្លែងនៅថ្ងៃមហាសន្និបាតគណបក្សសាធារណរដ្ឋកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ (រូបថត AFP)

សមាជិក​ព្រឹទ្ធ​សភាសហរដ្ឋ​អាមេរិក​លោក Tim Scott មាន​ប្រសាសន៍​ថា លោក​ប្រធានាធិបតី Joe Biden បាន​បរាជ័យ​ក្នុង​ការ​បង្រួប​បង្រួម​ជាតិ ​ហើយ​ថា​សំណើ​របស់​លោក​សម្រាប់​ការ​ចំណាយ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​កញ្ចប់​ថវិកា​ដែល​បាន​ប្រកាស​ថ្មី​សម្រាប់​វិស័យ​អប់រំ​និង​គ្រួសារ​នានា​កំពុង​ធ្វើឱ្យ​ប្រទេស​ជាតិ​បែក​បាក់។

ការ​ផ្តល់​ការ​ឆ្លើយ​តប​របស់​គណបក្ស​សាធារណ​រដ្ឋ​ចំពោះ​សុន្ទរកថា​រួម​លើក​ទីមួយ​របស់​លោក​ប្រធានាធិបតីខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ទៅកាន់​សភា​នៅ​យប់​ថ្ងៃពុធ​ លោក Scott មាន​ប្រសាសន៍​ថា «ប្រជាជាតិ​របស់​យើង​កំពុង​ខ្វះខាត​ខ្លាំង​ជាង​គំនិត​អត់​បាន​ការ​នេះ»។

សុន្ទរកថា​របស់​លោកBidenមួយ​ផ្នែក​អបអរ​ការជឿនលឿន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាត ត្បាត​ដែល​សម្រេច​គោលដៅ​លើ​ផែនការ​របស់​រដ្ឋបាល​លោក​ក្នុង​ការ​ចាក់​វ៉ាក់សាំង​នៅពេល​នេះ​ក្នុង​តំណែង​ប្រធានាធិបតី​របស់​លោក។ លោក Scott បាន​និយាយ​ថា​លោក Biden ​បាន​ទទួល​កេរ្តិ៍​ឈ្មោះ​ដែល​ជា​របស់កម្មវិធី​របស់​រដ្ឋបាល​លោក Trump ដើម្បី​ពន្លឿន​ការផលិត​វ៉ាក់ សាំង​និង​កញ្ចប់​ថវិកា​ជាច្រើន​ដែល​សភា​បាន​អនុម័ត​កាល​ពីឆ្នាំ​មុន​ដើម្បី​ផ្តល់​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ជា​ជំនួយ​ដល់​ក្រុមហ៊ុន​ រដ្ឋាភិបាល​ថ្នាក់​រដ្ឋ​និង​ការ​ផ្តល់​ថវិកា​ដោយ​ផ្ទាល់​ដល់​ពលរដ្ឋ។

លោក Scott បាន​និយាយ​ថា​ ​គណបក្ស​ប្រជា​ធិបតេយ្យ​មិន​មាន​ឆន្ទៈ​ធ្វើការ​ជាមួយ​គណបក្ស​សាធារណ​រដ្ឋ​ដើម្បី​ផ្តល់​ជំនួយ​បន្ថែម​ទៀត​នោះ​ទេ​ ខណៈ​ក្រុម​គណបក្សប្រជា​ធិបតេយ្យ​បាន​អនុម័ត​ជំនួយ​ថ្មី​សម្រាប់​ទប់ទល់​ការ​ឆ្លង​វីរុសបន្ទាប់ពី​លោក Biden បាន​ចូល​កាន់​តំណែង។

គណបក្ស​ទាំងពីរ​ខ្វែងគំនិត​គ្នា​អំពី​ទំហំ​នៃ​វិធាន​ការ​នេះ​ដោយ​គណបក្សប្រជា​ធិបតេយ្យ​បាន​លើក​ឡើង​ថា​ រដ្ឋាភិបាល​ចាំបាច់​ត្រូវចាត់​វិធានការ​បន្ថែម​ទៀត​ រីឯ​គណបក្ស​សាធារណ​រដ្ឋ​បាន​ទាមទារ​ឲ្យ​ការចំណាយ​មាន​គោលដៅ​ជាក់លាក់។

លោក Scott ក៏​បាន​សម្តែង​ការ​ជំទាស់​នឹង​ល្បឿន​នៃ​ការបើក​សាលា​រៀនឡើងវិញ​ចំពេល​មាន​ការ​រាលដាល​នៃ​ជំងឺ​រាតត្បាត​នេះ​ដោយ​សំអាង​ថា​ ប្រទេស​ផ្សេង​ទៀត​បាន​អនុញ្ញាត​ឱ្យកូន​សិស្ស​របស់ពួក​គេ​ត្រឡប់​ទៅ​សាលា​រៀន​វិញ​ហើយ។​ លោក​បាន​មាន​ប្រសាសន៍​ថា​« វិទ្យាសាស្ត្រ​បាន​បង្ហាញ​ជាច្រើន​ខែមក​ហើយ​ថា​សាលារៀន​មាន​សុវត្ថិភាព» ។​

ឆ្លើយតប​ទៅ​នឹង​សំណើថ្មី​របស់​លោក​Biden​ ដំឡើងពន្ធ​លើ​សាជីវកម្ម​និង​អ្នក​មាន​ដើម្បី​ចំណាយ​សម្រាប់សាលាមត្តេយ្យ​ មហាវិទ្យាល័យ​សហគមន៍​ ការមើល​ថែកុមារ​ និង​ចំណាយ​សម្រាប់​ការ​ឈប់​សម្រាក​ដើម្បី​គ្រួសារ​ដោយ​មាន​ប្រាក់​ខែ​ លោក ​Scott​បាន​ហៅ​ផែនការ​នេះ​ថា​វា​ធ្វើ​ឲ្យរដ្ឋាភិបាល​សហព័ន្ធ «ទទួលខុស​ត្រូវតាំង​ពី​ទារក​នៅក្នុង​អង្រឹង​ដល់ចូល​រៀន​នៅ​មហា​វិទ្យាល័យ»៕

XS
SM
MD
LG