ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួកគី​ចោទ​អារ៉ាប៊ី​សាអូឌីត​ថា​ព្យាយាម​បិទ​បាំង​ឃាតកម្ម​លើ​អ្នក​កាសែត


ទង់ជាតិ​របស់​ប្រទេស​អារ៉ាប៊ី​សាអូឌីត​បក់​រវិចៗ​នៅ​ស្ថាន​កុងស៊ុល​របស់​ប្រទេស​នេះ​ក្នុង​ក្រុង Istanbul កាលពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨។
ទង់ជាតិ​របស់​ប្រទេស​អារ៉ាប៊ី​សាអូឌីត​បក់​រវិចៗ​នៅ​ស្ថាន​កុងស៊ុល​របស់​ប្រទេស​នេះ​ក្នុង​ក្រុង Istanbul កាលពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨។

ប្រទេស​តួកគី​បាន​ចោទ​ប្រកាន់​ប្រទេស អារ៉ាប៊ីសាអូឌីត ថា​បាន​បញ្ជូន​ភ្នាក់ងារ​សម្ងាត់​របស់​ខ្លួន​មក​កាន់​ទីក្រុង Istanbul កាលពី​ខែ​មុន ក្នុង​គោល​បំណង​ដ៏​បើក​ចំហ​មួយ ដើម្បី​លុប​បំបាត់​ភស្តុតាង​ក្នុង​ករណី​ធ្វើ​អត្តឃាត​លោក Jamal Khashoggi នៅ​ក្នុង​ស្ថាន​កុងស៊ុល​ទីក្រុង Riyahd។

ប្រទេស​តួកគី​បាន​ចោទ​ប្រកាន់​ប្រទេស អារ៉ាប៊ីសាអូឌីត (Saudi Arabia) ថា​បាន​បញ្ជូន​ភ្នាក់ងារ​សម្ងាត់​របស់​ខ្លួន​មក​កាន់​ទីក្រុង Istanbul កាលពី​ខែ​មុន ក្នុង​គោល​បំណង​ដ៏​បើក​ចំហ​មួយ ដើម្បី​លុប​បំបាត់​ភស្តុតាង​ក្នុង​ករណី​ធ្វើ​ឃាត​អ្នក​សារព័ត៌មាន​ម្នាក់​គឺ​លោក Jamal Khashoggi នៅ​ក្នុង​ស្ថាន​កុងស៊ុល​ទីក្រុង Riyahd។

ថ្លែង​ដោយ​លាក់​អត្តសញ្ញាណ​ពិត​របស់​លោក មន្ត្រី​តួកគី​ម្នាក់​ បាន​បញ្ជាក់​ក្នុង​សេចក្តីរាយការណ៍​មួយ​របស់​កាសែត Sabah នៅ​តួកគី ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​តួកគី​ ថា អ្នក​ជំនាញ​ខាង​គីមី​ម្នាក់ គឺ​លោក Ahmad Abdulaziz al-Janobi និង​អ្នក​ជំនាញ​ខាង​ជាតិពុល​ម្នាក់ គឺ​លោក Khaled Yahya al-Zahrani បាន​ចូលរួម​ជាមួយ​មនុស្ស​មួយ​ក្រុម ដែល​ត្រូវ​បាន​បញ្ជូន​ពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដើម្បី​ស៊ើបអង្កេត​លើ​ករណី​ធ្វើ​ឃាត​លោក Khashoggi ដែល​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី ២ ខែ​តុលា ​កន្លង​ទៅ​នេះ។

សេចក្តីរាយការណ៍​របស់​កាសែត Sabah បាន​អះអាង​ថា អ្នក​ជំនាញ​ទាំង​ពីរ​នាក់​នេះ បាន​ចូល​ពិនិត្យ​ស្ថាន​កុងស៊ុល​ជា​រៀងរាល់​ថ្ងៃ ចាប់តាំង​ពី​ថ្ងៃ​ដែល​ពួកគេ​បាន​មក​ដល់​ប្រទេស​តួកគី គឺ​ចាប់​ពី​ថ្ងៃទី១១ ខែ​តុលា រហូត​ដល់​ថ្ងៃទី១៧ ខែ​តុលា ដោយ​គេ​ឃើញ​មាន មន្ត្រី​សមត្ថកិច្ច​អារ៉ាប៊ីសាអូឌីត បាន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​ស៊ើប​អង្កេត​តួកគី ចូល​ត្រួត​ពិនិត្យ​ស្ថាន​កុងស៊ុល នៅ​ថ្ងៃទី១៥ ខែ​តុលា​កន្លង​ទៅ។

មន្ត្រី​តួកគី​រូប​នេះ​បាន​និយាយ​ថា «យើង​ជឿ​ថា បុគ្គល​ទាំង​ពីរ​នាក់​នេះ​មក​ប្រទេស​តួកគី​គឺ​ដើម្បី​តែ​បិទបាំង​ភស្តុតាង​នៃ​ឃាតកម្ម​លើ​លោក Jamal Khashoggi នៅ​មុន​ពេល​ដែល​ប៉ូលិស​តួកគី​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ស្រាវជ្រាវ​នៅ​ក្នុង​អគារ​នេះ»៕

XS
SM
MD
LG