ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​អាជ្ញា​អារ៉ាប៊ី​សាអូឌីត​ថា​បុរស​១១​នាក់​ត្រូវ​បាន​គេ​ស៊ើប​អង្កេត​​ពី​ការ​សម្លាប់​ ​អ្នក​កាសែត Jamal Khashoggi


រូបឯកសារ៖ រូប​អ្នកកាសែត​ Jamal Khashoggi ដែល​ត្រូវ​បាន​​សម្លាប់​នៅស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអូឌីត​ ក្នុង​ទីក្រុង​អ៊ីស្ដង់ប៊ុល ប្រទេស​តួកគី។
រូបឯកសារ៖ រូប​អ្នកកាសែត​ Jamal Khashoggi ដែល​ត្រូវ​បាន​​សម្លាប់​នៅស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអូឌីត​ ក្នុង​ទីក្រុង​អ៊ីស្ដង់ប៊ុល ប្រទេស​តួកគី។

ព្រះរាជ​អាជ្ញា​រង​របស់​ប្រទេស​អារ៉ាប៊ី​សាអូឌីតនិយាយ​ថា ​បុរស​១១​នាក់​បាន​រង​ការ​ចោទ​ប្រកាន់​ពី​ការ​សម្លាប់​លោក​ Jamal Khashoggi​ អ្នក​កាសែត​អារ៉ាប៊ី​សាអូឌីត​ដ៏​ល្បី​ល្បាញ​នៅ​ឯ​ស្ថាន​កុងស៊ុល​របស់​រដ្ឋាភិបាល​ក្រុង​រីយ៉ាដ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​។

ព្រះរាជ​អាជ្ញា​រង​របស់​ប្រទេស​អារ៉ាប៊ី​សាអូឌីត ​និយាយ​ថា ​បុរស​១១​នាក់​បាន​រង​ការ​ចោទ​ប្រកាន់​ពី​ការ​សម្លាប់​លោក​ Jamal Khashoggi​ អ្នក​កាសែត​អារ៉ាប៊ី​សាអូឌីត​ដ៏​ល្បី​ល្បាញ​នៅ​ឯ​ស្ថាន​កុងស៊ុល​របស់​រដ្ឋាភិបាល​ក្រុង​រីយ៉ាដ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​ ហើយ​ថា ​ពួក​អាជ្ញាធរ​កំពុង​ស្វះ​ស្វែង​រក​ទោស​ប្រហារ​ជីវិតសម្រាប់​ជន​សង្ស័យ​៥​នាក់។

ព្រះរាជ​អាជ្ញា​ចោទ​ប្រកាន់​ថា ​ផែន​ការ​ដំបូងគឺ​ព្យា​យាម​ជំរុញ​ឲ្យ​លោក​ Khashoggi វិល​ត្រឡប់​ទៅ​កាន់​ព្រះ​រាជាណា​ចក្រ​អារ៉ាប៊ី​សាអូឌីតវិញ ​ក៏​ប៉ុន្តែ ​ប្រធាន​ក្រុម​នោះ​បាន​ធ្វើ​ហួស​ពី​បទ​បញ្ជា។

បន្ទាប់​ពី​ពាក្យ​ចចាម​អារ៉ាម​និង​ការ​និយាយ​ស្មានៗ​អស់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​តួកគី​និង​ប្រទេសលោក​ខាង​លិច​អំពីអ្វី​ដែល​បាន​កើត​ឡើង​នៅខាង​ក្នុង​ស្ថាន​កុងស៊ុល​អារ៉ាប់​ប៊ី​សាអូឌីតនៅ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុលនៅ​ថ្ងៃ​ដែល​លោក ​Jamal Khashoggi ​បាន​ត្រូវ​គេ​សម្លាប់​កាល​ពី​ខែ​មុន​នោះ លោក​ Shalaan Bin Shalaan ​ព្រះរាជ​អាជ្ញារង​បាន​ប្រកាស​ថា ​ការ​កាត់​ទោស​ប្រហារ​ជីវិត​បាន​ត្រូវ​ស្នើ​ឡើង​សម្រាប់​មនុស្ស​៥​នាក់​«ដែល​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​ការ​បញ្ជា​និង​ប្រព្រិត្តិ​អំពើ​ឧក្រិដ្ឋ​កម្ម»។ លោក​បាន​និយាយ​ទៀត​ថា ​មនុស្ស​៦​នាក់​ទៀត​ដែល​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​នៅ​ក្នុង​ការ​ទាក់​ទិន​ពី​ការ​សម្លាប់​នោះ​«ត្រូវ​ទទួល​ទោស​ត្រឹម​ត្រូវ»។

​លោក​ Shalaan​ បាន​ប្រាប់​ពួក​អ្នក​កាសែត​នៅ​ក្នុង​រាជ​ធានីរីយ៉ាដ​ថា​ «វត្តមាន​របស់​លោក​ Khashoggi​ នៅ​បរទេស​តំណាង​ឲ្យ​ការ​គំរាម​កំហែង​ដល់​ព្រះ​រាជា​ណាចក្រ»​ហើយ​ថា ​លោក ​Ahmed al Assiri ​អនុប្រធាន​ស៊ើបការណ៍​សម្ងាត់​បាន​បង្កើត​ក្រុម​មួយ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​អ៊ីស្តង់ប៊ុល​ដើម្បី​ព្យាយាម​ជំរុញ​ឲ្យ​លោក​ Khashoggi ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​វិញ។​ លោក ​Shalaan Bin Shalaan ​បាន​ថ្លែង​ថា៖ «លោក​និយាយ​ថា ​លោក ​Assiri ​បាន​ជ្រើស​រើស​ក្រុម​មួយ​ដែល​មាន​សមាជិក​១៥​នាក់​ដែល​រួម​មានក្រុម​៣​ដាច់​ដោយ​ឡែក​ពី​គ្នា​គឺ៖ ​ក្រុម​ចរចា ​ក្រុម​ស៊ើប​អង្កេតនិង​ក្រុម​ភ័ស្តុភា។​លោក​និយាយ​ទៀត​ថា ​ប្រធាន​ក្រុម​ចរចា​ដែល​បាន​ស្គាល់​លោក​ Khashoggi ​ហើយ​បាន​បញ្ជា​លោក​ឲ្យ​នាំ​លោក​ទៅ​កាន់​កន្លែង​មាន​សុវត្ថិភាព​មួយ ក៏ប៉ុន្តែ ​អ្នកកាសែត​រូប​នោះ​បាន​ត្រូវ​គេ​សម្លាប់​នៅ​ក្នុង​ពេល​នោះ»។

លោក ​Shalaan​ និយាយ​ទៀត​ថា ​លោក​ Khashoggi ​បា​ន​បាត់​បង់​ជីវិត​នៅ​ក្នុង​ការ​វាយ​ប្រហារ​នេះ។ លោក ​Shalaan ​បាន​និយាយ​ទៀត​ថា៖ «លោក​និយាយ​ថា ​ជម្លោះ​វាយ​តប់​គ្នា​បាន​នាំ​ឲ្យ​មាន​ការ​ផ្តល់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​និង​ការ​ចាប់​ចង​លោក ​Khashoggi ​ហើយ​លោក​បាន​ត្រូវ​គេ​សម្លាប់ក្នុង​អំឡុង​នៃ​អំពើ​ហិង្សា។ លោក​និយាយ​ទៀត​ថា សមា​ជិក​៥​នាក់​របស់​ក្រុម​អារ៉ាប៊ីសាអូឌីត នោះ​បាន​សារភាព​ពីការ​សម្លាប់​លោក Khashoggi ​ហើយ​បន្ទាប់​មក​បាន​កាប់​ចិញ្ចាំ្​រសាកសព​របស់​លោក​ហើយ​យក​សព​នោះ​ចេញ​ពី​ស្ថាន​កុងស៊ុល»។

ព្រះរាជ​អាជ្ញានោះ​ក៏​បាននិយាយ​ទៀត​ថា លោក ​Saud Qahtani​ ទីប្រឹក្សា​កំពូល​របស់​ព្រះ​អង្គម្ចាស់​រាជ្ជទាយាទ​ Mohammed Bin Salman​ នៃ​ប្រទេស​អារ៉ាប៊ី​បាន​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ចាក​ចេញ​ពី​ព្រះ​រាជាណាចក្រ​ដើម្បី​រង់​ចាំ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នៅ​ក្នុង​ការ​សម្លាប់​លោក ​Khashoggi។ លោក​ Qahtani​ បាន​ត្រូវ​ដក​តំណែង​ជា​ប្រធាន​ក្រុម​គមនាគមន៍​របស់ព្រះអង្គម្ចាស់​រាជ្ជទាយាទ​ Bin Salman ​បន្ទាប់​ពី​ការ​ស្លាប់​របស់​លោក​ Khashoggi ​នេះ។ ព្រះ​រាជអាជ្ញា​ Shalaan​ នៅ​តែ​និយាយ​ថា ​ព្រះអង្គ​ម្ចាស់​រាជ្ជទា​យាទ​«មិន​បាន​ដឹង​អំពី​កិច្ច​ប្រតិបត្តិការ​នេះ​ទេ»។

ប្រភព​នានា​ រួម​ទាំង​បណ្តាញ​ព័ត៌មាន​នានា​ដូចជា​កាសែត​ The New York Times ​បាន​អះ​អាង​ថា ​ការ​ថត​សំឡេង​នៃ​ការ​សន្ទនា​រវាង​ក្រុមអារ៉ាប៊ី​សាអូឌីត​និង​ភាគី​នានា​នៅព្រះ​រាជា​ណាចក្រ​អារ៉ាប៊ី​សាអូឌីត​នៅ​ថ្ងៃ​ដែល​សម្លាប់​នោះ​មាន​សារ​មួយ​ថា «ប្រាប់​មេ​ដឹកនាំ​របស់​លោក​ទៅ»។ ប្រភព​ខ្លះ​បាន​ចោទ​ប្រកាន់​ថា ​សារនោះ​និយាយ​សំដៅ​ព្រះ​អង្គ​ម្ចាស់​រាជ្ជទាយាទ។ VOA ​មិន​បាន​ឮ​សំឡេង​ដែល​ថត​នោះ​ទេ។

លោក ​Hilal Kashan​ ដែល​បង្រៀន​មុខ​វិជ្ជា​វិទ្យា​សាស្រ្ត​នយោបាយ​នៅឯ​សាកល​វិទ្យា​ល័យ ​American University​ ក្នុង​ទីក្រុង ​Beirut ​បាន​ប្រាប់​ VOA ​ថា ​ការ​បក​ស្រាយ​តាម​ផ្លូវ​ការ​របស់​អារ៉ាប៊ី​សាអូឌីត ជា​ការពិបាក​ជឿ​ណាស់។ លោក ​Hilal Kashan​ បាន​និយាយ​ថា៖ ​«នយោបាយ​មិន​គិត​អំពី​សីលធម៌​ទេ។ នយោបាយ​គិត​តែ​អំពី​ផល​ប្រ​យោជន៍ ​ហើយ​ខ្ញុំ​គិត​ថា ​ការណ៍​នេះ​មិន​មាន​ទាក់​ទង​ផល​ប្រយោជន៍របស់​សហរដ្ឋ​អាមេរិកដើម្បី​កំចាត់​ព្រះ​អង្គម្ចាស់​រាជ្ជទាយាទ​ Mohammed Bin Salman ​ទេ។​ ព្រះរាជ​អា​ជ្ញាអារ៉ាប៊ី​សាអូឌីត ​រក​បានអ្នក​រង​កំហុស​ជំនួស​អ្នក​ឯទៀត​ ហើយ​ពួក​គេ​នឹង​ប្រ​ហារ​ជី​វិតមនុស្ស​ទាំង​នោះ​ដែល​ពួក​គេ​បាន​បញ្ជា​ឲ្យ​កំចាត់​សាក​សព​នោះ»។

លោក​ Mubarak al Attie​ អ្នក​វិភាគ​នយោបាយ​ជាតិ​អារ៉ាប៊ី​សាអូឌីត ​បាន​ប្រាប់​ទូរទស្សន៍ al Arabiya ​ដែល​គ្រប់​គ្រង​ដោយ​អារ៉ាប៊ី​សាអូឌីត​ថា ​លោក​គិតយ៉ាង​ច្រើន​អំពីវិជ្ជាជីវៈ​កាសែត​ដ៏អាក្រក់​បំផុត​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​រឿង​ក្តី​នេះ​ហើយ​ថា ​លោក​ជឿ​ជាក់​ថា ព្រះ​រាជ​អាជ្ញា​នោះ​កំពុង​បញ្ជូនសារ​ទៅ​កាន់ប្រជា​រាស្រ្ត​អារ៉ាប៊ី​សាអូឌីត​ ថា ​លោក​ចង់​ស៊ើប​អង្កេត​រឿង​នេះ​ឲ្យ​ឃើញ​ជាក់​ស្តែង៕

ប្រែសម្រួល​ដោយជឹង ​ប៉ូជីន

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG