ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត​វាយ​ប្រហារ​លើ​ទីតាំង​ពួក​ឧទ្ទាម​​ក្នុង​រដ្ឋធានី


ការ​វាយប្រហាររបស់​អារ៉ាប៊ី​សាអូឌីត​ លើ​ទីក្រុង​សាណាអា ប្រទេស​យេម៉ែន​ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥។
ការ​វាយប្រហាររបស់​អារ៉ាប៊ី​សាអូឌីត​ លើ​ទីក្រុង​សាណាអា ប្រទេស​យេម៉ែន​ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥។

ក្រុម​ចម្រុះ​ដឹក​នាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌី​ បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​លើ​ប្រទេស​យេម៉ែន​ ​ជា​បន្តបន្ទាប់​គ្នា​ឈាន​ដល់​ថ្ងៃ​ទី​១៦​ហើយ​កាល​ពីថ្ងៃសុក្រ​ ដោយ​យក​ជា​ទី​ដៅ​នៃ​ការ​វាយ​ប្រហារ​នូវឃ្លាំង​អាវុធ​ដែលត្រូវ​បាន​ប្រើប្រាស់​ដោយ​ពួក​ឧទ្ទាម​ Shi'ite Houthi នៅ​ក្នុង​រដ្ឋធានីសាណាអា​ (Sana'a)។

ពួក​អ្នក​ឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​បាន​និយាយ​ថា​ ការ​វាយ​ប្រហារតាម​អាកាស​ទាំង​នេះ​បានត្រូវ​ចំ​ក្រសួង​ការពារ​ប្រទេស​និង​អាគារ​ឯទៀតៗ​ដោយ​មាន​រួម​បញ្ចូល​ទាំង​ជំរុំ​យោធា​មួយ​ដែល​គេ​ជឿថា​បាន​ត្រូវ​ត្រួតត្រា​ដោយ​កងកម្លាំង​ឧទ្ទាម​ស្មោះត្រង់​នឹង​អតីត​ប្រធានាធិបតី​ប្រទេស​ទេស​យេម៉ែន​ លោក Ali Abdullah Saleh។

ពួក​ឧទ្ទាម​បាន​ត្រួតត្រា​ក្រុង​សាណាអា​ហើយ​ និង​កំពុង​ស្វះស្វែង​វាយ​យក​ក្រុង​ Aden​ ដែល​ជា​ក្រុង​ធំបំផុត​ក្នុង​ប៉ែក​ខាង​ត្បូង​ប្រទេស​យេម៉ែន​ នៅ​ពេល​ដែល​ពួក​គេ​ប្រយុទ្ធ​ប្រឆាំង​នឹង​កង​កម្លាំង​ដែល​គាំទ្រ​លោក ​Abd-Rabbu Mansour Hadi ប្រធានាធិបតី​នៃ​ប្រទេស​យេម៉ែន ​មាន​ការ​គាំទ្រ​ពី​អន្តរជាតិ​ហើយ​បាន​រត់គេច​ខ្លួន​ចេញ​ពី​ប្រទេស​កាល​ពី​ពេលថ្មីៗ​នេះ។

អ្នកនាំ​ពាក្យ​ម្នាក់នៃក្រសួង​ការពារ​ប្រទេស​ស.រ.អា.​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រថា​ មាន​«ការ​ប្រយុទ្ធ​ប្រទាញ​ប្រទង់​គ្នា»​ដណ្តើមក្រុង​ Aden ​ក៏ប៉ុន្តែ​គ្មាន​ការ​ងឿង​ឆ្ងល់​ទេ​ថា​ ពួក​ Houthis ​ត្រួត​ត្រា​ផ្នែក​ធំមួយ​នៃ​ក្រុង​នេះ​ហើយ។

កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ ​មាន​ការ​វាយ​ប្រហារ​តាម​អាកាស​ខ្លាំង​បំផុត​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌី​ ដោយ​យក​ពួក​ឧទ្ទាម ​Shi'ite Houthis​ ដែល​គេ​មាន​ជំនឿថា​ទទួល​ការ​ទ្រទ្រង់​ពី​ប្រទេស​អ៊ីរ៉ង់​ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ៕

XS
SM
MD
LG