ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការវាយ​ប្រហារ​តាម​អាកាស​ដឹក​នាំ​ដោយ​អារ៉ាប់ប៊ី សាអូឌីត​ បានបន្ត​ក្នុង​រដ្ឋ​ធានី​របស់​យេម៉ែន


ក្រុម​ប្រយុទ្ធ​ Houthi ត្រួត​ពិនិត្យ​កន្លែង​ដែល​ខូច​ខាត​ដោយ​សារ​ការវាយ​ប្រហារ​តាម​អាកាស​នៅ​ឯ​ព្រលាន​យន្តហោះ​យេម៉ែន​ ក្នុង​ទីក្រុង Saada​ កាន់​កាប់​ដោយ​ក្រុម​ Houthi នៅ​ក្បែរ​ព្រំដែន​ប្រទេស​អារ៉ាប់ប៊ី ​សាអូឌីត កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​មីនា ឆ្នាំ​២០១៥។
ក្រុម​ប្រយុទ្ធ​ Houthi ត្រួត​ពិនិត្យ​កន្លែង​ដែល​ខូច​ខាត​ដោយ​សារ​ការវាយ​ប្រហារ​តាម​អាកាស​នៅ​ឯ​ព្រលាន​យន្តហោះ​យេម៉ែន​ ក្នុង​ទីក្រុង Saada​ កាន់​កាប់​ដោយ​ក្រុម​ Houthi នៅ​ក្បែរ​ព្រំដែន​ប្រទេស​អារ៉ាប់ប៊ី ​សាអូឌីត កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​មីនា ឆ្នាំ​២០១៥។

ការវាយ​ប្រហារ​តាម​អាកាសពី​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប់ប៊ី ​សាអូឌីត ​បាន​បន្ត​ពេញ​មួយ​យប់​និង​បាន​ចូល​ដល់​ថ្ងៃ​ច័ន្ទ​នេះ​នៅ​ក្នុង​ប្រទេស​យេម៉ែន បន្ទាប់​ពី​មានការ​សន្យា​ពី​ក្រុម​មេដឹកនាំ​អារ៉ាប់​បន្ត​យុទ្ធ​នាការ​យោ​ធា​រ​របស់​ខ្លួន​រហូត​ដល់​ក្រុម​ឧទ្ទាម​ Houthis ​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់ចុះ​ចាញ់។

យន្តហោះ​ចំ​បាំង​បាន​វាយ​ប្រហារ​រដ្ឋ​ធានី​សាណាអា​និង​តំបន់​ផ្សេង​ៗ​ទៀតដែល​ស្ថិត​ នៅ​ក្នុង​ការវាយ​ប្រហារ​តាម​អាកាសថ្ងៃ​ទី​៥​ គាំទ្រ​ប្រធានា​ធិបតី​Abd-Rabbu Mansour Hadi ​ដែល​បាន​សុំ​ជំនួយ​កាល​ពី​សប្តាហ៍ដោយ​និយាយ​ថា​ ក្រុម​ឧទ្ទាម Houthis ​បាន​ច្រាន​ចោលកិច្ច​ខំ​ប្រឹង​ប្រែង​ដើម្បី​ឲ្យ​មាន​សន្តិភាព។

ក្រុម Houthis ​បាន​កាន់​កាប់​រដ្ឋ​ធានី​សាណាអា​កាល​ពី​ខែ​កញ្ញា​ ហើយ​ក្នុង​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ​ ​បានរុល​ទៅ​ទិស​ខាង​កើត​ទៅ​ដល់​កំពង់​ផែ​ទីក្រុង Aden​ទី​ដែល​លោក Hadi ​បាន​រត់​គេច​ខ្លួន​ទៅ​កាល​ពី​ខែ​មុន ​ដើម្បី​ព្យាយាម​ត្រួតត្រា​ទី​កន្លែង​នោះ។ លោក​បាន​ចាក​ចេញ​ពី​ប្រទេស​យេម៉ែន​ទៅ​កាន់​រដ្ឋធានី​ Riyadhកាល​ពី​សប្តាហ៍​មុន។

លោក Nabil Elaraby ​អគ្គលេខា​សម្ព័ន្ធ​អារ៉ាប់​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​គេ​ត្រូវ​តែ​ធ្វើ​ឲ្យ​មាន​រដ្ឋា​ភិបាលត្រឹម​ត្រូវ​តាម​ច្បាប់​របស់​លោក Hadi​ ឡើង​វិញ​ ។

លោក​Elaraby ​បាន​និយាយ​នៅពេល​ដែល​សន្និសីទ​កំពូល​អារ៉ាប់​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យនៅ​ទីក្រុង​លំហែ ​Sharm el-Sheik ​ប្រទេស​អេហ្ស៊ីប​ថា «យើង ​ត្រូវ​តែ​ចាត់​វិធានការ​ដ៏​សំខាន់​មួយ​ដើម្បី​ប្រឈម​នឹង​ពួក​គេ​ ហើយ​យើង​បាន​ឃើញ​បញ្ហា​នេះ​ពិត​ប្រាកដ​នៅ​ពេល​យេម៉ែន​បាន​ធ្លាក់​ចូល​ក្នុង​ភាព​ចលាចល‍»។

ក្រុម​មេដឹកនាំ​នៅ​ឯ​សន្និសីទកំពូល​ក៏​បាន​ព្រម​ព្រៀង​គ្នា​បង្កើត​កង​កម្លាំង​យោ​ធា​អារ៉ាប់​រួម​មួយ​ ដើម្បី​ដោះ​ស្រាយ​ការ​គំរាម​ខាង​សន្តិសុខ​និង​ក្រុម​ភេរវកម្ម​នៅ​ក្នុងតំបន់៕

XS
SM
MD
LG