ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ប៉ះទង្គិច​កើត​មាន​ឡើង​នៅ​យេម៉ែន​ភាគ​ខាង​ត្បូង​ខណៈ​វិបត្តិ​មនុស្ស​ធម៌​កើត​មាន​កាន់​តែធំ


ទាហាន​របស់​ប្រទេស​អារ៉ាប៊ីសាអូឌី​កំពុង​បញ្ចូល​គ្រាប់​កាំភ្លើង​របស់​ខ្លួន​នៅ​​ឯ​ព្រំប្រទល់​រវាង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ជាមួយ​ប្រទេស​យេម៉េន​ កាលពីថ្ងៃទី​៦ ខែ​មេសា ឆ្នាំ២០១៥។

ការ​បះទង្គិច​គ្នា​យ៉ាង​សាហាវ​មួយ​បាន​កើត​មាន​ទ្បើង​នៅ​ក្នុង​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​យេម៉ែន(Yemen)​ រវាង​ពួក​ឧទ្ទាម​ Shi'ite Houthi ​និង​កង​កម្លាំង​ស្មោះ​ត្រង់​ជាមួយ​ប្រធានាធិបតី​របស់​ប្រទេស​នេះ​ នៅ​ពេល​ដែល​អង្គការ​កាកបាទ​ក្រហមបាន​ប្រឈម​មុខ​នឹង​ការ​ពន្យា​ពេល​ក្នុង​ការ​ប្រគល់​ជំនួយ​ដែល​មាន​សេចក្តី​ត្រូវការ​ជាបន្ទាន់។​

ពួក Houthis​ បាន​ខិតខំ​ព្យាយាមពង្រឹង​ទីតាំង​របស់​ពួក​គេ​នៅ​ក្នុង​ក្រុង​កំពង់​ផែ Aden ​និង​នៅ​ប៉ែក​ខាង​លិច​ប្រទេស។ ​ពួក​អ្នក​ឃើញ​ហេតុការណ៍ផ្ទាល់ភ្នែក​បាន​និយាយ​ថា​ នាវា​ចម្បាំង​បរទេស​មួយ​គ្រឿង​បាន​បាញ់​ទៅ​លើ​ទីដៅ​នៅ​ក្នុង​និង​នៅ​ជុំវិញ​ក្រុង Aden​ ហើយ​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ បាន​វាយ​ប្រហារ​ត្រូវ​ចំ​មូលដ្ឋាន​មួយ​នៃ​កងទ័ព​អាកាស​នៅ​ខាង​ជើង​ទីក្រុង​នោះ​ ដែល​បង្ខិតបង្ខំ​ឱ្យ​ពួក​យុទ្ធជន Houthi រត់​គេច​ខ្លួន​ចេញ​ពី​តំបន់​នោះ។

ប្រភព​ព័ត៌មានមក​ពី​ក្រុម​គ្រូ​ពេទ្យ​បាន​ឲ្យ​ដឹង​ថា ​មាន​មនុស្ស​ជាង​៥០នាក់​បាន​ស្លាប់​នៅ​ក្នុង​ក្រុង Aden ​កាល​ពី​២៤​ម៉ោង​មុន​នេះ។

កង​យន្តហោះ​ចម្បាំង​នៃ​ក្រុម​ចម្រុះ​ក៏​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាមអាកាស​ក្នុង​រដ្ឋធានី​ Sana'a ​ត្រូវចំ​ទីស្នាក់ការ​សន្តិសុខ​ធំ​មួយ​និង​អាគារ​យោធា​មួយ​ទៀត​ដែល​ពួក​ឧទ្ទាម​ប្រើប្រាស់។

នៅ​ពេល​ជាមួយ​គ្នា​នេះ​ គណៈកម្មាធិការ​អន្តរជាតិ​កាកបាទ​ក្រហម​បាន​និយាយ​ថា ពួក​គេ​បរាជ័យ​ក្នុង​ការផ្តល់​ឱសថ​និង​បរិក្ខារពេទ្យ​រាប់តោន​នៅ​ក្នុង​ប្រទេសយេម៉ែន៕

XS
SM
MD
LG