ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​​វាយប្រហារ​ដោយ​មីស៊ីល​រុស្ស៊ី​​សម្លាប់​ប៉ូលិស​ម្នាក់​និង​ធ្វើ​ឱ្យ​របួស​មនុស្ស​៤៤នាក់​នៅ​​ក្រុង​កំណើត​​រ​បស់​លោក​ Zelenskyy


ទិដ្ឋភាពនៃកន្លែងដែលរងការបាញ់មីស៊ីលរបស់រុស្ស៊ី នៅក្រុង Kryvyi Rih តំបន់ Dnipropetrovsk ប្រទេសអ៊ុយក្រែន ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៣។ (National Police of Ukraine/Handout via REUTERS)
ទិដ្ឋភាពនៃកន្លែងដែលរងការបាញ់មីស៊ីលរបស់រុស្ស៊ី នៅក្រុង Kryvyi Rih តំបន់ Dnipropetrovsk ប្រទេសអ៊ុយក្រែន ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៣។ (National Police of Ukraine/Handout via REUTERS)

ក្រុម​មន្ត្រី​ផ្នែក​គ្រាអាសន្នបាន​និយាយថា ​ការ​វាយប្រហារ​ដោយ​មីស៊ីល​រុស្ស៊ី​នៅ​ថ្ងៃ​សុក្រ​នេះ​លើ​ក្រុង​កំណើត​របស់​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy នៅផ្នែកកណ្តាលអ៊ុយក្រែនបាន​សម្លាប់​ប៉ូលិស​ម្នាក់​និង​ធ្វើ​ឱ្យ​របួស​យ៉ាង​តិចណាស់​ ៤៤ នាក់ទៀត។ ក្រុម​មន្ត្រី​បាន​ថ្លែង​ថា​ ការ​វាយប្រហារ​នេះ​ស្ថិត​ក្នុង​ចំណោម​ការវាយប្រហារ​ជា​ច្រើន​របស់​រុស្ស៊ី​នៅ​ទូទាំង​ប្រទេស​នៅ​ពេល​យប់មិញ។

អគារ ​១០ ខ្នងបាន​ខូចខាត​ក្នុង​ការ​វាយប្រហារ​លើ​ក្រុង​ Kryvyi Rih។ បើ​តាម​លោក​ Ihor Klymenko រដ្ឋមន្ត្រី​កិច្ចការ​ក្នុងប្រទេសនៃ​ប្រទេសអ៊ុយក្រែន​ថា ​មនុស្ស​បី​នាក់ក្នុង​បណ្តា​មនុស្ស​ត្រូវយកចេញ​ពី​កម្ទេច​អគារ ស្ថិត​ក្នុង​សភាពធ្ងន់ធ្ងរ។ រូបថត​ផ្សាយ​ដោយ​លោក​ Klymenko តាមបណ្តាញ​សង្គម Telegram ​បង្ហាញអគារ​មួយ​ខ្នងឆេះ​និងសេវា​សង្គ្រោះ​បន្ទាន់ជម្លៀស​ក្រុម​ជន​ត្រូវរបួស។

លោក​ Klymenko បានថ្លែង​ថា មនុស្ស​បី​នាក់​ក៏​បាន​ត្រូវ​របួស​ដែរ​ក្នុង​ការវាយប្រហារ​ដោយ​មីស៊ីល​រុស្ស៊ី​ក្នុងក្រុង Sumy នៅប៉ែក​ខាងកើត​ប្រទេស។ ​លោក Oleh Kiper អភិបាល​តំបន់​បាន​និយាយ​ថា ក​ងកម្លាំង​រុស្ស៊ីក៏​បាន​វាយប្រហារតំបន់ Odesa នាផ្នែក​ខាង​លិច​ប្រទេស​ដោយ​ប្រើ​ដ្រូន​ជា​លើក​ទី​៥​ក្នុង​ពេល​មួយ​សប្តាហ៍។ មិន​មាន​ការរាយការណ៍​អំពីមនុស្ស​ស្លាប់​ទេ។​

អភិបាល​តំបន់​លោក Vitalii Kim បាន​និយាយតាម​បណ្តាញ​សង្គម Telegram ថា​ តំបន់​ Mykolaiv ក្នុង​ប៉ែក​ខាងត្បូង​ប្រទេស​ក៏​ត្រូវ​បាន​យក​ជា​ទីដៅ​នៃ​ការ​វាយប្រហារ​ដែរ៕

XS
SM
MD
LG