ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​រុស្ស៊ី​បង្ហាញ​ខ្លួន​​ជា​សាធារណៈ​ក្រោយ​បាន​ស្ងប់​ស្ងាត់​​រយៈពេល​ដប់​ថ្ងៃ


ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ​(ស្តាំ) និង​លោក​ប្រធានាធិបតី​កៀហ្ស៊ីស៊ីស្ថាន​ Almazbek Atambayev បាន​និយាយ​គ្នា​ក្នុង​កិច្ច​ប្រជុំ​មួយ​ក្នុង​វិមាន​ Konstantin នៅ​ក្រៅ​ក្រុង​​​សេន​ភីធឺស្បឺគ​ (St. Petersburg) ប្រទេស​រុស្ស៊ី​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា​ ឆ្នាំ​២០១៥។
ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ​(ស្តាំ) និង​លោក​ប្រធានាធិបតី​កៀហ្ស៊ីស៊ីស្ថាន​ Almazbek Atambayev បាន​និយាយ​គ្នា​ក្នុង​កិច្ច​ប្រជុំ​មួយ​ក្នុង​វិមាន​ Konstantin នៅ​ក្រៅ​ក្រុង​​​សេន​ភីធឺស្បឺគ​ (St. Petersburg) ប្រទេស​រុស្ស៊ី​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា​ ឆ្នាំ​២០១៥។

ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ​បាន​ចេញ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ច័ន្ទនៅ​ក្រោយ​មាន​ពាក្យ​ចចាមអារាមជាច្រើន​ថ្ងៃ​មក​ហើយ​ថា​ លោក​មាន​ជំងឺ បាន​ស្លាប់ ​ឬ​មួយ​បាន​ត្រូវ​បណ្តេញ​ចេញពី​តំណែង​ក្នុង​រដ្ឋប្រហារ​មួយ។

លោក​ Putin​ បាន​ចេញ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ក្រុម​អ្នកកាសែត​ជាមួយ​លោក​ប្រធានាធិបតី ​Almazbek Atambayev ​នៃប្រទេស​កៀហ្ស៊ីស៊ីស្ថាន​ (Kyrgyzstan) ​នៅ​វិមាន​កុងស្តង់ទីន (Konstantin)​ ក្នុង​ក្រុង​សេន​ភីធឺស្បឺគ​ (St. Petersburg) ​នៅ​មុន​ពេល​មេដឹក​នាំ​ទាំង​ពីរ​នាក់​នេះ​ធ្វើការ​ចរចា​គ្នា។

លោក​ Atambayev ​បាន​ថ្លែងថា​ ​គួរ​មាន​«ការ​និយាយ​រសឹបរសៀវ»​តិច​ជាង​មុន​អំពី​មេដឹកនាំ​រុស្ស៊ី​រូបនេះ​ ​ហើយ​ថា​លោក​ Putin ​បាន​បើក​ទ្បានដឹក​លោក​នៅ​ជុំវិញ​វិ​មាន​នោះ​ដែល​បង្ហាញ​ថា​ លោក​ Putin​«មិន​មែន​គ្រាន់តែ​ដើរ​ទេ​ ក៏ប៉ុន្តែ​លោក​បានបើក​ទ្បាន​យ៉ាង​លឿន​ទៀតផង»។

ក៏​ប៉ុន្តែ​ លោក Putin​ បាន​ឆ្លើយ​តប​ទាំង​ញញឹម​ថា៖​«វា​គួរ​ឲ្យធុញ​ទ្រាន់​បើ​គ្មាន​ការ​និយាយ​ចចេចចចូច​ទេ​នោះ»។

នៅ​មុន​ពេល​ប្រធានាធិបតី​រុស្ស៊ី​ចេញ​បង្ហាញ​ខ្លួន​កាល​ពី​ថ្ងៃ​ច័ន្ទ​ គេមិន​បាន​ឃើញ​លោក​ជាសាធារណៈ​ទេ​ចាប់តាំង​ពី​ថ្ងៃ​ទី​៥ ​ខែ​មីនា​មក​ នៅ​ពេល​លោក​បាន​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ប្រទេស​អ៊ីតាលី ​Matteo Renzi​ នៅ​ក្នុង​ក្រុង​ម៉ូស្គូ៕

XS
SM
MD
LG