ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប៉ាន់​ស្មាន​ជុំវិញ​ការ​បាត់​មុខ​របស់​ប្រធានាធិបតី​រុស្ស៊ី​ពី​ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ


លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ចូល​រួម​សន្និសីទ​កាសែត​មួយ​បន្ទាប់​ពី​កិច្ច​ប្រជុំ​មួយ​ជាមួយ​លោក Matteo Renzi នាយក​រដ្ឋមន្រ្តី​អ៊ីតាលី​នៅ​វិមាន​ Kremlin ក្នុង​ក្រុង​ម៉ូស្គូ​ កាលពី​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥។
លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ចូល​រួម​សន្និសីទ​កាសែត​មួយ​បន្ទាប់​ពី​កិច្ច​ប្រជុំ​មួយ​ជាមួយ​លោក Matteo Renzi នាយក​រដ្ឋមន្រ្តី​អ៊ីតាលី​នៅ​វិមាន​ Kremlin ក្នុង​ក្រុង​ម៉ូស្គូ​ កាលពី​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥។

អ្នក​នាំ​ពាក្យ​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ​បាន​ច្រាន​ចោលការ​និយាយ​ស្មានៗ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ប្រមុខ​រដ្ឋ​រុស្ស៊ី​កំពុង​មាន​បញ្ហា​សុខភាព។

លោក Dmitry Peskov លេខាធិការ​ព័ត៌មាន​បាន​ប្រាប់​វិទ្យុ Ekho Moskvy ថា ​ប្រធានាធិបតី​ដែលមាន​អាយុ​៦២ឆ្នាំ​មាន​សុខភាព​ល្អ​ណាស់។ លោក​មាន​កម្លាំង​ខ្លាំង​ ពេល​ដែល​សួរ​ថា​ តើ​លោក​ប្រធានាធិបតី Putin ​ចាប់​ដៃ​នៅ​តែ​ខ្លាំងដែរ​ឬ​ទេ។

អត្ថាធិប្បាយរបស់​លោក Peksov ​បាន​កើត​មាន​ឡើង​នៅពេល​ដែល​មាន​ការ​និយាយស្មាន​ៗ​យ៉ាង​ច្រើន​នៅ​លើ​ប្រព័ន្ធ​អ៊ិនធឺណិត​និង​បណ្តាញ​ព័ត៌មាន​សង្គម​ជា​ភាសា​រុស្ស៊ីថា ​លោក Putin ​មាន​ជំងឺ​ឬ​ស្លាប់​បាន​ត្រូវ​គេ​ដក​ចេញ​ពី​តំណែង​ ឬ​ត្រូវ​នៅ​ជាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​រវាង​ភាគីប្រកួតប្រជែង​គ្នានៅ​ខាង​ក្នុង​គណបក្ស​ដែល​កំពុង​កាន់​អំណាច។​

ប្រធានាធិបតី​រុស្ស៊ី​មិន​ត្រូវ​បាន​គេ​ឃើញ​ជា​សាធារណៈ​ចាប់​តាំង​ពី​លោក​បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្រ្តី​អ៊ីតាលី Matteo Renzi ​ក្នុង​ទីក្រុង​ម៉ូស្គូ​កាល​ពី​ថ្ងៃ​ទី​៥ ​ខែ​មីនា​មក។

ជំនួបជាមួយប្រធានាធិបតី​កាហ្សាក់ស្ថាន (Kazakhstan) ​និង​បេឡារុស (Belarus) ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​១២​និង​១៣​ខែ​មីនា​នេះ​ក្នុង​រដ្ឋ​ធានី​អាស្តាណា (Astana) ​នៃ​ប្រទេស​កាហ្សាក់ស្ថាន​បាន​ត្រូវ​ផ្អាក​ ហើយ​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​បានដក​ស្រង់​សម្តី​ប្រភព​រដ្ឋាភិបាលកាហ្សាក់ស្ថាន​មក​ចុះ​ផ្សាយ​ថា ​ការ​ផ្អាក​ជំនួប​នោះ ​ពី​ព្រោះ​តែ​លោក Putin ឈឺ។ មាន​សេចក្តី​រាយការណ៍​ថា ប្រធានាធិបតី​រុស្ស៊ី​ក៏​បាន​លប់ចោល​ជំនួប​ជាមួយ​ក្រុម​មន្រ្តី​ដែល​គាំទ្រ​រុស្ស៊ីមក​ពី​សាធារណរដ្ឋ South Ossetia ​ដែលផ្តាច់​ខ្លួន​ចេញ​ពី​ប្រទេស​ហ្សកហ្ស៊ី​ដែល​ត្រូវ​ធ្វើ​ឡើង​កាល​ពីថ្ងៃ​ពុធ​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG