ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រទេ​រុស្ស៊ី​លក់​អាវុធ​នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍


រូបឯកសារ៖ ក្មេង​ម្នាក់​កាន់​មីស៊ីល​ប្រឆាំង​រថក្រោះ​រុស្ស៊ី នៅ​ឯ​ពិធី​តាំង​ពិព័រណ៌​អាវុធ​ នៅ​ទីក្រុង St.Petersburg ប្រទេស​រុស្ស៊ី។
រូបឯកសារ៖ ក្មេង​ម្នាក់​កាន់​មីស៊ីល​ប្រឆាំង​រថក្រោះ​រុស្ស៊ី នៅ​ឯ​ពិធី​តាំង​ពិព័រណ៌​អាវុធ​ នៅ​ទីក្រុង St.Petersburg ប្រទេស​រុស្ស៊ី។

រុស្ស៊ី​កំពុង​ពង្រីក​ការ​លក់​ដូរ​អាវុធយ៉ាងឆាប់​រហ័ស​នៅ​ទូទាំង​សាកល​លោក ​ដោយលោក​ Alexander Fomin អនុ​រដ្ឋមន្រ្តី​ការពារ​ប្រទេស​រុស្ស៊ី ​បាន​បញ្ជាក់​ប្រាប់​កាសែត Krasnaya Zvezda ដែល​ជា​កាសែត​កងទ័ព​របស់​រុស្ស៊ី ​កាល​ពី​ថ្ងៃ​ទី២០ ​ខែ​ធ្នូ ​ឆ្នាំ​២០១៩​ថា ​រដ្ឋាភិបាល​ក្រុង​មូស្គូ ​បាន​ចុះ​ហត្ថលេខា​លើសន្ធិសញ្ញា​កិច្ចសហប្រតិបត្តិការ​ខាង​យោធា​ជាមួយ​ប្រទេស​ចំនួន​៣៩​នៅ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​ជា​ច្រើន​នៃ​ប្រទេស​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ីអា​គ្នេយ៍ ​រួមទាំង​ប្រទេស​ឡាវ​ផង ​ដែល​មិន​បាន​ទិញ​អាវុធ​រុស្ស៊ី​ក្នុង​ទ្រង់​ទ្រាយ​ធំ​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។

ការពង្រីក​ការលក់​អាវុធ​នោះ​កើត​មាន​ឡើង​នៅ​ពេល​ដែល​ទំនាក់​ទំនង​រវាង​រុស្ស៊ី​និង​អង្គការ​អូតង់ ​មាន​ការ​បែក​បាក់។

ពួក​អ្នក​វិភាគ​និយាយ​ថា ​សម្ព័ន្ធភាព​ចាស់​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់ជា​មួយ​ប្រទេស​ផ្សេង​ៗ​ដូចជាប្រទេស​ឡាវ ការចង់​បានរបស់​រដ្ឋាភិបាល​ក្រុង​មូស្គូនូវ​កិច្ច​ព្រម​ព្រៀង​ផ្លាស់​ប្តូរ​ទំនិញ ​ហើយ​និង​លទ្ធភាព​នៃ​ការ​ប្រើ​ផ្លូវ​ដែក​ដែល​កំពុង​សាង​សង់​ដែល​នឹង​ផ្តល់​ផ្លូវ​ដឹក​ជញ្ជូន​ទៅកាន់​កំពង់​ផែ​សមុទ្រនិង​ផ្លូវ​ពាណិជ្ជកម្ម​នៅ​តាម​ឆ្នេរ​សមុទ្រនៅ​វៀតណាម កម្ពុជា ​និង​ថៃ ទាក់ទាញ​ចំណាប់​អារម្មណ៍​ដល់​រដ្ឋាភិបាល​ក្រុង​មូស្គូ ​ហើយ​ការលក់​ដូរអាវុធ​ជា​ផ្នែកនៃ​ការ​ខំ​ប្រឹង​ប្រែងដ៏ធំមួយ​ដោយប្រទេស​រុស្ស៊ី​ដើម្បី​ពង្រឹង​ការទាក់ទង​របស់​ខ្លួន​ជាមួយ​ប្រទេស​ទាំង​នោះ។

លោក Gavin Greenwood ជា​អ្នក​វិភាគ​នៅ​អង្គការ A2 Global Risk ដែល​ជា​អង្គ​ការ​ខាង​សន្តិសុខ​មាន​ទីតាំង​នៅ​ក្នុង​ហុងកុង និយាយ​ថា «គោល​បំណង​របស់​រដ្ឋា​ភិបាល​ក្រុង​មូស្គូ ​ទំនង​មានទាំង​ផ្នែក​ពាណិជ្ជកម្ម​និង​ការ​បង្អាក់ផងនៅពេល​ដែលមាន​ការថម​ថយ​ការ​មិន​យកចិត្ត​ទុកដាក់​ខាង​វិស័យ​ការពារ​ប្រទេស​របស់​សហរដ្ឋ​អាមេរិក​ឬ​អឺរ៉ុប ​ជា​កត្តាដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ឈ្នះ»។

លោក បាន​និយាយ​ទៀត​ថា ​រុស្ស៊ី ​បាន​លក់​អាវុធ​ចំនួន​២៥​ភាគរយ​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក។​ នេះ​តាម​វិទ្យាស្ថាន​ស្រាជ្រាវ​សន្តិភាព​អន្តរ​ជាតិនៅ​ក្រុង​ស្តុកខុល។ រដ្ឋាភិបាល​ក្រុង​មូស្គូ ​បាន​លក់​អាវុធ​តម្លៃ​៦ពាន់​៦រយ​លាន​ដុល្លារ​ទៅ​ឲ្យ​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ចន្លោះ​ឆ្នាំ​២០១០​និង​២០១៧ ​ដែលស្មើ​នឹង​សហរដ្ឋ​អាមេរិក​និង​ចិនរួម​គ្នា។

លោក​និយាយ​ថា ការផ្គត់​ផ្គង់​ដើម្បី​ជំនួស​អាវុធរុស្ស៊ី ​ទំនង​មិន​កើត​មាន​ឡើង​ទេ ​នៅ​ពេល​ដែល​ប្រទេស​ទាំង​នោះ កំពុង​ពិចារណា​កិច្ច​ព្រម​ព្រៀង​ជាមួយ​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប​នោះ៕

XS
SM
MD
LG