ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន រុស្ស៊ី និង​អ៊ីរ៉ង់​នឹង​ធ្វើ​សមយុទ្ធ​យោធា​ជើង​ទឹក​រួម​គ្នា


រូបឯកសារ៖ នាវាជំនួយផ្នែកពេទ្យមកដល់កំពង់ផែនៅក្រុង la Guaira ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។
រូបឯកសារ៖ នាវាជំនួយផ្នែកពេទ្យមកដល់កំពង់ផែនៅក្រុង la Guaira ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។

ប្រទេស​ចិន រុស្ស៊ី និង​អ៊ីរ៉ង់​នឹង​ធ្វើ​សមយុទ្ធ​ទាហាន​ជើង​ទឹក​រួម​គ្នា​ចាប់​ពី​ថ្ងៃ​សុក្រ​ស្អែក​ទៅ​នៅ​ក្នុង​ឈូង​សមុទ្រ​អូម៉ង់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​ចិន និង​រដ្ឋាភិបាល​អ៊ីរ៉ង់។ សមយុទ្ធ​នេះ​នឹង​ធ្វើ​ឡើង​ចំ​ពេល​ដែល​មាន​ភាព​តានតឹង​កើន​ឡើង តាំង​ពី​សហរដ្ឋ​អាមេរិក​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​មក។

សមយុទ្ធ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ២៧ ដល់​ថ្ងៃ​ទី ៣០ ខែ​ធ្នូ​នេះ មាន​គោល​បំណង «ផ្លាស់ប្ដូរ និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ឲ្យ​បាន​ស៊ី​ជម្រៅ​ជាង​មុន​រវាង​ទាហាន​ជើង​ទឹក​នៃ​ប្រទេស​ទាំង ៣»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន​លោក Wu Qian នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក Wu Qian បាន​និយាយ​ថា ទាហាន​ជើង​ទឹក​ចិន​នឹង​បញ្ជូន​នាវា​ពិឃាដ​បញ្ជា​មីស៊ីល Xining របស់​ខ្លួន​ទៅ​ចូលរួម​នៅ​ក្នុង​សមយុទ្ធ​នេះ។ ប៉ុន្តែ​លោក​មិន​បាន​ផ្ដល់​ព័ត៌មាន​លំអិត​អំពី​ថា​តើ​ទាហាន​ជើង​ទឹក​ប៉ុន្មាន​នាក់ ឬ​ក៏​នាវា​ប៉ុន្មាន​គ្រឿង​នឹង​ចូលរួម​នៅ​ក្នុង​សមយុទ្ធ​នេះ​ទេ។

សម្រាប់​ប្រទេស​អ៊ីរ៉ង់ គោល​បំណង​នៃ​ការ​ធ្វើ​សមយុទ្ធ​នេះ​គឺ​ដើម្បី​បង្កើន «សន្តិសុខ​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​ក្នុង​តំបន់» និង​ដើម្បី «ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម និង​អំពើ​ចោរកម្ម​តាម​សមុទ្រ»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​កង​កម្លាំង​ជាន់​ខ្ពស់​អ៊ីរ៉ង់​លោក​ឧត្ដមសេនីយ៍​ត្រី Aboldazl Shekarchi។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ IRNA របស់​អ៊ីរ៉ង់​បាន​ស្រង់​សម្ដី​របស់​លោក​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា សមយុទ្ធ​នេះ​នឹង «ធ្វើ​ឲ្យ​មាន​ស្ថិរភាព​សន្តិសុខ» នៅ​ក្នុង​តំបន់ និង​ផ្ដល់​ប្រយោជន៍​ដល់​ពិភពលោក​ទាំង​មូល។

ក្រសួង​ការបរទេស​ចិន​បាន​បញ្ជាក់​ថា ការ​ធ្វើ​សមយុទ្ធ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ «កិច្ច​សហប្រតិបត្តិការ​យោធា​ជា​ធម្មតា» រវាង​ប្រទេស​ទាំង ៣៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG