ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស៊ើបអង្កេតយន្តហោះ​ម៉ាឡេស៊ី MH17 ផ្សាយ​​សំឡេង​​ទូរសព្ទ​ទាក់ទិន​ជាមួយ​រុស្ស៊ី


រូបភាពឯកសារ៖ មនុស្ស​ដើរ​កាត់​កំទេចកំទី​យន្តហោះ MH17 ក្បែរ​ភូមិ Grabove ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ២០១៤។
រូបភាពឯកសារ៖ មនុស្ស​ដើរ​កាត់​កំទេចកំទី​យន្តហោះ MH17 ក្បែរ​ភូមិ Grabove ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ២០១៤។

ក្រុមអ្នកស៊ើបអង្កេត​ដឹក​នាំដោយ​ប្រទេសហូឡង់អំពី​ការបាញ់​ធ្លាក់យន្តហោះ​ម៉ាឡេស៊ី​ជើង​ហោះ MH17 បានចេញផ្សាយសំឡេងនិយាយ​ទូរសព្ទថ្មីៗដោយ​ថា​សំឡេងទាំង​នេះ​បង្ហាញ​ចំណង​ទាក់ទង​រវាង​មន្ត្រី​នយោបាយ​រុស្ស៊ី​និង​មន្ត្រី​យោធា​ជាមួយក្រុម​បំបែក​រដ្ឋ​ក្នុងប៉ែក​ខាងកើត​នៃ​ប្រទេស​អ៊ុយក្រែនមាន​ភាពជិតស្និទ្ធ​ជាងអ្វី​ដែល​យើង​ដឹងពីមុន។

សំឡេង​នៃការ​និយាយ​ទូរសព្ទទាំង​នេះបានត្រូវផ្សព្វផ្សាយ​កាល​ពី​ថ្ងៃទី១៤​ខែ​វិច្ឆិកា​ជា​ផ្នែកមួយ​នៃការ​ជំរុញ​ថ្មី​មួយ​ដោយ​ក្រុមអ្នកស៊ើបអង្កេត​ហូឡង់​ដែល​ត្រូវ​គេស្គាល់​ថាជាក្រុមស៊ើប​អង្កេតរួមគ្នា​ហៅកាត់ថា JIT ដោយ​ស្វះស្វែងរក​សាក្សីថ្មី​ៗអំពីការ​ធ្លាក់នៃ​យន្តហោះ MH17 ដែលបានបណ្តាល​ឱ្យមនុស្ស២៩៨នាក់​នៅក្នុង​យន្តហោះ​នោះ​ស្លាប់ទាំង​អស់។

កាលពីខែ​មិថុនា ​រដ្ឋអាជ្ញា​ហូឡង់​បានប្រកាស​ថា​ជន​ជាតិ​រុស្ស៊ីបីនាក់និង​ជនជាតិ​អ៊ុយក្រែន​ម្នាក់​អាចត្រូវ​កាត់​ទោសក្នុង​ប្រទេស​ហូឡង់ដោយសារ​ជនទាំងនេះ​មានការទាក់ទិន​ជាមួយ​ឧប្បត្តិហេតុនោះ។

នៅ​ក្នុងការ​ប្រកាស​អំពី​ការចោទប្រកាន់ទាំង​នេះ​ ​រដ្ឋអាជ្ញាបាននិយាយថា​មានភស្តុតាង​អំពី​ការបញ្ជា​ដោយផ្ទាល់រវាង​មន្ត្រី​រុស្ស៊ីនិងក្រុម​បំបែក​រដ្ឋដែល​ប្រយុទ្ធ​នៅក្នុង​ផ្នែក​ខាងកើត​នៃប្រទេស​អ៊ុយក្រែន​និង​បានប្រកាស​អំពីការ​បង្កើត​រដ្ឋាភិបាល​មួយ​គ្មាន​ការទទួល​ស្គាល់​មានឈ្មោះថា«សាធារណរដ្ឋប្រជាមានិត Donetsk ហៅ​កាត់​ថា​ DNR»៕

XS
SM
MD
LG