ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្សី​បដិសេធ​ការពាក់ព័ន្ធ​របស់​ការិយាល័យ​សន្តិសុខ​សហព័ន្ធ​ក្នុងការ​បំពុល​មេដឹកនាំ​បក្ស​ប្រឆាំង


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov នៅក្នុង​សន្និសីទ​កាសែត​មួយ នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០។

រដ្ឋមន្រ្តី​ការបរទេស​រុស្សីលោក Sergei Lavrov នៅ​ថ្ងៃពុធ​នេះ​ បាន​បដិសេធ​ការស៊ើប​អង្កេតរបស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នា​ពេល​ថ្មីៗ​នេះ​ ដែល​ថាការិយាល័យសន្តិសុខ​សហព័ន្ធ​របស់​រុស្សី​ ​ជា​អ្នកតាមដាន​ និង​ដាក់​ថ្នាំ​បំពុលមេដឹកនាំ​គណបក្ស​ប្រឆាំង​លោក Alexei Navalny។ ​ ​

ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​បានដកស្រង់​សម្តី​របស់​រដ្ឋមន្ត្រី​ការបរទេស​រុស្សី​ដែលបាន​លើក​ឡើង​ថា៖​«ព័ត៌មាន​ទាំងនេះ​គួឲ្យ​ចង់​សើច​នៅ​ពេល​ដែល​យើង​អាន​វា។ ប៉ុន្តែ​លក្ខណៈ​មួយ​ដែល​ព័ត៌មាន​ទាំងនេះ​បង្ហាញ​ឲ្យ​ឃើញ​នោះ​ គឺ​ថាដៃគូ​បស្ចិមប្រទេស​របស់​យើង​ នៅ​ខ្វះ​ខាតស្តង់ដា​ក្រម​សីលធម៌​នៅ​ឡើយ»។ ​

មន្ទីរ​ពិសោធន៍ជាច្រើន​របស់​សហភាព​អឺរ៉ុបកាលពី​ខែ​កញ្ញា​ ​សន្និដ្ឋាន​ថា​ មេដឹកនាំ​បក្សប្រឆាំង​លោក Navalny ​ដែល​មាន​អាយុ​៤៤​ឆ្នាំ​ ត្រូវ​បាន​គេ​ដាក់​ថ្នាំ​បំពុលហើយ​ធ្លាក់​ខ្លួន​ឈឺ​ ពេល​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​មួយ​ ពី​តំបន់​ស៊ីប៊ឺរី​ ទៅ​កាន់​ទីក្រុង​ម៉ូស្គូ​ កាល​ពី​ខែសីហា​ មុនពេល​ ដែល​លោក​ត្រូវ​បាន​គេ​ដឹកបន្តតាម​យន្តហោះ​ ទៅ​ព្យាបាល​ក្នុង​ទី​ក្រុង​ ប៊ែឡាំង ក្នុង​ប្រទេស​អាល្លឺ​ម៉ង់។ ​

អត្ថបទស៊ើប​អង្កេត​រួម​គ្នា​មួយ​ ដែល​បាន​ចេញ​ផ្សាយនៅ​សប្តាហ៍​នេះ ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​ បាន​អះ​អាង​ថា ​អ្នក​ជំនាញ​អាវុធ​គីមី​នៃ​ការិយាល័យ​សន្តិសុខសហព័ន្ធ​របស់​រុស្សី ​បាន​តាមដាន​លោក Navalny ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ រហូត​ដល់​ថ្ងៃ​ដែល​លោក​ត្រូវបាន​គេ​ដាក់​ថ្នាំ​បំពុល​នោះ។

គេហទំព័រ​ស៊ើបអង្កេត​ Bellingcat ​ដោយ​រួម​ជាមួយ​ទូរទស្សន៍​ CNN ​គេហទំព័រ​ The Insider ​របស់​រុស្សី ​និង​គេហទំព័រ​ព័ត៌មាន​អាល្លឺម៉ង់ ​Der Spiegel កាល​ពី​ថ្ងៃ​ចន្ទ ​បាន​ផ្សព្វផ្សាយ​ឈ្មោះ​ និង​រូបថត​ជនសង្ស័យ​ ដែល​បាន​តាមដាន​លោក Navalny ​ក្នុង​ពេល​កន្លង​មក៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG