ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

សមាជិក​ជាន់ខ្ពស់​រដ្ឋសភា​ជំរុញ​ឲ្យ​រដ្ឋបាល​លោក Trump ពិនិត្យ​លើ​ករណី​បំពុល​មេ​បក្ស​ប្រឆាំង​រុស្ស៊ី


រូបឯកសារ៖ លោក Eliot Engel (ឆ្វេង) ​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​រដ្ឋសភា និង​លោក Michael McCaul ដែល​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​រដ្ឋសភា ជជែកគ្នា​គ្រាដែល​គណៈកម្មការ​បាន​បើក​សវនាការ​មួយ​កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។

លោក Navalny អាយុ ៤៤ ឆ្នាំ ជាគូប្រជែង​ដ៏​លេចធ្លោ​ម្នាក់​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ធ្លាក់​ខ្លួន​ឈឺ​នៅ​ថ្ងៃ​ទី២០ ខែ​សីហា ក្នុង​អំឡុងពេល​ជិះ​យន្តហោះ​ក្នុង​ស្រុក​មួយ​ក្នុង​ប្រទេស​រុស្ស៊ី។

សមាជិក​កំពូល​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​ក្រុម​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​រដ្ឋសភា បាន​អំពាវនាវ​ឲ្យ​លោក​ប្រធានាធិបតី Donald Trump ស៊ើប​អង្កេត​លើ​ករណី​បំពុល​មេដឹកនាំ​គណបក្ស​ប្រឆាំង​របស់​ប្រទេស​រុស្ស៊ី លោក Alexei Navalny។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​របស់​គណបក្ស​ទាំង​ពីរ​ដែល​ផ្ញើ​ទៅ​កាន់​លោក​ប្រធានាធិបតី​កាល​ពី​ថ្ងៃ​ច័ន្ទ សមាជិក​រដ្ឋសភា​តំណាង​រដ្ឋ New York ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក Eliot Engel ដែល​ជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​រដ្ឋសភា និង​សមាជិក​រដ្ឋសភា​តំណាង​រដ្ឋ Texas ខាង​គណបក្ស​សាធារណរដ្ឋ​លោក Michael McCaul ដែល​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​រដ្ឋសភា បាន​ជំរុញ​ឲ្យ​រដ្ឋបាល​លោក Trump ចាប់ផ្ដើម​ការ​ស៊ើបអង្កេត​លើ​ករណី​បំពុល​លោក Navalny ដោយ​ថា ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី​អាច​ជា​ការ​ចាំបាច់។

លោក Navalny អាយុ ៤៤ ឆ្នាំ ជាគូប្រជែង​ដ៏​លេចធ្លោ​ម្នាក់​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ធ្លាក់​ខ្លួន​ឈឺ​នៅ​ថ្ងៃ​ទី២០ ខែ​សីហា ក្នុង​អំឡុងពេល​ជិះ​យន្តហោះ​ក្នុង​ស្រុក​មួយ​ក្នុង​ប្រទេស​រុស្ស៊ី។ លោក​ត្រូវ​បាន​បញ្ចូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ព្យាបាល។ រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃទី ២ ខែ​កញ្ញា​ថា លទ្ធផល​ពិសោធន៍​ជាតិ​ពុល​បង្ហាញ​ថា លោក Navalny ត្រូវ​បាន​បំពុល​ដោយ​សារធាតុ​ធ្វើ​ឱ្យ​ខូច​សរសៃ​ប្រសាទ​ដែល​បាន​មកពី​ក្រុម​សារធាតុ Novichok សម័យ​សូវៀត។

មន្ទីរពេទ្យ​អាល្លឺម៉ង់​ដែល​ព្យាបាល​លោក Navalny បាន​បញ្ជាក់​ថា ឥឡូវ​នេះ លោក​បាន​ធូរស្រាល​ពី​ការ​ភ្លឹក​មិន​ដឹង​ខ្លួន​គ្រាន់បើ​ហើយ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG