ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​រុស្ស៊ី​បាញ់​សាក​ល្បង​មីស៊ីលឆ្លង​ទ្វីប​ឈ្មោះ Sarmat


មីស៊ីល​របស់​រុស្ស៊ី​ឈ្មោះ Sarmat ត្រូវ​បាន​បាញ់​សាក​ល្បង​កាល​ពី​ថ្ងៃ​សុក ៣០​ មីនា ២០១៨ ពី​ទីតាំង Plesetsk ក្នុង​ប្រទេស​រុស្ស៊ី។
មីស៊ីល​របស់​រុស្ស៊ី​ឈ្មោះ Sarmat ត្រូវ​បាន​បាញ់​សាក​ល្បង​កាល​ពី​ថ្ងៃ​សុក ៣០​ មីនា ២០១៨ ពី​ទីតាំង Plesetsk ក្នុង​ប្រទេស​រុស្ស៊ី។

ប្រទេស​រុស្ស៊ី​បាន​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីលឆ្លងទ្វីប​ថ្មី​ឈ្មោះ​ Sarmat ​ដែល​មាន​ដាក់​ឧស្ម័ន​បញ្ឆេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ​នេះ​របស់​កាសែត​ Krasnaya Zvezda ​របស់​ក្រសួង​ការពារ​ជាតិរុស្ស៊ី។

កាសែត​នោះ​បាន​បន្ថែម​ថា​ ការ​សាក​ល្បង​ចុង​ក្រោយ​នេះ​នៅ​ឯ​តំបន់ ​Plesetsk ​«បាន​បញ្ជាក់​ពី​វិជ្ជមាត្រ​នៃ​ប្រព័ន្ធ​នោះ​ក្នុង​ដំណាក់​កាល​នៃ​ការ​រៀប​ចំ​មុន​ពេល​បាញ់​និង​ការ​ហោះ​ហើយ​ជំហាន​ដំបូង​របស់​គ្រាប់​មីស៊ីល‍»។

លើស​ពី​នេះ​ទៀត ក្រុម​មួយ​ដែលមាន​ឈ្មោះ​ថា​«កង​កម្លាំង​គ្រាប់​មីស៊ីល​យុទ្ធសាស្រ្ត​រុស្ស៊ី»​បាន​វាយ​តម្លៃ​ពី​កម្រិត​សុក្រិត​នៃ​ការ​រៀប​ចំ​និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​បាន​ប្រើ​ប្រាស់​ក្នុង​ការ​បង្កើត​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​នេះ‍»។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​រាយការណ៍​កាល​ពី​ថ្ងៃព្រហស្បតិ៍​អំពី​«លំហាត់​បាញ់​ដែល​ទើប​តែ​បាន​បញ្ចប់‍»​ដែល​ធ្វើ​ឡើង​នៅ​សមុទ្រ​បាល់ទិក។

ក្រសួង​ការពារ​ជាតិ​ប្រទេស​ឡេតូនី ​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ដែ​រកាល​ពីថ្ងៃ​ព្រហស្បតិ៍​ចំពោះ​ការ​ប្រកាស​ភ្លាមៗ​ពី​ប្រទេស​រុស្ស៊ី​ពី​ការ​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​នៅ​សមុទ្រ​បាល់ទិក​ដែលស្ថិត​នៅ​ចន្លោះ​រវាង​ប្រទេស​ឡេតូនី​ ​និង​ប្រទេស​ស៊ុយអែត​ នៅ​ថ្ងៃ​ទី​៤​និង​ទី​៦​ខែ​មេសា។​

ក្រសួង​ការពារ​ជាតិ​បាន​កោះ​ហៅ​សេនានុព័ន្ធ​យោធា​រុស្ស៊ី​មក​ជួប​ ហើយ​បាន​សម្តែង​ការមិន​ពេញ​ចិត្ត​ចំពោះ​ស្ថានការណ៍​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG