ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​កូរ៉េខាង​ជើង​២​នាក់​ចំពោះ​កម្មវិធី​កាំជ្រួច​មីស៊ីល


លោក Kim Jong Un និង​លោក Ri Pyong Chol (រូប​ឆ្វេង) សប្បាយ​រីករាយ​ជាមួយ​គ្នា​ នៅ​ក្នុង​រូបភាព​មួយ​ដែល​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​កូរ៉េ​ខាង​ជើង​ កាលពី​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។

សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​កូរ៉េខាង​ជើង​២​នាក់​ចំពោះ​តួនាទី​របស់​ពួកគេ​នៅ​ក្នុង​កម្ម​វិធី​កាជ្រួច​មីស៊ីល​បាល់​លីស្ទិក​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។

​សេចក្តី​ថ្លែងការណ៍​ពី​ក្រសួង​រតនាគារ​របស់​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹងថា Kim Jong Sik ​និង​ Ri Pyong Chol ជា​មេដឹកនាំ​សំខាន់​នៃ​កម្ម​វិធី​អាវុធ​ខុស​ច្បាប់​របស់​កូរ៉េ​ខាង​ជើង។

ក្រសួង​រតនាគារ​របស់​សហរដ្ឋ​អាមេរិកបាន​ប្រាប់​ឲ្យ​ដឹងថា « មាន​សេចក្តី​រាយការណ៍​បាន​ប្រាប់​ឲ្យ​ដឹងថា Kim Jong Sik ជា​ឥស្សរជន​ដ៏​សំខាន់​នៅ​ក្នុង​ការ​អភិវឌ្ឍ​កាំជ្រួច​បាល់លីស្ទិក​របស់​កូរ៉េខាងជើងរួម​មាន​ការខំ​ប្រឹងប្រែង​ផ្លាស់​ប្តូរ​ពី​ឥន្ធនៈ​រាវ​ឲ្យ​ទៅ​ជា​ឥន្ធនៈ​រឹង ​ហើយនិង​ Ri Pyong Chol បាន​ត្រូវ​គេ​រាយការណ៍​ថា ​ជា​មន្ត្រី​ដ៏​សំខាន់​ម្នាក់ដែល​បាន​ទាក់​ទិន​ក្នុង​ការ​អភិវឌ្ឍ​កាំជ្រួច​មីស៊ីល​បាល់​លីស្ទិក អន្តរទ្វីប​របស់​កូរ៉េខាង​ជើង‍»។

លោក Steve Mnuchin រដ្ឋ​មន្ត្រី​ក្រសួង​រតនាគារ​បាន​មាន​ប្រសាសន៍​ថា «ក្រសួង​រតនាគារ​កំពុង​ដៅលើ​មេដឹកនាំ​កម្មវិធី​កាំជ្រួច​បាល់​លី​ស្ទិក​របស់​កូរ៉េ​ខាងជើង​ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ដាក់​ការ​គាប​សង្កត់​ជា​អប្បរមា​ដើម្បី​ធ្វើ​ឲ្យ​កូរ៉េខាង​ជើង​ឯកោ​ហើយ​និង​ធ្វើ​ឲ្យ​សម្រេចការ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វី​ប​កូរ៉េ។​ចំណាត់​ការទាំង​នេះ​កើត​មាន​ឡើង​បន្ទាប់​ពីសេចក្តី​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ថ្ងៃ​សុក្រ​ដែល​បាន​ទណ្ឌ​កម្ម​ថ្មីយ៉ាង​ខ្លាំង​លើ​កូរ៉េ​ខាង​ជើង​ដើម្បី​បិទ​សមត្ថភាព​រៃ​អង្គៀស​ប្រាក់​ខុស​ច្បាប់​របស់​ប្រទេស​នោះ។

ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​ជាឯកច្ឆន្ទ​សេចក្តី​សម្រេច​ចិត្ត​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ដើម្បី​កម្រិត​ចំនួន​ប្រេងឥន្ធនៈ​និង​ប្រេង​ម៉ាស៊ូត​ដែល​កូរ៉េខាង​ជើង​អាចនាំ​ចូល​ហើយ​នឹង​រឹតបន្តឹង​ការ​ឆែកឆេរ​កប៉ាល់​ដឹក​ទំនិញ​ដែល​សង្ស័យ​ដឹក​ទំនិញ​ខុសច្បាប់​និងហាម​ឃាត់​ចូលឬចេញ​ពី​ប្រទេស​កូរ៉េខាង​ជើង៕

XS
SM
MD
LG