ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​បាន​បញ្ជាឲ្យ​បណ្តេញ​អ្នកការទូត​សហរដ្ឋ​អាមេរិក​ជាការ​ឆ្លើយតប​នឹងការ​បណ្តេញ​អ្នក​ការទូតរុស្ស៊ី


រូបភាព​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីក្រុង​ម៉ូស្គូ​ ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃទី​០២ ឧសភា​ ២០១១។
រូបភាព​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីក្រុង​ម៉ូស្គូ​ ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃទី​០២ ឧសភា​ ២០១១។

លោក Sergey Lavrov រដ្ឋ​មន្រ្តីការ​បរទេស​រុស្ស៊ី​និយាយថា ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​នឹង​បណ្តេញ​អ្នកការទូត​សហរដ្ឋ​អាមេរិក​ចំនួន៦០​នាក់​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ប្រកាស​ថា ​ខ្លួនបាន​បញ្ជា​ឲ្យ​បណ្តេញ​អ្នក​ការទូត​រុស្ស៊ី​រាប់​សិប​នាក់​ដោយ​ការដាក់​ថ្នាំបំពុល​អតីត​ចារ​បុរសរុស្ស៊ី​ម្នាក់​នៅ​ក្នុង​ចក្រភព​អង់គ្លេស។

លោករដ្ឋ​មន្រ្តីការ​បរទេស​រុស្ស៊ី Lavrov បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​រុស្ស៊ី​ក៏នឹង​បិទ​ស្ថាន​កុងស៊ុល​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីក្រុង Saint Petersburg ​ដែរ។

សហរដ្ឋ​អាមេរិក​រួម​ជាមួយ​ប្រទេស​ជាង​២០​ទៀត​បាន​បញ្ជា​ឲ្យ​បណ្តេញ​អ្នក​ការ ទូត​រុស្ស៊ី​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុងម៉ូស្គូ​បាន​ទទួល​រងការ​ស្តី​បន្ទោស​ចំពោះ​ការ​ប្រើ​ប្រាស់​សារធាតុ​ធ្វើ​ឲ្យ​ខូច​សរសៃ​ប្រសាទ​លើ​លោក Sergei Skripal អតីតចារ​បុរស​មុខ២​ហើយ​នឹង​កូស្រី​របស់​លោក​កាល​ពី​ដើមខែនេះ​នៅ​ក្នុង​ទីក្រុង Salisbury ចក្រ​ភព​អង់គ្លេស។

រុស្ស៊ី​បាន​បដិសេធថា ​ខ្លួន​មិន​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​ប្រើ​សារធាតុ​ធ្វើ​ឲ្យ​ខូច​សរសៃ​ប្រសាទ​នោះ​ទេ​ហើយ​បាន​ចោទ​ប្រកាន់​ថា ​ការ​ដាក់​ថ្នាំ​បំពុល​នោះ​បាន​ត្រូវ​ធ្វើ​ឡើង​ដោយ​ទីភ្នាក់​ងារស៊ើបការណ៍​សម្ងាត់​អង់គ្លេស​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​រុស្ស៊ីមានកេរ្តិ៍​ឈ្មោះ​អាក្រក់។ អង់គ្លេស​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។

ក្នុងការនិយាយទូរសព្ទនៅ​សប្តាហ៍​នេះ​ជាមួយ​ប្រធានា​ធិបតីអាមេរិក ដូណាល់ ​ត្រាំ​លោកស្រី​នាយករដ្ឋ​មន្រ្តី Theresa May ​នៃ​ចក្រភព​អង់គ្លេស​បាន​សរសើរ​ការ​ឆ្លើយ​តប​ដ៏​ខ្លាំង​បំផុត​ដោយ​សហរដ្ឋ​អាមេរិក​បន្ទាប់​ពីការ​ដាក់​ថ្នាំ​បំពុល​នេះ។

​សេតវិមាន​បាន​ប្រាប់​ឲ្យ​ដឹងថា ​មេដឹកនាំ​ទាំង​២​បាន​ព្រម​ព្រៀង​គ្នា​ស្តីពីសារៈ​សំ​ខាន់​នៃ​ការ​រំលាយ​បណ្តាញ​ចារកម្មរបស់​រុស្ស៊ី​នៅ​ក្នុងចក្រភពអង់គ្លេស​និង​សហ រដ្ឋ​អាមេរិក​ដើម្បី​ទប់ស្កាត់​សកម្មភាព​លួចលាក់​របស់​រុស្ស៊ី​ហើយ​នឹងរារាំង​ការវាយ​ប្រហារ​អាវុធគីមី​នៅ​ពេល​ខាងមុខ​នៅលើ​ទឹក​ដី​ប្រទេស​នេះ៕


XS
SM
MD
LG