របាយការណ៍មួយរបស់កូរ៉េខាងត្បូងដែលប្រើបច្ចេកវិជ្ជាជឿនលឿនក្នុងការកំណត់កន្លែងសម្លាប់មនុស្សនៅកូរ៉េខាងជើងគឺជាជំហានសំខាន់មួយក្នុងការចងក្រងឯកសារអំពីការរំលោភសិទ្ធិមនុស្ស ហើយជាជំហានមួយសម្រាប់ការកាត់ទោសរបស់កុម្មុយនិស្តកូរ៉េខាងជើងនាពេលអានាគត។
ឯកសារមានឈ្មោះថា របាយការណ៍ដំបូងរបស់ក្រុមការងារយុត្តិធម៌អន្តរកាល ដែលចេញនៅក្នុងសប្តាហ៍នេះ បានកំណត់ទីតាំងសម្លាប់មនុស្សជាង៣០០កន្លែង និងកន្លែងកប់សពមនុស្សចំនួន៧៤កន្លែងនៅកូរ៉េខាងជើង។
ដោយប្រើរូបភាព Google Earth ពីផ្កាយរណបនិងកស្សិណសាក្សីរបស់អ្នករត់គេចពីកូរ៉េខាងជើងចំនួន៣៧៥នាក់ ក្រុមសិទ្ធិមនុស្សមានមូលដ្ឋាននៅកូរ៉េខាងត្បូងនេះធ្វើការសំខាន់លើការចងក្រងឯកសារអំពីការសម្លាប់មនុស្សនៅកូរ៉េខាងជើង សម្រាប់ជាជំហានសំខាន់កំណត់ការទទួលខុសត្រូវលើឧក្រិដ្ឋជនសិទ្ធិមនុស្សនៅកូរ៉េខាងជើងច្រើនទសវត្សរ៍ក្រោយរបបដឹកនាំដោយត្រកូល Kim តាំងពីឆ្នាំ១៩៤៨។
ក្រុមនេះសម្រេចមិនបញ្ចេញទីតាំងច្បាស់លាស់ព្រោះខ្លាចរដ្ឋាភិបាលកូរ៉េខាងជើងបំផ្លាញភស្តុតាង៕