ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស៖ កុមារ​ហ្វ៊ីលីពីន​ដែល​ជីករ៉ែ​ប្រថុយ​ជីវិត​ក្នុង​អណ្តូង​រ៉ែមាស


រូបថតឯកសារ៖ កុមារហ្វ៊ីលីពីន​ប្រើញញួរ​ដុំបំបែក​ថ្ម​ដើម្បី​យក​រ៉ែមាស​នៅ​ជិត​អណ្តូងរ៉ែ​ដែល​បាន​ខូច​ខាត​មួយ ក្នុង​តំបន់ Mt. Diwalwal​ នៅ​ជ្រលង Compostela ភាគខាងត្បូង​ប្រទេស​ហ្វ៊ីលីពីន។
រូបថតឯកសារ៖ កុមារហ្វ៊ីលីពីន​ប្រើញញួរ​ដុំបំបែក​ថ្ម​ដើម្បី​យក​រ៉ែមាស​នៅ​ជិត​អណ្តូងរ៉ែ​ដែល​បាន​ខូច​ខាត​មួយ ក្នុង​តំបន់ Mt. Diwalwal​ នៅ​ជ្រលង Compostela ភាគខាងត្បូង​ប្រទេស​ហ្វ៊ីលីពីន។

ទីភ្នាក់ងារ​ព័ត៌មាន​អេភី​ (AP) បាន​រាយ​ការណ៍​ពី​ទីក្រុង​ម៉ានីល​មក​ថា ​មាន​កូន​ក្មេង ហ្វ៊ីលីពីន​រាប់ពាន់​នាក់ ​ហើយ​ខ្លះ​អាយុ​ត្រឹម​តែ​៩ឆ្នាំ​ប៉ុណ្ណោះ​ បាន​ប្រថុយ​ជីវិត​របស់​ពួក​គេ​ដើម្បី​ធ្វើការ​ខុសច្បាប់​នៅ​កន្លែង​ការដ្ឋាន​ជីក​រ៉ែមាស​ទំហំតូច​ ក្រោម​ស្ថានភាព​ដ៏​អាក្រក់​ ហើយ​រដ្ឋាភិបាល​មិន​បាន​ធ្វើការ​ការពារ​ពួកគេ​ឲ្យ​បាន​សមរម្យទេ។​ នេះ​ជា​ការអះអាង​របស់​ក្រុមអង្គការ​សិទ្ធិ​មនុស្ស​នៅ​ថ្ងៃពុធ​នេះ។

របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​ស.រ.អា.​មួយ​ឈ្មោះ ​Human Rights ​Watch បាន​និយាយ​ថា ​ក្មេងៗ​ធ្វើ​ការងារ​ក្នុង​អណ្តូង​រ៉ែ​ជម្រៅ​២៥ម៉ែត្រ​ប្រកប​ដោយ​គ្រោះ ថ្នាក់​ឬ​ក្រោម​ទឹក​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ឬ​ទន្លេរ​ ដែល​រែង​រក​រ៉ែមាស​ មាន​ជាតិបារ៉ត ​មាន​លោហៈ​ធាតុ​ពុល​ ដែល​អាច​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​សុខភាព​ធ្ងន់ធ្ងរ​មិន​អាច​ជា​សះ​ស្បើយ​បាន​នោះ។​ អ្នក​ដែល​ជ្រមុជ​ទឹក​ដើម្បី​រកមាស​ក្រោមទឹក​រយៈ​ពេល​ជាច្រើន​ម៉ោង​ ក្នុងរូង​តូច​ចង្អៀត​ជម្រៅ​១០​ម៉ែត្រ​ ពាក់​ម៉ាស៊ីន​ដក​ដង្ហើម​តាម​រយៈ​ទុយយោ​ភ្ជាប់​នឹង​ម៉ាស៊ីន​ប្រើ​ខ្យល់​ដកដង្ហើម​អុកស៊ីសែន។

អង្គការ​សិទ្ធិមនុស្ស​ Human Rights ​Watch ​បាន​សម្ភាស​មនុស្ស​ចំនួន​១៣៥​នាក់ រួម​ទាំង​ក្មេង​ដែល​ធ្វើ​ការងារ​អណ្តូង​រ៉ែ ​ចំនួន​៦៥នាក់​ ដែល​មាន​អាយុ​ចាប់​ពី​៩ឆ្នាំ ដល់​១៧ឆ្នាំ។​ ការណ៍នេះ​កើត​ឡើង​ពេល​អង្គការ​នេះ​បាន​ធ្វើការ​ស្រាវ​ជ្រាវ​ដល់ កន្លែង​ក្នុង​ភាគខាង​កើត​ខេត្ត​ Camarines ​Norte ​and Masbate​ កាលពីឆ្នាំ ២០១៤។

ប្រទេស​ហ៊្វីលីពីន​មាន​ក្មេង​ធ្វើការ​ចំនួន​៥លាន​៥សែន​នាក់​ក្នុង​ឆ្នាំ២០១១ បើ​តាម​ស្ថិតិ​របស់​រដ្ឋាភិបាល ​ហើយ​មាន​ក្មេង​ចំនួន​៣លាន​២សែន​នាក់​ ត្រូវគេ​គិត​ថា​ ជា​ក្មេង​លក់​កម្លាំង​ពលកម្ម​ដោយសារ​ពួកគេ​ធ្វើការងារ​រយៈពេល​វែងឬ​ធ្វើការ​ក្នុង​បរិដ្ឋាន​គ្រោះ​ថ្នាក់៕

XS
SM
MD
LG