ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ ​ការ​បញ្ចប់​ច្បាប់ Obamacare​ និង​បន្ថែម​ឱនភាព​លើ​ការ​ចំណាយ


រូបថតឯកសារ៖ រហូត​មក​ដល់​ដើម​ឆ្នាំ២០១៤ មនុស្ស​ជាង​៦លាន​នាក់​ បាន​ចុះឈ្មោះ​ប្រើប្រាស់​គម្រោង​ធានារ៉ាប់រង​សុខភាព​ឯកជន​ ក្រោម​ច្បាប់​ថ្មីមួយ​ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រធានាធិបតី អូបាម៉ា​ ដែល​គេ​ស្គាល់​ថា​ Obamacare។
រូបថតឯកសារ៖ រហូត​មក​ដល់​ដើម​ឆ្នាំ២០១៤ មនុស្ស​ជាង​៦លាន​នាក់​ បាន​ចុះឈ្មោះ​ប្រើប្រាស់​គម្រោង​ធានារ៉ាប់រង​សុខភាព​ឯកជន​ ក្រោម​ច្បាប់​ថ្មីមួយ​ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រធានាធិបតី អូបាម៉ា​ ដែល​គេ​ស្គាល់​ថា​ Obamacare។

របាយ​ការណ៍​ថ្មី​មួយ​និយាយ​ថា ​ការ​លុបចោល​ច្បាប់​«Obamacare»​ដ៏​ចម្រូង​ចម្រាស់​ដែល​មាន​គោល​បំណង​ពង្រីក​ការ​ទទួល​បាន​ការ​ធានារ៉ាប់រង​ខាង​សុខភាព​ក្នុង​ស.រ.អា.​នោះ​ នឹង​បង្កើន​ការចំណាយ​១៣៧ពាន់លាន​ដុល្លារ ដែល​ធ្វើឱ្យ​ប្រជារាស្ត្រ​អាមេរិកាំង​១៩លាន​នាក់​គ្មាន​ការ​ធានារ៉ាប់រង​ខាង​សុខភាព​និង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​លូតលាស់​បន្តិច​បន្តួច​ក្នុង​រយៈពេល​១០ឆ្នាំ។

ការិយាល័យ​ខាង​ថវិកា​នៃសភា​ស.រ.អា.​ ដែល​មិន​មែន​ជា​របស់​គណបក្ស​ណាមួយ​ដែល​ធ្វើ​ការងារ​ខាង​ការ​ធ្វើ​វិភាគ​អំពី​ផល​ប៉ះពាល់​ខាង​សេដ្ឋកិច្ច​និង​ខាង​ថវិកា​នៃ​ច្បាប់​ដែល​បាន​ត្រូវ​ស្នើ​នោះ​ បាន​ចេញ​ផ្សាយ​សេចក្តីរាយការណ៍​នេះ​កាល​ពី​ថ្ងៃ​សុក្រ។

ច្បាប់ Obamacare ​ដែល​មានឈ្មោះ​ជា​ផ្លូវការ​ថា​ Affordable Care Act ​ឬ​មាន​ន័យ​ថា​ «ច្បាប់​ស្តី​ពី​ការ​ទទួល​បាន​ការ​ថែទាំង​សមរម្យ​តាម​លទ្ធភាព» ​ត្រូវ​បាន​ចុះហត្ថលេខា​ទៅ​ជា​ច្បាប់​កាល​ពី​ឆ្នាំ​២០១០​នៅ​ក្រោយ​មាន​ការ​ជំទាស់​យ៉ាង​ខ្លាំង​មួយ​ខាង​នយោបាយ។​ ពួក​អ្នក​មក​ពី​គណបក្ស​សាធារណរដ្ឋ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​លុបច្បាប់នេះ​ចោល។​

សេចក្តីរាយការណ៍​របស់​ការិយាល័យ CBO ​កាល​ពី​ថ្ងៃ​សុក្រ​បាន​និយាយថា​សេដ្ឋកិច្ច​នឹង​លូតលាស់​៧ភាគ១០​នៃ​មួយភាគ​រយ​ក្នុង​មួយ​ឆ្នាំ​ ពីព្រោះ​មាន​មនុស្ស​ច្រើន​ជាង​មុន​ត្រូវ​ស្វែង​រក​ការងារ​ធ្វើ​ឬ​ធ្វើការ​ច្រើន​ម៉ោងជាង​មុន​ប្រសិន​បើ​ពួក​គេ​បាត់បង់​ប្រាក់ជំនួយ​បង្គ្រប់​សម្រាប់​ការ​ចំណាយ​សម្រាប់​ការ​ថែរក្សា​សុខភាព។

របាយ​ការណ៍​នេះ​មាន​ឡើង​នៅ​ពេល​តុលាការ​កំពូល​ស.រ.អា.​កំពុង​ពិចារណា​អំពី​ការ​ប្រឆាំង​នឹង​ផ្នែក​ខ្លះ​នៃ​ច្បាប់នេះ។ គេ​រំពឹង​ថា​នឹង​មាន​សេចក្តី​សម្រេច​មួយ​របស់​តុលាការ​មុន​ដំណាច់​ខែ​មិថុនានេះ៕

XS
SM
MD
LG