ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​ថា​ធនាគារ​កណ្តាល​ស.រ.អា.​នៅ​តែ​រារែក​ក្នុង​ការ​តម្លើង​អត្រា​ការ​ប្រាក់


អគារ​ Federal Reserve Board របស់​សហរដ្ឋអាមេរិក​ស្ថិត​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។
អគារ​ Federal Reserve Board របស់​សហរដ្ឋអាមេរិក​ស្ថិត​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

សេដ្ឋកិច្ច​ស.រ.អា.​កំពុង​កើន​ឡើង​តែ​ក្រុម​អ្នកវិភាគ​ទស្សន៍ទាយ​ថា​ក្រុម​អ្នកតាក់​តែង​គោល​នយោបាយ​ក្នុង​ធនាគារ​កណ្តាល​ស.រ.អា​នៅតែ​អត់ធ្មត់​ក្នុង​ការ​សម្រេចចិត្ត​ថា​ពេលណា​ដែល​ត្រូវ​បង្កើន​លក្ខខណ្ឌ​អាត្រា​ការប្រាក់​របស់ខ្លួន​លើកដំបូង​ចាប់តាំងពី​ឆ្នាំ២០០៦​មកនោះ។

ក្រុម​មន្ត្រី​សំខាន់ៗ​នៃ​ក្រសួង​រតនាគារ​បាន​បញ្ចប់​កិច្ចប្រជុំ​ពីរថ្ងៃ​កាល​ពីថ្ងៃពុធ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ហើយ​បន្ទាប់​មក​នឹង​ផ្តល់​ការ​វាយតម្លៃ​របស់ខ្លួន​ចំពោះ​សេដ្ឋកិច្ច​ស.រ.អា​.ដែល​ធំ​ជាងគេ​បង្អស់​ក្នុង​ពិភព​លោក។

សេដ្ឋកិច្ច​ស.រ.អា.​ដែល​មាន​ការ​រីកចម្រើន​មាន​ភាព​ផ្ទុយ​គ្នា​យ៉ាង​ខ្លាំង​ទៅនឹង​កំណើន​យឺតៗ​ក្នុង​ប្រទេស​ចិន ​ក្នុង​ប្រទេស​ជប៉ុន​ និងដំណើរ​ការ​យឺត​សឹង​តែជាប់​គាំង​ក្នុង​ប្រទេសអឺរ៉ុប​ទាំង១៩ ​ដែល​ជា​ប្លុក​ចាយលុយ​អឺរ៉ូ។

លោក ​ម៉ាក វីតន័រ ​(Mark Vitner) ​អ្នក​សេដ្ឋកិច្ច​ជាន់ខ្ពស់​នៃធនាគារ​ដ៏​ធំ​បំផុត​មួយ​របស់​ស.រ.អា​. Wells Fargo ​បាន​ប្រាប់​វីអូអេ​ថា​កំណើន​របស់​សេដ្ឋកិច្ច​ស.រ.អា.​កើនឡើង​ពេលដែល​ប្រទេស​នានា​ក្នុង​ពិភព​លោក​កំពុង​ស្វែងរក​វិធី​ដើម្បី​រីកចម្រើន។

សេដ្ឋកិច្ច​ស.រ.អា.​បាន​បង្កើត​ការងារ​ឲ្យ​មនុស្ស​ជិត​៣លាន​នាក់​កាលពី​ឆ្នាំទៅ ​ដោយ​ទម្លាក់​អាត្រា​គ្មាន​ការងារ​ធ្វើ​មក​ត្រឹមតែ​៥.៦​ភាគរយ​ហើយ​សេដ្ឋកិច្ច​ស.រ.អា.​បាន​កើនឡើង​៥ភាគរយ​កាលពី​ខែកក្កដា និងខែ​កញ្ញា​ឆ្នាំ​ទៅ៕

XS
SM
MD
LG