ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រី​ធនាគារ​កណ្តាល​ស.រ.អា.​ពិចារណា​លើ​បញ្ហាការងារ​ អតិផរណា​ និង​អត្រា​ការប្រាក់


រូបថតឯកសារ៖ លោកស្រី​ Janet Yellen ​ប្រធាន​ធនាគារ​កណ្តាល​ ​ចាក​ចេញ​ពី​កិច្ច​ប្រជុំ​មួយ​នៅ​រតនាគារ​ ក្នុង​ទីក្រុង​វ៉ាស៊ីនតោន កាលពីថ្ងៃទី១៩ ឧសភា ឆ្នាំ២០១៥។

ក្រុម​មន្ត្រី​ជាន់​ខ្ពស់នៃ​ធនាគារ​កណ្តាល​ស.រ.អា.​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​កិច្ច​ប្រជុំ​ពីរ​ថ្ងៃ​ដើម្បី​ពិ​ចារណា​អំពី​ថា​តើ​នឹង​ត្រូវ​ដំឡើង​អត្រា​ការ​ប្រាក់​សំខាន់​បំផុត​នៅ​ពេល​ណា​ ហើយ​ត្រូវ​ឡើង​ប៉ុន្មាន​ភាគ​រយ។

ពួក​អ្នក​សេដ្ឋសាស្ត្រ​ភាគ​ច្រើន​បាន​ទស្សន៍​ទាយ​ថា​ ធនាគារ​កណ្តាល​ស.រ.អា.​នឹង​រក្សា​ទុក​អត្រា​ការ​ប្រាក់​នៅ​កម្រិត​ទាប​បំផុត​ចាប់​តាំង​ពី​ឆ្នាំ២០០៨​មក​ នៅ​ពេលដែល​ក្រុម​មន្ត្រី​បាន​ខិតខំព្យាយាម​បន្ធូរ​បន្ថយ​វិបត្តិ​ហិរញ្ញ​វត្ថុ​ដើម្បី​លើក​កម្លាំង​សេដ្ឋកិច្ច​ដោយ​ការ​ឱ្យ​ខ្ចី​ប្រាក់​មាន​អត្រា​ការប្រាក់​ទាប។ ពួក​អ្នកជំនាញ​ការជា​ច្រើន​នាក់​និយាយ​ថា​ នៅ​ពេល​នេះ​ធនាគារ​កណ្តាល​ស.រ.អា.​ទំនង​ជា​នឹង​បង្កើន​ការ​ប្រាក់​ជា​លើក​ដំបូង​នៅ​ក្នុងការ​ប្រជុំ​មួយ​ក្នុង​ខែ​កញ្ញា​ហើយ​ នឹង​ដំឡើង​ការ​ប្រាក់​ជា​លំដាប់​នៅ​ពេល​បន្ទាប់​មក​ទៀត។

លោកស្រី​ Janet Yellen ​ប្រធាន​ធនាគារ​កណ្តាល​មាន​ប្រសាសន៍​ប្រាប់​ពួក​អ្នកកាសែត​អំពី​សេចក្តី​សម្រេច​ចិត្ត​ស្តី​ពី​ការប្រាក់​និង​អំពី​ស្ថានភាព​នៃ​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​ពិភពលោក​នៅ​ម៉ោង២កន្លះ​រសៀល​ថ្ងៃ​ពុធ​ តាម​ពេល​វេលា​នៃរដ្ឋធានី​ វ៉ាស៊ីនតោន។ ការ​ងា​រ​របស់ធនាគារ​កណ្តាល​ស.រ.អា.​គឺ​តម្រែតម្រង់​សេដ្ឋកិច្ច​ឆ្ពោះ​ទៅ​កាន់​តម្លៃ​ទំនិញ​មាន​ស្ថិរភាព​និងធ្វើឱ្យ​ប្រជារាស្ត្រ​អាមេរិកាំង​មាន​ការងារ​ធ្វើ​ពេញ​ម៉ោង។​ នៅ​ពេល​ដែល​អត្រា​មនុស្ស​គ្មាន​ការ​ងារ​ធ្វើ​បាន​ចុះ​ថយ​ច្រើន​ចាប់តាំង​ពីពេល​ដែល​ដំណើរ​សេដ្ឋកិច្ច​មិន​ទៅ​មុខក៏​ដោយ​ ក៏​លោកស្រី​ Yellen ​បាន​សម្តែង​កង្វល់​អំពី​ចំនួន​មនុស្ស​ដែល​នៅ​តែ​គ្មាន​ការ​ងារ​ធ្វើ​ក្នុង​រយៈពេល​យូរ៕

XS
SM
MD
LG