ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ ភ្នាក់ងារ​ CIA​ ត្រូវ​បាន​ដក​ចេញ​ពី​​ចិន​ក្រោយ​មាន​ការ​លួចចូល​ក្នុង​ប្រព័ន្ធ​ទិន្នន័យ


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ ក្នុង​ពេល​ធ្វើ​សន្និសិទ​រួម​គ្នា​ជាមួយ​ប្រធានាធិតី​ ស៊ី ជីនពីង​ កាលពីថ្ងៃទី២៥ ខែ​កញ្ញា ឆ្នាំ២០១៥ នៅ​ឯ​ Rose Garden នៃ​សេតវិមាន។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ ក្នុង​ពេល​ធ្វើ​សន្និសិទ​រួម​គ្នា​ជាមួយ​ប្រធានាធិតី​ ស៊ី ជីនពីង​ កាលពីថ្ងៃទី២៥ ខែ​កញ្ញា ឆ្នាំ២០១៥ នៅ​ឯ​ Rose Garden នៃ​សេតវិមាន។

មន្រ្តី​ភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់ ​CIA ដែល​មិន​ប្រាប់​ចំនួន ត្រូវ​បាន​ដក​ចេញ​ពី​ប្រទេស​ចិន​នៅពេល​ដែល​មាន​ការ​លួច​ចូល​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​ដ៏​ធំ​មួយ​នៅ​ដើមឆ្នាំ​នេះ​ ដែល​បាន​លាត​ត្រដាង​ទិន្នន័យ​បុគ្គលិក​សហរដ្ឋ​អាមេរិក​ចំនួន​២១លាន​នាក់ ​នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍ ​ដែល​បាន​ដក​ស្រង់​សម្តី​អតីត​មន្រ្តី​និង​មន្រ្តី​សហរដ្ឋ​អាមេរិក​ដែល​កំពុង​បម្រើការងារ។

​មន្រ្តី​ទាំង​នោះ​បាន​និយាយជាមួយ​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា ​ជា​ការ​ប្រុង​ប្រយ័ត​ជាមុន ​ទី​ភ្នាក់​ងារ​ស៊ើបការណ៍​សម្ងាត់​កណ្តាល​សហរដ្ឋ​អាមេរិក​បាន​ដក​ភ្នាក់​ងារ​ពី​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ប៉េកាំង។

ទីភ្នាក់​ងារ ​CIAបាន​បដិសេធ​ពុំ​ព្រម​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៀត។

ចំណាត់​ការ​នេះ​កើត​មាន​ឡើង​បន្ទាប់ពីការ​ប្រកាស​នៅ​ដើម​ឆ្នាំ​នេះពី​ការ​លួច​ចូល​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​ដ៏​ធំ​២​នៅ​ការិយាល័យ​ចាត់​ចែង​បុគ្គលិក​សហរដ្ឋ​អាមេរិកដែល​បាន​លាតត្រដាង​បញ្ជី​បុគ្គលិកដែល​កំពុង​បម្រើ​ការងារ​និង​អតីត​បុគ្គលិក​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ចំនួន​២១លាន​៥សែននាក់។

ការិយាល័យ​ចាត់​ចែង​បុគ្គលិក​សហរដ្ឋ​អាមេរិក​ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ព័ត៌មាន​ទាំង​នោះ​រួម​មាន​ទាំង​ការ​ឆែក​ពិនិត្យ​ប្រវត្តិ​រូប​និង​បញ្ជី​កត់​ត្រា​ស្នាម​ម្រាម​ដៃ​៥លាន​៦​សែន។

មន្រ្តី​សហរដ្ឋ​អាមេរិក​សង្ស័យ​ថា ​ទិន្ន័យ​ទាំង​នេះ​ត្រូវបាន​លួចនៅ​ក្នុង​ការ​ប៉ុនប៉ង​កំណត់​អត្តសញ្ញាណ​ចារកម្ម​សហរដ្ឋ​អាមេរិក​ ​ដែលអាច​ត្រូវ​គេ​ជ្រើស​រើស​ឬ​បង្ខំ​ឲ្យ​ផ្តល់​ព័ត៌មាន​សំខាន់ៗ។

កាសែត​នោះ ​បាន​ដក​ស្រង់​សម្តី​លោក ​James Clapper ​នាយក​ស៊ើបការណ៍​សម្ងាត់​ជាតិ​សហរដ្ឋ​អាមេរិកមក​ចុះ​ផ្សាយ​ថា ​ការរំលោភ​លើ​ការិយាល័យ​បុគ្គលិក​សហរដ្ឋ​អាមេរិក ​បាន​បណ្តាល​ឲ្យ​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង​ដល់​ការ​ប្រមូល​ការ​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG