ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​ដែល​ប្រមូល​ទិន្នន័យ​ទូរស័ព្ទ​ត្រូវ​បាន​បញ្ឈប់ តែ​អាច​ត្រូវបានអនុម័តឲ្យធ្វើសារជាថ្មី


សមាជិក​ព្រឹទ្ធសភា​ Rand Paul និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​បាន​រារាំង​ការអនុម័ត​ភ្លាមៗ​ចំពោះ​វិធានការណ៍​ដែល​សភា​បាន​កែ​សម្រួល​កម្មវិធី​អនុញាតិ​ឲ្យ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​ស្នើ​សុំ​ទិន្នន័យ​ទូរស័ព្ទ​ពី​ក្រុមហ៊ុន​ កាល​ពី​ថ្ងៃ ទី​៣១​ ខែ​ឧសភា​ ឆ្នាំ​២០១៥។

ការប្រមូល​យក​ទិន្នន័យ​ថត​សម្លេង​តាម​ទូរស័ព្ទ​ដ៏​ទូលំទូលាយ ​ដោយ​ទីភ្នាក់ងារ​ សំងាត់​ទទួល​បន្ទុក​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​ដើម្បី​ទប់ស្កាត់​ការវាយ​ប្រហារ​ភេវកម្ម​នោះ​ ត្រូវ​បាន​បញ្ឈប់​នៅ​ពេល​មាន​ភាព​ទាល់​ច្រក​ផ្នែក​ផ្លូវ​ច្បាប់​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន ​ប៉ុន្តែ​ការកែ​ទម្រង់​មាត្រា​ច្បាប់​ស្តី​ពី​ការ​ឈ្លប​យក​ការណ៍​សម្ងាត់ អាច​នឹង​ត្រូវ​ធ្វើ​ជា​ថ្មី​នៅ​ថ្ងៃ​ខាង​មុខ។

ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​នេះ​បាន​ចាញ់​ក្តី​ក្នុង​ការប្រមូល​ទិន្នន័យ​តាម​ទូរស័ព្ទ​កាល ពី​ពាក់​កណ្តាល​អាធ្រាត​ថ្ងៃ​អាទិត្យ​ បន្ទាប់​ពី​ព្រឹទ្ធសភា​ខកខាន​ក្នុង​ការព្រមព្រៀង​ គ្នា​កាល​ពី​ថ្ងៃអាទិត្យ​ ដោយ​មិន​ព្រម​ទទួល​យក​ចំពោះ​ការពង្រីក​មាត្រា​ច្បាប់​ ជា​ច្រើន​ ដើម្បី​ឲ្យ​ដំណើរការ​ក្រោយ​ការវាយ​ប្រហារ​ភេរវកម្ម​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ​ឆ្នាំ​២០០១។​

កម្មវិធី​សំងាត់​ពេល​មុន​គឺ​ប្រមូល​ព័ត៌មាន​ដូចជា​លេខ​ទូរស័ព្ទ ​ថ្ងៃ​ខែ​អំឡុង​ពេល​នៃ​ការហៅ​ទូរស័ព្ទ​ ដើម្បី​រារាំង​ជន​សង្ស័យ​ជា​ភេរវករ​នោះ​ បាន​រង​នូវ​ការរិះគន់​ ខ្លាំង​ពី​ពលរដ្ឋ​អាមេរិកាំង​ដែល​និយាយ​ថា ​កម្មវិធី​នេះ​រំលោភ​លើ​សិទ្ធិ​ឯកជន​របស់​ពួកគេ។​

ក្រុម​អ្នក​គាំទ្រ​ចំពោះ​ការឈ្លប​យក​ការណ៍​សម្ងាត់​មក​ពី​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ស្តី​បន្ទោស​ដល់​សមាជិកព្រឹទ្ធសភា ​Rand Paul ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ឆ្នាំ​២០១៦​ មក​ពី​គណបក្ស​សាធារណរដ្ឋ​ចំពោះ​ ការជាប់​គាំង។ ​សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ​ Kentucky ​បាន​រារាំង​ការអនុម័ត​ភ្លាមៗ​ចំពោះ​វិធានការណ៍​ដែល​សភា​បាន​កែ​សម្រួល​កម្មវិធី​អនុញាតិ​ឲ្យ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​ស្នើ​សុំ​ទិន្នន័យ​ទូរស័ព្ទ​ពី​ក្រុមហ៊ុន​តាម​ករណី​ជាក់លាក់​មួយៗ​ តែ​មិន​អនុញាតិ​ឲ្យ​ប្រមូល​ទិន្នន័យ​ដោយ​ចិត្ត​ឯង​នោះ។សមាជិក​ព្រឹទ្ធសភា​ Rand Paul និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​បាន​រារាំង​ការអនុម័ត​ភ្លាមៗ​ចំពោះ​វិធានការណ៍​ដែល​សភា​បាន​កែ​សម្រួល​កម្មវិធី​អនុញាតិ​ឲ្យ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​ស្នើ​សុំ​ទិន្នន័យ​ទូរស័ព្ទ​ពី​ក្រុមហ៊ុន​ កាល​ពី​ថ្ងៃ ទី​៣១​ ខែ​ឧសភា​ ឆ្នាំ​២០១៥។

ព្រឹទ្ធសភា​ទំនង​ជា​នឹង​បន្ត​ពិភាក្សា​អនុម័ត​ច្បាប់​ ដែល​មាន​ការកែ​ទម្រង់​ដោយ សភា​នេះ​នៅ​ថ្ងៃ​អង្គារ។​

អ្នក​នាំ​ពាក្យ​សេតវិមាន ​Josh Earnest ​បាន​ថ្លែង​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ថា​ ព្រឹទ្ធសភា​ចាំបាច់​ត្រូវ​ធានា​ខុស​ត្រូវ​ចំពោះ​ចន្លោះ​ពេល​ដែល​គ្មាន​ការទទួល​ខុស​ត្រូវ​នេះ ហើយ​ថា​កម្មវិធី​ថ្មី​នេះ​មាន​ការសម្រប​សម្រួល​ដ៏​សមរម្យ​រវាង​តុល្យភាព​សន្តិសុខ​និង​សិទ្ធិ​ជា​ឯកជន។​

ដោយ​គ្មាន​ការអនុញាតិ​ថ្មី​ណា​មួយ​ ទីភ្នាក់ងារសន្តិសុខ​ជាតិ​ត្រូវ​បង្ខំ​ចិត្ត​បិទទ្វារ​ជា​បណ្តោះ​អាសន្ន​នូវ​កម្មវិធី​ស៊ើប​យក​ការណ៍​សំងាត់​របស់​ខ្លួន​ចំនួន​ពីរ។​

កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ​នាយក​អង្គការ​ស៊ើបការណ៍​សំងាត់​ CIA ​លោក​ John Brennan​ បាន​ជម្រុញ​ឲ្យ​ព្រឹទ្ធសភា​អនុម័ត​ការអនុញាតិ​ថ្មី ​ដោយ​ព្រមាន​ថា​ ក្រុម​ភេរវករ​ស្វែង​រក​ការឆក់​ឱកាស​គ្រប់​ពេល​ចំហ​ទាំងអស់​ក្នុង​កិច្ច​ប្រឹងប្រែង​ស៊ើប​យក​ការណ៍​នោះ៕

XS
SM
MD
LG