ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​​អូបាម៉ា​ចុះ​ហត្ថលេខា​បញ្ឈប់​ការ​ប្រមូល​ទិន្នន័យ​ដោយ​​​​រដ្ឋាភិបាល​លើ​ការ​ហៅទូរស័ព្ទ


រូបថតឯកសារ៖ ផ្លាកសញ្ញា​​ទីភ្នាក់ងារ​សន្តិសុខជាតិ​ស.រ.អា.​​ នៅ​បរិវេណ​ Fort Meade រដ្ឋ​ Maryland សហរដ្ឋ​អាមេរិក។

ប្រធានាធិបតី​ស.រ.អា. ​លោក ​បារ៉ាក់​អូបាម៉ា ​បាន​ចុះហត្ថ​លេខា​ឲ្យ​ក្លាយ​ជាច្បាប់ រួច​ហើយ​ចំពោះ​សេចក្តី​ព្រៀង​ច្បាប់​ស្តីពី​ការ​ប្រមូល​ទិន្នន័យ​តាម​ការ​ថត​ទូរស័ព្ទ ដ៏​ទូលំទូលាយ​របស់​រដ្ឋាភិបាល​ក្នុង​បំណង​ទប់ស្កាត់​ការ​វាយប្រហារ​ភេរវកម្ម។

មាន​ការ​សួរ​បញ្ជាក់​នៅ​ពេល​បោះឆ្នោត​ថា​ តើ​មាន​សមាជិក​ព្រឹទ្ធ​ណា​ចង់បោះ ឆ្នោត​ផ្លាស់​ប្តូរ​ដែរ​ទេ?​ ប្រសិន​បើ​គ្មាន​ទេ​ សំឡេង​គាំទ្រ​មាន​៦៧ ​ហើយមិន​គាំទ្រ​មាន​៣២។ ​ភ្លាមៗ​នោះ​ សេចក្តី​ព្រាង​ច្បាប់​នោះ​ក៏​ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃអង្គារ​ថា​បាន​អនុម័ត​ហើយ។

ក្រោម​ច្បាប់​ថ្មី​នេះ ក្រុមហ៊ុន​ទូរស័ព្ទ​ស.រ.អា.​គឺ​ជា​អ្នក​ប្រមូល​ទិន្នន័យ​ហើយ​រក្សា​ទុក​ទិន្នន័យ​ទាំង​នោះ​ និង​ថត​ទូរស័ព្ទ​ពលរដ្ឋ​អាមេរិកាំង​ជំនួស​ឲ្យ​ក្រសួង​សន្តិសុខជាតិ​ស.រ.អា.។ ​ក្រុម​អ្នក​ស៊ើប​អង្កេត​រដ្ឋាភិបាល​សហព័ន្ធ​តម្រូវ​ឲ្យ​មាន​ដីកា​ពី​តុលាការ​ក្នុងការ​ត្រួតពិនិត្យ​ទិន្នន័យ​ថត​សំឡេង​ទាំងនោះ​ ប្រសិន​បើ​ពួក​គេ​សង្ស័យ​ជន​ណា​មួយ​មាន​ទំនាក់ទំនង​ឬ​ជា​ជន​សង្ស័យ​ភេរវករ។

ក្រុម​អ្នករិះគន់​និយាយ​ថា​ កម្មវិធី​ឈ្លប​យក​ការណ៍​សម្ងាត់​នេះ​ គឺ​ជា​ការ​រំលោភ លើ​ច្បាប់​សិទ្ធិ​ពលរដ្ឋ​ព្រោះ​ពលរដ្ឋ​អាមេរិកាំង​រាប់​លាននាក់​ដែល​គ្មានជាប់​ពាក់​ព័ន្ធនឹង​ភេរវកម្ម​ត្រូវ​គេ​លប​ស្តាប់​ការហៅ​ទូរស័ព្ទ៕

XS
SM
MD
LG