ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ប្រកាស​​គ្រោះ​អាសន្ន​​នៅ​បណ្តា​​ខេត្ត​​ដែល​ទឹក​ជំនន់​បង្អាក់​ការ​ផលិត​សម្ភារៈ​ប្រឆាំង​កូវីដ១៩​​

ពលរដ្ឋ​កំពុង​ជិះ​ទូក​មួយ​គ្រឿង​ក្បែរ​ផ្ទះ​ដែល​រង​ការ​ខូច​ខាត​នៅ​ជិត​បឹង Poyang ដោយសារ​ការ​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង​នៅ​ស្រុក Poyang ទីក្រុង Shangrao ស្ថិត​នៅ​ភាគកណ្ដាល​នៃ​ខេត្ត Jiangxi ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ២០២០។

ផ្នែក​ជា​ច្រើន​នៃ​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​សុក្រ​ បាន​រង​គ្រោះ​ពី​ការ​លិច​ទឹក​ជំនន់​ធ្ងន់​ធ្ងរ​បំផុត​ក្នុង​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍ ដែល​គ្រោះ​មហន្តរាយ​នេះ បានរំខាន​ដល់តំបន់​រោងចក្រ​ចង្វាក់​ផលិតកម្ម រួម​ទាំង​រោងចក្រ​ដែល​ផលិត​ឧបករណ៍​ការពារ​សុខភាព​ដែល​ចាំ​បាច់​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩។​

អាជ្ញាធរ​នៅ​ទី​ក្រុង​វូហាន ខេត្ត​ហ៊ូបេ ដែល​ជា​ប្រភព​ដើម​នៃ​ជំងឺ​កូវីដ១៩ និង​អាជ្ញាធរ​នៅ​ខេត្ត​ Anhui Jiangxi និង Zhejiang បាន​ធ្វើ​ការ​ប្រកាស​គ្រោះថ្នាក់​កម្រិត​ក្រហម ខណៈ​ដែល​ការ​ធ្លាក់​ភ្លៀង​ខ្លាំងបានធ្វើ​ជោរជន់​ទន្លេ​និង​បឹងបួរ។

ការ​ធ្លាក់​ភ្លៀង​រដូវ​ក្តៅ​នៅ​ប្រទេស​ចិន​តែង​នាំ​មក​នូវ​ទឹក​ជំនន់​ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​នេះ​ផល​ប៉ះពាល់មាន​ភាព​ធ្ងន់ធ្ងរនិង​ហូស​ពី​ប្រទេស​ចិន​ទៀត ដោយ​សារ​ទឹកជំនន់​នេះ​បាន​រំខាន​ដល់​សង្វាក់​ផលិតកម្ម​សម្រាប់​ពិភពលោក ជា​ពិសេស​សម្ភារៈ​ពេទ្យ​ដែល​ចាំ​បាច់​សម្រាប់​ប្រយុទ្ធ​កូវីដ១៩៕

XS
SM
MD
LG