ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការ​បរទេស​ចិន​ស្វាគមន៍​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ទៅ​ទស្សនា​ខេត្ត Xinjiang


រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​អ្នក​ស្រី Hua Chunying ថ្លែង​អំឡុង​សន្និសីទ​កាសែត​នៅ​ក្នុង​ក្រសួង​កិច្ច​ការ​បរទេស​ក្នុង​ទីក្រុង​ប៉េកាំងកាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ២០១៧។
រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​អ្នក​ស្រី Hua Chunying ថ្លែង​អំឡុង​សន្និសីទ​កាសែត​នៅ​ក្នុង​ក្រសួង​កិច្ច​ការ​បរទេស​ក្នុង​ទីក្រុង​ប៉េកាំងកាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ២០១៧។

ប្រទេសចិន​បញ្ជាក់​ជា​ថ្មី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​មិនព្យាយាម​ប្រឆាំង​ឬ​ជំនួស​សហរដ្ឋ​អាមេរិក​នោះ​ទេ និង​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោនមើល​មក​ប្រទេស​ចិន​ដោយ​មិន​លម្អៀង​និង​ត្រឡប់​ទៅ​រក​គោលនយោបាយ​សម​ហេតុ​ផល​ចំពោះ​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង។​

អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​អ្នកស្រី Hua Chunying ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​មួយ​ថា ប្រសិន​បើ​សហរដ្ឋ​អាមេរិក​គិត​ថា​អ្វី​ទាំង​អស់​ដែល​ចិន​កំពុង​ធ្វើ​ជា​ការ​គំរាម​កំហែង​ដល់​អាមេរិក​នោះ ការ​គិត​បែប​នេះ​នឹង​ក្លាយ​ជា​ការ​ពិត។

អ្នក​នាំ​ពាក្យ​រូប​នេះ​ក៏​បាន​អញ្ជើញ​លោក Mike Pompeo រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ឲ្យ​ទៅ​ទស្សនា​ខេត្ត​Xinjiang របស់​ចិន ដើម្បី​ឲ្យ​លោក​អាច​ឃើញ​ផ្ទាល់​ថា​នៅ​ទី​នោះ​មិន​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ប្រឆាំង​នឹង​ជនជាតិ​ភាគ​តិច​អ៊ុយហ្គ័រ​ទេ។

បញ្ហា​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​ជនជាតិ​ភាគ​តិច​អ៊ុយហ្គ័រ​បាន​ក្លាយ​ជា​ចំណុច​កាន់​តែ​រសើប​ក្នុង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន ដែលកំពុង​មានភាព​តានតឹង​រួច​ទៅ​ហើយទាក់ទង​នឹង​បញ្ហា​ផ្សេង​ទៀត​ដូច​ជា​វិបត្តិ​ជំងឺ​រាតត្បាត​ជា​សាកល​កូវីដ១៩ ការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ស្វ័យភាព​ក្រុង​ហុងកុង​និង​អតុល្យភាព​ខាង​ពាណិជ្ជកម្ម​ទ្វេភាគី៕​

XS
SM
MD
LG