ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភ្លើង​ឆេះ​ព្រៃ​ក្នុង​រដ្ឋ California បំបែក​កំណត់​ត្រា​ ដោយ​​បាន​បំផ្លាញ​​ព្រៃ​ឈើ​​ជាង ​១,៦ ​លាន​ហិកតា


អ្នក​ពន្លត់​អគ្គីភ័យ​ម្នាក់​ដើរកាត់​​ភ្លើង​ឆេះព្រៃ​នៅ​​រដ្ឋ California សហរដ្ឋអាមេរិក។

ភ្លើង​ឆេះ​ព្រៃ​ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​ក្នុង​រដ្ឋ California សហរដ្ឋអាមេរិក ​បាន​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​រដ្ឋ​នេះ​អស់​ជាង​ ១,៦​ លាន​ហិកតា​នៅ​ក្នុង​ឆ្នាំ​នេះ។ ​នេះគឺ​ជា​ចំនួន​ដ៏​ច្រើន​បំផុត​មិនធ្លាប់​មាន​ពី​មុន​មក​ ដែល​ព្រៃ​ឈើ​រង​ការ​បំផ្លាញ​ដោយ​ការ​ឆេះ​ព្រៃ​ក្នុង​រយៈ​ពេល​តែ​មួយ​ឆ្នាំ​នោះ។

កំណត់​ត្រា​លើក​មុន​គឺ​កាល​ពី​រយៈ​ពេល​២​ឆ្នាំ​កន្លង​ទៅ​ ដែល​ភ្លើង​ឆេះ​ព្រៃ​បាន​បំផ្លាញ​ព្រៃ​ឈើ​អស់​ប្រមាណ​តែ ​៦៤៨.០០០ ហិកតា​តែ​ប៉ុណ្ណោះ។

មន្រ្តី​ពន្លត់​អគ្គីភ័យ​ក្នុង​រដ្ឋCalifornia បាន​លើក​ឡើង​ថា​ រដ្ឋនេះ​កំពុង​ស្ថិត​ក្នុង​ចំណុច​មួយ​ដ៏​គួរ​បារម្ភកាល​ថ្ងៃ​អាទិត្យ​ ដោយ​សារ​តែ​នៅ​សល់​ពីរ​ខែ​ទៀត​ឯណោះ ទើប​ចប់​រដូវ​កាល​ភ្លើងព្រៃ​នេះ។​

​ភ្លើង​ឆេះ​ព្រៃ​ភាគ​ច្រើន​បាន​កើត​មាន​ឡើងចាប់​ពី​ពាក់​កណ្តាល​ខែ​សីហា​មក​ នៅ​ពេល​មាន​រន្ទះ​បាញ់​ទៅ​លើ​ដើម​ឈើ​ ដែល​បណ្តាល​ឲ្យ​កើត​មាន​ជា​អណ្តាត​ភ្លើង​ឆេះ​ខ្លាំងឡើង។​

ភ្លើង​ឆេះ​ព្រៃ​ក្នុង​រដ្ឋ California នេះ បាន​បំផ្លាញ​ផ្ទះ​សម្បែង​អស់​រាប់​រយ​ខ្នង​ និងបាន​ឆក់​យក​ជីវិត​មនុស្ស​អស់​ចំនួន ៣១​ នាក់​មក​ហើយ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG