ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ពន្លត់​អគ្គិភ័យ បន្ត​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​ភាគ​ខាង​លិច​អាមេរិក


ក្រុម​ពន្លត់​អគ្គិភ័យ បន្ត​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ព្រៃ Plumas National Forest រដ្ឋ​កាលីហ្វ័រញ៉ា​នៅ​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។
ក្រុម​ពន្លត់​អគ្គិភ័យ បន្ត​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ព្រៃ Plumas National Forest រដ្ឋ​កាលីហ្វ័រញ៉ា​នៅ​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។

អគ្គិភ័យនេះ បាន​កើតឡើង​ដោយសារ​អាកាសធាតុ​ក្តៅ និង​ខ្យល់​ក្ដៅ​ប៉ុន្មាន​សប្ដាហ៍​ជាប់​គ្នា ហើយវា​បាន​ឆាបឆេះ​បំផ្លាញ​ផ្ទៃដី​ប្រមាណ ១,៨​លាន​ហិកតា ក្នុង​រដ្ឋ Oregon រដ្ឋ Washington និងរដ្ឋ California។ មនុស្ស​សរុប ៣៥ នាក់​ត្រូវ​បាន​រាយការណ៍​ថា​បាន​បាត់បង់​ជីវិត​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​ក្នុង​រដ្ឋ​ទាំងបី​នេះ។

ក្រុម​ពន្លត់​អគ្គិភ័យនៅ​ក្នុង​រដ្ឋបីនៅ​ភាគ​ខាង​លិចសហរដ្ឋអាមេរិក កំពុង​បន្ត​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​ដ៏​ប្រល័យ​មួយ ដែល​បង្ក​ឲ្យ​មាន​ផ្សែង​អ័ព្ទ​រសាត់​រាប់​ពាន់​គីឡូម៉ែត្រ​ពាសពេញ​ប្រទេស​ មក​ដល់​បូរី New York និង​រដ្ឋធានី Washington ក៏ដូច​ជាឆ្លង​ប្រទេស​ទៅដល់​ទ្វីបអឺរ៉ុប និង​ប្រទេស​ម៉ិកស៊ិក​ផង​ដែរ។

អគ្គិភ័យនេះ​ បាន​កើត​ឡើងដោយ​សារ​អាកាសធាតុ​ក្តៅ និង​ខ្យល់​ក្ដៅ​ប៉ុន្មាន​សប្ដាហ៍​ជាប់​គ្នា ហើយ​វា​បាន​ឆាប​ឆេះបំផ្លាញ​ផ្ទៃដី​ប្រមាណ ១,៨​លាន​ហិកតា ក្នុង​រដ្ឋ Oregon រដ្ឋ​ Washington និង​រដ្ឋ​ California។​ មនុស្ស​សរុប ៣៥ នាក់​ត្រូវ​បាន​រាយការណ៍​ថា​បាន​បាត់​បង់​ជីវិតដោយ​សារ​ភ្លើង​ឆេះ​ព្រៃ​ក្នុង​រដ្ឋ​ទាំង​បី​នេះ។​

មន្ត្រី​បរិស្ថាន​ប្រចាំ​រដ្ឋ Oregonបាន​ចាត់​ទុក​គុណភាព​ខ្យល់​នៅ​ទូទាំង​រដ្ឋ​ Oregon ក្នុង​កម្រិត​ «គ្រោះថ្នាក់» និង​ «មិន​ល្អ​ខ្លាំង»។ ​បើ​យោង​តាម​អាជ្ញាធរ​អាកាសាធាតុ​ជាតិ តាម​ទី​តាំង​មួយ​ចំនួន​ការ​មើល​ឃើញ​មាន​ចម្ងាយ​តិច​ជាង​កន្លះ​គីឡូ​ម៉ែត្រ ដែល​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ក្នុង​ពេល​បើក​បរ។ ​

នៅរដ្ឋ​ California ភ្លើង​ឆេះ​ព្រៃ​បាន​សម្លាប់​មនុស្សយ៉ាង​ហោច​ណាស់​ ២៥​ នាក់ ឆេះ​កម្ទេច​ផ្ទះ​ជាង ៤.២០០ ខ្នង អគារ​មួយ​ចំនួន និងបំផ្លាញ​ផ្ទៃ​ដី ១,២​ហិកតា ដែល​នេះ​ជា​កំណត់​ត្រា​នៃ​ការ​បំផ្លិច​បំផ្លាញច្រើន​ជាង​ពេល​ណា​ទាំង​អស់​ក្នុង​ប្រវត្តិសាស្ត្រ​រដ្ឋ​នេះ។

បើយោង​តាម​រដ្ឋបាល​ព្រៃឈើ​ជាតិ​របស់​អាមេរិក ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​នៅ​ក្នុង​ទីក្រុង Los Angeles ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ពន្លត់​ភ្លើង ដែលបាន​ចូល​មក​កៀក​ត្រឹម​តែ​ចម្ងាយ​ ១៥០​ម៉ែត្រ​ប៉ុណ្ណោះ​ពី ​ទីតាំងមើលផ្កាយ Mount Wilson Observatory៕

XS
SM
MD
LG