ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​យ៉ាង​តិច ៣៥ នាក់​ស្លាប់​ដោយសារ​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​នៅ​សហរដ្ឋ​អាមេរិក


លោក Wyatt Dunn និង​លោក James May ជួយ​ពន្លត់​ភ្នក់​ភ្លើង​ កាលពី​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ នៅ​ក្បែរ​ក្រុង Molalla រដ្ឋOregon សហរដ្ឋអាមេរិក។
លោក Wyatt Dunn និង​លោក James May ជួយ​ពន្លត់​ភ្នក់​ភ្លើង​ កាលពី​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ នៅ​ក្បែរ​ក្រុង Molalla រដ្ឋOregon សហរដ្ឋអាមេរិក។

ភ្លើង​ឆេះ​ព្រៃ​នៅ​ទូទាំង​តំបន់​ភាគ​ពាយព្យ​សហរដ្ឋ​អាមេរិក រួម​មាន​រដ្ឋ California ភាគ​ខាងជើង រដ្ឋ Oregan និង​រដ្ឋ Washington បាន​លេប​ត្របាក់​ផ្ទះ​សម្បែង​រាប់​ពាន់​ខ្នង កន្លែង​អាជីវកម្ម និង​ភូមិ​នានា។ ដី​ជាង ១ លាន​ហិចតា ត្រូវបាន​បំផ្លាញ។ អាជ្ញាធរ​បាន​បញ្ជាក់​ថា អគ្គីភ័យ​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៣៥ នាក់​នៅ​ទូទាំង​តំបន់​នោះ។

ផ្សែង​និង​អណ្តាតភ្លើង​បាន​គ្រប​ដណ្តប់​ទីក្រុង San Francisco ទីក្រុង Seattle និង​ទីក្រុង Portland ដោយ​ធ្វើ​ឱ្យ​ខ្យល់​អាកាស​មាន​គុណភាព​អាក្រក់​បំផុត។

ផ្សែង​ដែល​បាន​គ្រប​ដណ្តប់​តំបន់​នោះ​បាន​បង្ក​ហានិភ័យ​ដល់​សុខភាព​របស់​អ្នក​ស្រុក​រាប់​លាន​នាក់។ មនុស្ស​រាប់​ម៉ឺន​នាក់​ត្រូវ​បង្ខំ​ខ្លួន​គេច​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នេះ៕

XS
SM
MD
LG