ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ឧទ្ទាម​បាន​ប្រយុទ្ធ​ជាមួយ​ក្រុម​ឧទ្ទាម​ផ្សេង​ទៀត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី


ផែន​ទី​ខេត្ត​ Idlib នៃ​ប្រទេស​ស៊ីរី។
ផែន​ទី​ខេត្ត​ Idlib នៃ​ប្រទេស​ស៊ីរី។

ពួក​ឧទ្ទាម​នៅ​ក្នុងផ្នែក​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី​ បាន​ប្រយុទ្ធ​គ្នា​នៅ​ក្រោយ​ពួក​ឧទ្ទាម​មួយ​ក្រុម​ក្នុង​បណ្តា​ពួក​ឧទ្ទាម​ធំៗ​បាន​ត្រូវ​ចោទ​ប្រកាន់​ថា​មាន​ចំណង​ទាក់​ទង​ជា​មួយ​ពួក​រដ្ឋ​ឥស្លាម។

ការប្រយុទ្ធ​គ្នា​ដែល​មាន​ច្រើន​ថ្ងៃ​មក​ហើយ​នៅ​ក្នុង​ខេត្ត​ Idlib​ អាចធ្វើ​ឱ្យ​ខ្សោយ​ដល់​ការ​កាន់​កាប់​របស់​ពួក​ឧទ្ទាម​នៅ​ក្នុង​តំបន់​នោះ​នៅ​ពេល​មាន​កំណើនការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​កង​យន្តហោះ​ចម្បាំង​របស់​រដ្ឋាភិ​បាលស៊ីរី​ និង​រុស្ស៊ី​ ដើម្បី​បណ្តេញ​ពួកគេ។​ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Syrian Observatory for Human Rights ​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អង់គ្លេស​បាន​រាយការណ៍​ថា​ កាល​ពីពេល​ថ្មីៗ​នេះ​ពួក​ឧទ្ទាម​បាន​បញ្ឈប់​កង​កម្លាំង​ប្រយុទ្ធ​របស់​រដ្ឋាភិបាល​ដោយ​ភាគ​ច្រើន​ហើយ​បាន​បាត់​បង់​ដែនដី​ប្រមាណ​៣០ភាគ​រយ​ទៅ​កង​កម្លាំង​គាំទ្រ​ដោយ​រដ្ឋាភិបាល។

លោក​ Rami Abdulraham​ ប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​នេះ​ បាននិយាយ​ថា «ក្រុម​ទាហានរដ្ឋាភិបាល​ស៊ីរី​ជា​អ្នក​ឈ្នះ​នៅ​ក្នុង​ការប្រយុទ្ធ​គ្នានេះ។ នៅ​ខណៈ​ដែល​មាន​ការ​បន្ត​ប្រយុទ្ធ​គ្នា​រវាង​ពួក​ឧទ្ទាម​ កង​កម្លាំង​របប​គ្រប់​គ្រង​ស៊ីរី​បាន​ជម្រុល​ទៅ​មុខ​ច្រើន​នៅ​ក្នុង​ខេត្ត​ Idlib ​ហើយ​បាន​បញ្ឈប់ការ​វាយ​លុកមួយ​របស់​ពួក​ឧទ្ទាម​នៅ​ក្នុង​ខេត្ត ​Hama ​ដែល​នៅ​ជិត​ទីនោះ»។

នៅ​ពេល​ដែល​សង្គ្រាម​ស៊ីរី​ដែល​បាន​ចាប់​ផ្តើម​មាន​កាល​ពី​ឆ្នាំ​២០១២​មានភាព​សាំញ៉ាំ​ជាងមុន​ កង​កម្លាំង​ឧទ្ទាមជិត​១២​ក្រុម​ ដែល​បាន​បង្កើត​ចលនា​មួយ​ប្រឆាំង​នឹង​ប្រធានាធិបតី​ស៊ីរី ​Bashar al-Assad​ បាន​បែក​បាក់​គ្នា​ជា​ក្រុម​តូចៗ។

ពួក ​Ahrar al-Sham ​ដែល​ជា​កង​កម្លាំង​ជ្រុល​និយម​មួយ​ក្នុង​មូលដ្ឋាន​និង​ពួក​ Jund al-Aqsa ​ដែល​ជា​ពួក​ឥស្លាម​និយម​មួយ​ទៀត​ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា​នៅ​មុន​មាន​ការ​ប្រយុទ្ធគ្នា​នៅ ​Idlib ​កាលពី​ខែ​មុន។ របាយ​ការណ៍​ក្នុង​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​មាន​យុទ្ធជន​ជិត​១០០​នាក់​បាន​ស្លាប់​ក្នុង​ភាគី​ទាំង​ពីរ​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​កាល​ពី​ពេល​ថ្មីៗ​នេះ៕

XS
SM
MD
LG