ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋ​មន្រ្តី​ការ​បរទេស​ស.រ.អា John Kerry ​សំដែង​ការមិន​ពេញ​​ចិត្ត​លើ​គោលនយោបាយ​របស់​ខ្លួនក្នុង​ប្រទេសស៊ីរី


រដ្ឋលេខាធិការ​លោក John Kerry និយាយ​ជាមួយ​អ្នកកាសែត​នៅទីក្រុង Cartagena ប្រទេស​កូឡុំប៊ីកាល​ពី ថ្ងៃទី​២៦ កញ្ញា ២០១៦។(Photo: Steve Herman / VOA)

កាសែត​នាំមុខ​មួយ​របស់​សហរដ្ឋ​អាមេរិក ​បាន​ទទួល​ខ្សែអាត់សំឡេង​របស់​លោក​ John Kerry ​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិកដែល​បាន​សំដែង​នូវការ រកាំ​ចិត្ត​របស់​លោក​ជាមួយ​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រ​ទេស​ស៊ីរី។

​កាសែត The New York Times ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ខ្សែអាត់​ថត​សំឡេង​នោះ​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​មុន​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​នៅឯកិច្ច​ប្រជុំ​សម្ងាត់​មួយ​ជាមួយ​ក្រុម​ជន​ស៊ី​វិល​ស៊ីរី។ ​កាសែត​នោះ ​បាន​ចុះ​ផ្សាយ​សេចក្តី​ដកស្រង់​ចេញ​ពី​ខ្សែអាត់​ថត​សំឡេង​នៅ​លើ​គេហទំព័រ​ ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ​រួម​ជាមួយ​អត្ថបទ​អំពី​កិច្ច​ប្រជុំ​នោះ។

គេ​បានឮ​លោករដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក Kerry ​បាន​ត្អូញត្អែ​ថា ​កិច្ច​ខំ​ប្រឹងប្រែង​ខាង​ការទូត​មិន​បាន​ទទួល​ការគាំទ្រ​ដោយ​ការ​គំរាម​កំហែង​ខាង​ចំណាត់​ការ​ខាង​យោធា​ពី​រដ្ឋាភិបាល​របស់​លោក។ លោករដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក​ Kerry ​បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំគិតថា ​អស់​លោក ​អ្នក​កំពុង​ក្រឡេក​មើល​មនុស្ស​៣​នាក់​ ដែល​៤នាក់​នៅ​ក្នុង​រដ្ឋបាល​ដែល​បាន​ជជែក​ដេញ​ដោល​យ៉ាងខ្លាំង​ពីការ​ប្រើ​ប្រាស់​កម្លាំង ​ហើយ​ខ្ញុំ​បាន​ចាញ់​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​នោះ‍»។

លោករដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក John Kerry ក៏​បាន​ប្រាប់​ក្រុម​ដែល​បាន​ជួប​នៅឯបេសកកម្មប្រទេស​ហូឡង់​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ទី​២២ ​ខែ​កញ្ញា​ថា «យើង​កំពុង​ព្យាយាម​ស្វែងរកដំណោះ​ស្រាយ​ខាង​ការទូតហើយខ្ញុំ​យល​ពី​ការ​រកាំចិត្ត​នេះ។គ្មាននរណា​រកាំ​ចិត្ត​រឿងអំពីបញ្ហា​នេះ​ជាង​យើងទេ‍»។

ក្រុម​នោះ​រួមមាន​តំណាង​របស់​អង្គការ​ស៊ីរី ៤​ដែល​ផ្តល់​ការ​សិក្សា​អប់រំ ​ការ​ជួយ​សង្គ្រោះ​និង​សេវាកម្ម​សុខាភិបាល​នៅ​ក្នុង​តំបន់​នានា​ដែល​ពួក​ឧទ្ទាម​កាន់​កាប់​នៅ​ក្នុង​ប្រទេស ស៊ីរី ​ពួក​អ្នកការទូត​មក​ពី​៣​ឬ​៤​ប្រទេស ​ហើយ​នឹង​នាយខុទ្ទកាល័យ​របស់​លោករដ្ឋ​មន្រ្តី​ការ​បរទេសសហរដ្ឋ​អាមេរិកJohn Kerry និង​បេសកជន​សម្រាប់​ប្រទេស​ស៊ីរី៕

XS
SM
MD
LG