ប្រធានាធិបតី Vladimir Putin នៃប្រទេសរុស្ស៊ីនិងលោក Shinzo Abeនាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុនកាលពីថ្ងៃសៅរ៍បាននិយាយទៅកាន់អាកាសយាននិកនៅលើស្ថានីយអាវកាសអន្តរជាតិ ISS តាមរយៈវីដេអូបន្តផ្ទាល់ដែលភ្ជាប់ពីវិមានក្រឹមឡាំង។
លោក Anton Shklaperovអាកាសយាននិករុស្ស៊ីនិងលោក Norishige Kanai សហការីជនជាតិជប៉ុនដែលស្ថិតនៅលើស្ថានីយ៍អាវកាសអន្តរជាតិ (ISS) បានបង្ហាញខ្លួននៅលើផ្ទាំងដ៏ធំនៅក្នុងវិមានក្រឹមឡាំងបន្ទាប់ពីមេដឹកនាំទាំង២បានធ្វើការចរចាទ្វេភាគី។
លោកប្រធានាធិបតី Putinបានប្រាប់អាកាសយាននិកទាំង២ដោយបានសង្កត់ពីការរួមវិភាគទានដ៏សំខាន់របស់ជប៉ុនដល់ដំណើរការនៃស្ថានីយ៍អាវកាសអន្តរជាតិថា «យើងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយជប៉ុនក្នុងវិស័យអវកាសអស់ រយៈពេលជាង១០ឆ្នាំហើយ។
លោក Kanai បានប្រាប់មេដឹកនាំទាំង២ថា «កិច្ចសហប្រតិបត្តិការរបស់យើងបាននាំឲ្យមានលទ្ធផលដ៏សំខាន់»។
លោក Shklaperov បាននិយាយថា វាជាការសប្បាយរីករាយដែលស្ថានីយ៍អាវកាសអន្តរជាតិ (ISS) បានប្រារព្ធខួបលើកទី២០នៃការបង្កើតស្ថានីយ៍របស់ខ្លួននៅឆ្នាំ២០១៨នេះដែលបានត្រូវបានប្រកាសថាជា«ឆ្នាំរបស់ជប៉ុននៅក្នុងប្រទេសរុស្ស៊ី និងឆ្នាំរបស់រុស្ស៊ីនៅក្នុងប្រទេសជប៉ុន»។
អាកាសយាននិកទាំង២បានទៅដល់ស្ថានីយអវកាសអន្តរជាតិកាលពីខែធ្នូ។
ប្រធានាធិបតី Putin និងនាយករដ្ឋមន្រ្តីជប៉ុន Abe បានធ្វើការចរចាកាលពីថ្ងៃសៅរ៍ដោយបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការនៅពេលដែលមានការតានតឹងជាមួយប្រទេសលោកខាងលិច៕