ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ហូឡង់​និង​អូស្រ្តាលី​ឲ្យ​ប្រទេស​រុស្ស៊ី​ទទួល​ខុសត្រូវ​ចំពោះ​ការ​ធ្លាក់​យន្តហោះ​លេខ ​MH17


រូបឯកសារ៖ ជន​ផ្តាច់​ខ្លួន​ដែល​លគាំទ្រ​រុស្ស៊ី​ កំពុង​ថត​រូប​នៅ​ទីតាំង​ដែលយន្តហោះ MH17 បាន​ធ្លាក់​នៅ​ជិត​សំណង់ Grabovo ក្នុង​តំបន់​ Donetsk កាល​ពី​ខែ​កក្កដា ២០១៧។

ប្រទេស​ហូឡង់​និងអូស្រ្តាលី​បាន​ប្រាប់​ឲ្យ​ដឹងកាល​ពី​ថ្ងៃ​សុក្រ​ថា ​ពួកគេ​នឹង​ធ្វើ​ឲ្យ​ រុស្ស៊ី​ទទួល​ខុសត្រូវ​ខាង​ផ្លូវ​ច្បាប់​ហើយ​នឹង​ស្វះ​ស្វែង​រក​ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំពោះ​ការ​ធ្លាក់យន្តហោះ​ជើង​ហោះ​ហើរ​លេខ​ MH17​ របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ម៉ាឡេស៊ី​ដែល​បាន​ធ្លាក់​នៅ​តំបន់​ខ្ទិចខ្ទាំដោយ​សង្គ្រាម​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយ​ក្រែន​កាល​ពី​ជិត​៤ឆ្នាំ​មុន​ដែល​បាន​សម្លាប់​អ្នក​ដំណើរ​និង​អ្នក​បើកបរ​ទាំង​អស់​២៩៨​នាក់​នៅ​លើ​យន្តហោះ​នោះ។

​ថ្លែង​ទៅ​កាន់​ពួក​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ឡាអេ ​លោក​ Stef Blok​ រដ្ឋ​មន្រ្តី​ការ​បរទេស​ហូឡង់​បាន​និយាយ​ថា​ «ឥឡូវ​នេះ ​មាន​ភស្តុតាង​មិន​អាច​ប្រកែក​បាន​ថា ​មាន​ការ​ជាប់​ទាក់​ទិ​ន​ដោយ​ផ្ទាល់​រវាង​កាំជ្រួច​រ៉ុកកែត​ដែល​បាន​បាញ់​ចំ​យន្ត​ហោះ​ជើង​ហោះ​ហើរ​លេខ ​MH17 និង​កងទ័ព​រុស្ស៊ី‍»។

លោក ​Blok​ បាន​និយាយ​ទៀត​ថា ​លទ្ធភាព​នៃ​វិធានការ​បន្ទាប់​នឹង​បញ្ជូន​រឿង​ក្តី​នេះ​ទៅ​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ ​បន្ទាប់ពី​ស្តាប់​ប្រតិកម្ម​ពី​រដ្ឋាភិបាល​ក្រុង​មូស្គូ។​ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ប្រទេស​ហូឡង់​និង​អូស្រ្តាលី​បាន​ស្នើ​សុំ​ឲ្យ​រុស្ស៊ី​ចូល​រួម​ក្នុងការ​ចរចា​ដែល​មាន​គោល​បំណង​ស្វែង​រក​ដំណោះ​ស្រាយ​ដែល​នឹងរក​យុត្តិធម៌​ដល់​ការ​ឈឺ​ចាប់​និង​ការ​ខូច​ខាតយ៉ាង​ខ្លាំង​ដែល​បណ្តាល​មក​ ​ពី​ការ​ធ្លាក់យន្តហោះ​ជើង​ហោះ​ហើរ​លេខ ​MH17។

​ពួក​អ្នក​ស៊ើប​អង្កេត​អន្តរជាតិ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា កាំជ្រួច​មីស៊ីល​ដែល​បាន​បាញ់​ទម្លាក់យន្តហោះហោះ​ចេញ​ពី​ទីក្រុង​ Amsterdam​ទៅកាន់​ទីក្រុង គូឡាឡាំពួ បាន​ចេញ​មក​ពី​កង​ឯកភាព​យោធា​ដែល​មាន​ទីតាំង​ក្នុង​ប្រទេស​ រុស្ស៊ី។

ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃ​សុក្រ​បាន​និយាយថា ​ហូឡង់​មិន​បាន​ផ្តល់​ភស្តុតាង​ដើម្បី​គាំទ្រ​ការ​អះអាង​របស់​ខ្លួនទេ ហើយ​បាន​ចោទ​ប្រកាន់​ហូឡង់​ពី​ការ​ផ្សព្វផ្សាយ​របៀប​វារៈ​របស់​ខ្លួន៕

XS
SM
MD
LG