ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

​ប្រតិកម្ម​ប្រឆាំង​តិចតួច​ធ្វើ​ឲ្យ​ចិន​កាន់​តែ​មាន​ឱកាស​បង្កើន​អំណាច​យោធា​នៅ​សមុទ្រ​មាន​ជម្លោះ


រូបឯកសារ៖ បាតុករ​ពាក់​មួយ​ក្រដាស​មាន​រូប​ទូក​និង​រូប​មីស៊ីល​បែប​កំប្លែង ប្រមូលផ្តុំ​គ្នា​នៅ​ស្ថានកុងស៊ុល​ចិន​ ដើម្បី​ប្រឆាំង​នឹង​ការ​ដាក់​យោធា​​ចិន​នៅ​សមុទ្រ​ដែល​មាន​ជម្លោះ កាល​ពី​ខែ​កុម្ភៈ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

ដោយ​មាន​ការ​តវ៉ា​ប្រឆាំង​តិចតួច​ចំពោះ​ការ​តម្លើង​កាំជ្រួញ​ម៉ីស៊ីល​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​ប្រជុំកោះ ​Spratly​ ដែល​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​ចិន​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ពង្រឹង​ទីតាំង​យោធា​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ចិន​មាន​ជម្លោះ។ ​នេះ​បើ​យោង​តាម​អ្នក​វិភាគ។

ប្រទេស​វៀតណាម​កាល​ពី​ថ្ងៃទី៨​ខែ​ឧសភា​កន្លង​ទៅ​ បាន​ទាមទារ​ឲ្យ​ប្រទេស​ចិន​ដកកាំជ្រួញ​ម៉ីស៊ីល​ចេញ​ពី​ទីតាំង​នេះ​ ប៉ុន្តែ​មិន​បាន​ចាត់​វិធាន​ការណ៍​ខ្លាំង​ក្លា​បន្ត​ទៀត​ទេ។ ប្រទេស​ហ្វីលីពីន​មាន​យន្តការ​ដើម្បី​ពិភាក្សា​អំពី​ការ​បង្កើត​ទីតាំង​យោធា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ប៉ុន្តែ​មិន​បាន​មើល​ឃើញ​ថា​ទង្វើ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជា​ការ​គំរាម

កំហែង​នោះ​ទេ។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​ការិយាល័យ​ប្រធានាធិបតី​ក្នុង​ទីក្រុង​ម៉ានីល​ បាន​ប្រកាស​កាល​ពី​សប្តាហ៍​មុន។ ប្រទេស​ទាំងពីរ​ រួមជាមួយ​ប្រទេស​ព្រុយណេ​ ម៉ាឡាស៊ី ​និង​កោះ​តៃវ៉ាន់​ បាន​ទាមទារ​កាន់​កាប់​ដែន​ទឹក​ជា​ទីតាំង​ដែល​ប្រទេស​ចិន​បាន​ដាក់​ពង្រាយ​កាំជ្រួញ​ម៉ីស៊ីល​សម្រាប់​បាញ់​នាវា​ និង​សម្រាប់​យន្តហោះ​កាល​ពី​ខែមេសា។

ពួក​អ្នក​វិភាគ​បាន​និយាយ​ថា​ប្រតិកម្ម​តវ៉ា​ប្រឆាំង​តិច​តួច​នេះ​បាន​ផ្តល់​ឱកាស​ឲ្យ​ប្រទេស​ចិន​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​តម្លើង​កាំជ្រួច​ម៉ីស៊ីល​របស់​ខ្លួន​នៅ​លើ​កោះ​តូចៗ​ទាំងបី​នៃ​ប្រជុំកោះ Spratly ​ជា​ទីតាំង​ដែល​ចិន​បាន​សាងសង់​ទីតាំង​យោធា​កាល​ពី​ជាង​ពីរ​ឆ្នាំ​កន្លង​ទៅ​ និង​បាន​បំពាក់​ប្រព័ន្ធ​សព្វាវុធ​បន្ថែម​ទៀត។ កាលពី​សប្តាហ៍​មុន​ប្រទេស​ចិន​បាន​ប្រកាស​ថា​ ខ្លួន​កំពុង​ធ្វើ​ការសាក​ល្បង​គ្រាប់​ផ្ទុះ​របស់​ខ្លួន។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ទាមទារ​កាន់​កាប់​៩០​ភាគរយ​នៃ​សមុទ្រចិន​ខាងត្បូង​ជាន់​គ្នា​ទៅ​នឹង​ដែន​ទឹក​ដែល​ប្រទេស​៥​ទៀត​បាន​អះអាង​ថា​ជា​កម្មសិទ្ធ​របស់​ពួកគេ។ ចិន​បាន​ធ្វើ​ឲ្យ​ប្រទេស​ផ្សេងៗ​ដែល​ទាមទារ​កាប់​កាន់​ដែន​សមុទ្រ​មាន​ការរ​កាំចិត្ត​

ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក​ តាម​រយៈ​ការ​ចាក់​បំពេញ​ដី​នៅ​តាម​កោះ​តូចៗ​ និង​ការ​តម្លើង​សម្ភារៈ​យោធា​នៅ​លើ​កោះ​ទាំងនោះ។ ផ្ទៃ​សមុទ្រ​ដែល​លាត​សន្ធឹង​ពី​កោះ​តៃវ៉ាន់​រហូត​ដល់​ប្រទេស​សិង្ហបុរី​គឺ​ជា​ជង្រុក​ត្រី​ ជា​ផ្លូវ​នាវាចរណ៍​ និង​ជា​ទីតាំង​សម្បូរ​ដោយ​ប្រេង និង​ឧស្ម័ន៕

XS
SM
MD
LG