ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​និង​វៀតណាម​ប្រើ​ប្រាស់​ទេសចរណ៍​ដើម្បី​ជន្ល​គ្នា​អំពី​អធិបតេយ្យ​ដែន​សមុទ្រ


អ្នក​នេសាទ​អង្គុយ​ញ៉ាំ​បាយ​មុន​ពេល​ចេញ​ទៅ​នេសាទ​ នៅ​ក្បែរ​ផែ​មួយ​នៅ​កោះ Ly Son ក្នុង​ខេត្ត Quang Ngai ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤។
អ្នក​នេសាទ​អង្គុយ​ញ៉ាំ​បាយ​មុន​ពេល​ចេញ​ទៅ​នេសាទ​ នៅ​ក្បែរ​ផែ​មួយ​នៅ​កោះ Ly Son ក្នុង​ខេត្ត Quang Ngai ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤។

ឧប្បត្តិហេតុ​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​អ្នក​ទេសចរណ៍​ចិន​ក្នុង​ប្រទេស​វៀតណាម កំពុង​ធ្វើ​ឱ្យ​មាន​ការ​ចាប់អារម្មណ៍​ទៅ​លើ​ជម្លោះ​ដ៏​យូរ​អង្វែង​អំពី​អធិបតេយ្យ​ភាព​ដែន​សមុទ្រ ទោះបីជា​ក្រុម​មន្ត្រី​បាន​ខិតខំ​ធ្វើ​ឱ្យ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ មាន​ភាព​ប្រសើរ​ឡើង​ក៏ដោយ។

កាល​ពី​សប្ដាហ៍​មុន ក្រុម​អ្នក​ទេសចរណ៍​ចិន​ចំនួន​១៤​នាក់ ដែល​ពាក់អាវ​យឺត​ពណ៌ក្រហម​លើ​ស​ ដូចៗ​គ្នា ដោយ​បង្ហាញ​ពី​ផែនទី​នៃ​តំបន់​ដែល​ប្រទេស​របស់​ពួកគេ​បាន​ទាមទារ បាន​ឆ្លងកាត់​តាម​ច្រក​ត្រួតពិនិត្យ​អន្តោប្រវេសន៍​ក្នុង​ខេត្ត​ Khanh Hoa ភាគ​កណ្តាល​របស់​ប្រទេស​វៀតណាម។

មន្ត្រី​អន្តោប្រវេសន៍​វៀតណាម បាន​ដកហូត​យក​អាវយឺត​ទាំង​នោះ ដោយសារ​ពលរដ្ឋ​វៀតណាម បាន​សម្ដែង​ការ​ខឹងសម្បារ​តាម​បណ្តាញ​អ៊ីនធឺណិត ទៅ​លើ​ក្រុម​អ្នក​ទេសចរណ៍​ចិន​ទាំង​នោះ។ ផ្នែក​ខាង​ក្រោយ​នៃ​អាវយឺត​ទាំង​នោះ បាន​បង្ហាញ​ពី​ខ្សែ​៩​ឆ្នូត ​កំណត់​ដែន​ទឹក​ដែន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ទាមទារ​ភាព​ជា​ម្ចាស់ នៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ​នោះ ដោយ​បាន​ជាន់​លើ​ដែន​ទឹក​ដែល​ប្រទេស​វៀតណាម​និយាយ​ជា​កម្ម​សិទ្ធិ​របស់​វៀតណាម។

​ឧប្បត្តិហេតុ​នេះ គឺ​ជា​ឧប្បត្តិហេតុ​យ៉ាង​តិច​លើក​ទី​៤​ហើយ ដែល​ពាក់ព័ន្ធ​នឹង​ក្រុមអ្នក​ទេសចរណ៍​ចិន ក្នុង​រយៈពេល២​ឆ្នាំ​កន្លងមក​នេះ។​ ការ​ជន្លៗ នេះ​មាន​ន័យ​ថា ប្រទេស​ចិន កំពុង​ប្រើ​អំណាច​ទន់​របស់​ខ្លួន ដើម្បី​រំឭក​ប្រទេស​វៀតណាម​អំពី​ជម្លោះ​ដែនសមុទ្រ​នោះ ហើយ​ក៏​មាន​ន័យ​ថាវៀតណាម​នៅ​តែ​ខឹងសម្បារ​រហូត​មក​ដល់​ពេល​នេះ។ នេះ​បើ​យោង​តាម​ការ​លើកឡើង​របស់អ្នក​ជំនាញ។

លោក Trung Nguyen ព្រឹទ្ធបុរស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​សង្គមសាស្ត្រនិង​មនុស្សសាស្ត្រ​ ក្នុង​ក្រុង​ Ho Chi Minh បាន​មាន​ប្រសាសន៍​ថា៖

«‍ប្រសិន​បើ​យើង​មើល​ក្នុង​ន័យ​ទូលំទូលាយ យើង​មើល​ឃើញ​ថា រដ្ឋាភិបាល​ចិន ប្រហែល​ជា​ប្រើប្រាស់​ជនស៊ីវិល​កាន់​តែ​ច្រើន​ឡើង ជា​របៀប​មួយ​ ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​ការ​ទាមទារ​ដែន​អធិបតេយ្យ​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ រាប់​ចាប់​ពី​ក្រុម​អ្នក​នេសាទ​ជីវពល រហូត​ដល់​ក្រុម​អ្នក​ទេសចរណ៍​ជាតិនិយម ដែល​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាងត្បូង»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG