ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​ត្រាំ​ថា ​មិន​ទាន់​មាន​កិច្ច​ព្រម​ព្រៀង​នៅឡើយ​ដើម្បី​ជួយ​សង្គ្រោះ​ក្រុម​ហ៊ុន​ទូរគមនាគមន៍ ZTE ​របស់​ចិន​ទេ


មនុស្ស​ម្នា​ដើរ​កាត់​អគារ​របស់​ក្រុមហ៊ុន ZTE នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨។
មនុស្ស​ម្នា​ដើរ​កាត់​អគារ​របស់​ក្រុមហ៊ុន ZTE នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា «មិន​ទាន់​មាន​កិច្ច​ព្រមព្រៀង​នៅ​ឡើយ​ដើម្បី​លុប​ចោល​ការហាម​ឃាត់​រយៈ​ពេល​៧ឆ្នាំ​លើ​ការ​លក់​គ្រឿង​បំណែក​ដែល​ធ្វើ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ទៅ​ឲ្យ​ម​ហា​ក្រុមហ៊ុន​គមនាគមន៍ ​ZTE របស់​ចិនទេ ​ក៏ប៉ុន្តែ ប្រហែល​មាន​ដំណោះ​ស្រាយ​ដែល​ជា​ផ្នែក​មួយ​នៃ​ការចរចា​ពា​ណិជ្ជកម្ម​កំពុង​បន្ត​ធ្វើ​ឡើង​រវាង​ប្រទេស​ទាំង​២​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​បង្អស់​របស់​ពិភពលោក»។

លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​នៅឯ​សេតវិមាន​ថា លោក​អាច​គិត​ក្នុង​ចិត្តថា​ ការ​ផាក​ពិន័យ​ប្រាក់ចំនួន​១​ពាន់​៣រយ​លានដុល្លារ​លើ​ក្រុម ហ៊ុន​ចិន ZTE ​ចំពោះ​ការ​រំលោភ​ការហាម​ឃាត់​របស់​សហរដ្ឋ​អាមេរិកលើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​អ៊ីរ៉ង់​និងកូរ៉េខាង​ជើង ​ការប្តូរ​ការ​ចាត់​ចែង​របស់​ក្រុមហ៊ុន ZTE ​និង​គណៈកម្មាធិការ​នាយក​និង​ការ​ដាក់​ការ​រឹតត្បិត​លើ​សន្តិសុខ​ដើម្បី​រារាំង​ការលួច​កម្មសិទ្ធិ​បញ្ញា​របស់​សហរដ្ឋ​អាមេរិក​និងការ​សម្ងាត់​ជាតិ​សន្តិសុខ​ជាតិ‍។

​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយ​ទៀត​ថា «យើង​ចាប់​បានក្រុមហ៊ុន​ចិន​នោះ​ធ្វើ​សកម្មភាព​មិនល្អ‍»។

​ប្រធានា​ធិបតី​ត្រាំ បាន​មាន​ប្រសាសន៍​ថា ប្រធានា​ធិបតី​ចិន ស៊ី ​ជីង​ពីង ​បាន​សុំលោក​ឲ្យ​ពិ​និត្យ​មើលជោគ​វាសនា​របស់​ក្រុម​ហ៊ុន ZTE របស់​ចិន​បន្ទាប់​ពី​ក្រុម​ហ៊ុន​នោះ​បាន​និយាយ​ថា ​ខ្លួន​បាន​បិទ​ការ​ផលិត​របស់​ខ្លួន​ពី​ព្រោះ​តែ​សហរដ្ឋ​អាមេរិក​បាន​ហាមឃាត់​មិន​ឲ្យ​លក់​គ្រឿង​បំណែក​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក​ដែលក្រុម​ហ៊ុន ZTE បាន​ប្រើ​ដើម្បី​ផលិតគ្រឿង​បំណែក​បច្ចេក​វិទ្យា​រហូត​ដល់​ឆ្នាំ​២៩២៥៕

XS
SM
MD
LG