ភ្នំពេញ —
ក្រុមមន្ត្រីសិទ្ធិមនុស្ស និងសាក្សីឃើញផ្ទាល់ភ្នែកបានអះអាងនៅថ្ងៃអាទិត្យនេះថា យ៉ាងតិចមានមនុស្សចំនួនជាង១០នាក់ ដោយរាប់បញ្ចូលទាំងលោកយឹម សុវណ្ណ អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិផង បានរងរបួសនៅក្នុងការប៉ះទង្គិចដោយអំពើហិង្សាសារជាថ្មីមួយនៅសួនប្រជាធិបតេយ្យ រវាងកងកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋាភិបាល និងក្រុមប្រជាពលរដ្ឋ។
«កុំវៃៗ។ កុំវៃបង ប្អូនៗ»។
ការប៉ះទង្គិចដោយអំពើហិង្សានេះបានកើតមានឡើងក្រោយពីកងកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋាភិបាល បានរារាំងមិនឲ្យសហជីពកម្មករទាំង៩ ដឹកនាំធ្វើបាតុកម្មដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យដោះលែងក្រុមកម្មករចំនួន២៣នាក់និងទាមទារដំឡើងប្រាក់បៀវត្សឲ្យបាន១៦០ដុល្លារក្នុងមួយខែដល់ក្រុមកម្មករ។
សាក្សីឃើញផ្ទាល់ភ្នែកបានអះអាងថា កងកម្លាំងមានសមត្ថកិច្ចបានចូលកាន់កាប់ទីលានប្រជាធិបតេយ្យតាំងពីយប់ថ្ងៃសៅរ៍ និងបានបណ្តេញក្រុមប្រជាពលរដ្ឋមិនឲ្យចូលទីលានប្រជាធិបតេយ្យដើម្បីធ្វើបាតុកម្មទេ។
«បងប្អូនបាតដៃទីបី ហើយដែលមកគំរាមកំហែងលើប្រជាពលរដ្ឋខ្មែរយើង។ បាតដៃទីបី។ អ្នកណាអ្នកធ្វើ។ កុំវៃគាត់ ថតទៅពិភពលោកបិទសិទ្ធិសេរីភាពយើង។ ថតៗ វាបិទសិទ្ធិសេរីភាពយើង»។
សាក្សីជាច្រើនបានអះអាងថា ដំបូងឡើយមិនមានការបះទង្គិចដោយអំពើហិង្សាទេ ក៏ប៉ុន្តែបន្ទាប់កងកម្លាំងសន្តិសុខរបស់សាលាខណ្ឌដូនពេញ ដែលពាក់មួកការពារព័ណ៌ខ្មៅមកបណ្តេញប្រជាពលរដ្ឋចេញ ទើបបណ្តាលឲ្យមានអំពើហិង្សាកើតឡើង។
ក្រុមកម្លាំងសន្តិសុខបានវាយនឹងដំបងឈើ និងដំបងឆក់។ ចំណែកឯក្រុមកម្មករ និងប្រជាពលរដ្ឋបានគប់តបតមកវិញដោយដុំថ្ម និងដបទឹកសុទ្ធ។
មានប្រជាពលរដ្ឋខ្លះ ដែលស្លៀកពាក់ជាឯកសណ្ឋានស៊ីវិល ត្រូវបានក្រុមប្រជាពលរដ្ឋផ្សេងទៀតចាប់វាយដោយចោទថា ជាជនបាតដៃទីបី ដែលបង្កើតឡើងដោយរដ្ឋាភិបាល មកបង្កប់ខ្លួនក្នុងចំណោមក្រុមបាតុករ និងជាអ្នកញុះញង់ឲ្យមានអំពើហិង្សាកើតឡើង។
«បានហើយកុំវៃវា។ ដាក់វាទៅៗ។ បងៗបានហើយបង»។
ទោះជាយ៉ាងណាក៏ដោយគ្មានក្រុមប្រជាពលរដ្ឋណាម្នាក់បានស្លាប់បាត់បង់ជីវិតទេ គ្រាន់តែរងរបួសត្រង់ក្បាល ជើង មុខ និងដងខ្លួនតែប៉ុណ្ណោះ។ ចំណែកលោកយឹម សុវណ្ណ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានជនមិនស្គាល់មុខបាញ់ និងចំពាមកៅស៊ូគ្រាប់កែច្នៃរបួសត្រង់ជើងខាងឆ្វេងក្នុងពេលដែលលោកបានឃ្លាំមើលព្រឹត្តិការណ៍ប៉ះទង្គិចគ្នានេះ។
ស្រ្តីចំណាស់ម្នាក់បានស្រែកទ្រហោយំយ៉ាងខ្លាំងនៅពេលដែលឃើញកម្លាំងសមត្ថកិច្ចបានប្រើប្រាស់អំពើហិង្សាមកវាយបង្ក្រាបទៅលើក្រុមប្រជាពលរដ្ឋ។
«ខ្ញុំអាណិតណាស់បងប្អូនខ្មែរនៅទីនេះ ដេញគប់នឹងដុំថ្មប៉ុនៗនេះ។ គ្នារត់ប៉ះជើង ប៉ះដៃ។ កូនខ្ញុំក៏កម្មកររោងចក្រដែរ។ ដូច្នេះអាគាត់អស់ហ្នឹងវាមិនមែនខ្មែរទេ។ បើសិនជាខ្មែរ វាមិនមែនធ្វើបាបខ្មែរអញ្ចឹងទេ»។
លោក ចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុក បានចាត់ទុកថាសេរីភាពបញ្ចេញមតិនៅកម្ពុជាកំពុងធាក់ថយក្រោយយ៉ាងខ្លាំង។
លោកនិយាយថា៖ «បើនិយាយអំពីសិទ្ធិមនុស្សនៅកម្ពុជានាពេលបច្ចុប្បន្ននេះគឺធ្លាក់ដល់កម្រិតស្ទើរតែសូន្យហើយ គឺមិនអនុញ្ញាតថា ឲ្យពលរដ្ឋណាមានសិទ្ធិសេរីភាពដើម្បីតវ៉ាដោយសន្តិវិធីតទៅទៀតទេ»។
ក្រុមសមត្ថកិច្ចមិនបានឆ្លើយទៅនឹងសំណួររបស់វីអូអេសំឡេងសហរដ្ឋអាមេរិកទេ នៅពេលដែលសួរអំពីការបង្ក្រាប និងការមិនអនុញ្ញាតឲ្យក្រុមកម្មករធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យនោះ ដោយពួកគេបាននិយាយថា ធ្វើតាមគោលការណ៍។
«ខ្ញុំធ្វើតាមគោលការណ៍។ តោះចេញទៅក្រៅ»។
ក្រុមតំណាងសហជីពទាំង៩បានសម្រេចផ្អាកធ្វើមហាបាតុកម្មរបស់ខ្លួន។ ក៏ប៉ុន្តែពួកគេបានជួបក្រុមអ្នកកាសែតនៅក្បែរស្ពាននាគ ជិតទីលានប្រជាធិបតេយ្យ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា មានប្រសាសន៍ថា ការខកខានមិនបានធ្វើមហាបាតុកម្មនៅថ្ងៃនេះមិនបានធ្វើឲ្យពួកគេបាក់ទឹកចិត្តទេ។ លោកបានបញ្ជាក់ថា សហជីពនឹងរៀបចំផែនការទាមទាររបស់ខ្លួនសារជាថ្មីទៀតរហូតដល់បានជោគជ័យ។
លោកនិយាយថា៖ «យើងមិនត្រូវនាំគ្នាភ័យខ្លាចអ្វីទេ ត្រូវតែងើបឡើង ស៊ូឡើងទាំងអស់គ្នា។ បងប្អូនខ្មែរត្រូវតែតស៊ូទាំងអស់គ្នាឡើង។ សូមអរគុណ»។
លោកអាត់ ធន ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (CCAWDU) បានអះអាងយ៉ាងដូច្នេះថា៖ «គេនៅតែមិនដោះលែងអ្នក២៣នាក់ មិនរកយុត្តិធម៌ជូនអ្នកស្លាប់បាន ហើយមិនមានការចរចារដំឡើងប្រាក់ឈ្នួលឲ្យបានសមរម្យទេ។ សហជីពទាំងអស់ហ្នឹងបានជជែកគ្នា ប្រជុំគ្នានៅល្ងាចម្សិលម៉ិញ ហើយថា នឹងមានការរៀបចំបាតុកម្មទ្រង់ទ្រាយធំមួយ នៅខែ២ហ្នឹងតែម្តង ដោយនៅតាមរោងចក្រសហគ្រាស គ្រឹះស្ថានហ្នឹងអាចនឹងជួបជុំគ្នានៅកន្លែងណាមួយ គ្នា៣ទៅ៤ប្រាំម៉ឺននាក់ បន្ទាប់មករោងចក្រសហគ្រាសទាំងអស់អត់ធ្វើការទេ»។
ស្របពេលដែលមានផ្ទុះអំពើហិង្សាសារជាថ្មីនៅទីក្រុងភ្នំពេញនោះ នៅក្នុងខេត្តកំពង់ចាមឯណោះវិញ បើតាមសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាបានកេណ្ឌប្រជាពលរដ្ឋមកឡោមព័ទ្ធសណ្ឋាគារដែលលោកកឹម សុខា ប្រធានស្តីទីគណបក្សកំពុងស្នាក់នៅ ដើម្បីរាំងខ្ទប់មិនឲ្យលោកទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅទីស្នាក់ការគណបក្ស។
ក៏ប៉ុន្តែការឡោមព័ទ្ធដោយលាយឡំជាមួយនឹងការចល័តកងទ័ព កម្លាំងប៉ូលិសនោះ មិនមានការប៉ះទង្គិចគ្នាទេរវាងក្រុមអ្នកគាំទ្រលោកកឹម សុខា និងក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានោះទេ៕