ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ Trump ​​និយាយ​ទូរស័ព្ទ​ជាមួយ​​នាយក​រដ្ឋមន្ត្រីអ៊ីតាលី​ និង​ប្រធានាធិបតី​​អ៊ុយក្រែន 


ប្រធានា​ធិបតី​អាមេរិក​លោក Donald Trump និយាយ​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្រ្តី​អូស្រ្តាលី​លោក Malcolm Turnbull ក្នុងការិយាល័យ​សេតវិមាន​កាល​ពី​ថ្ងៃទី ២៨ មករា ២០១៧។

លោក ​Donald Trump​ ប្រធានាធិបតី​ស.រ.អា.គ្រោង​និយាយតាម​ទូរស័ព្ទ​ជាមួយ​លោក Paolo Gentiloni ​នាយករដ្ឋមន្ត្រី​អ៊ីតាលី ​និង​លោក​ Petro Poroshenko ប្រធានាធិបតី​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃសៅរ៍​ម្សិលមិញ​នេះ។​ នេះជាចុង​សប្តាហ៍​ទីពីរ​ជាប់គ្នា​ដែល​លោក ​Trump និយាយ​តាមទូរស័ព្ទ​ជាមួយ​មេដឹកនាំ​ក្នុង​ពិភពលោក។​

កិច្ចសន្ទនា​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីតាលី​ធ្វើឡើង​មួយ​ថ្ងៃ​ក្រោយពី​កិច្ចប្រជុំ​កំពូល​របស់​សហភាព​អឺរ៉ុប​នៅ​ប្រទេស​ Malta ​ដែល​ពិភាក្សា​អំពីអនាគត​របស់​សហអឺរ៉ុប។ ​ លោក​ Gentiloni ​និង​មេ​ដឹកនាំ​សហភាព​អឺរ៉ុប​ដទៃទៀត​បាន​សន្យា​ថា​ ​នៅតែជម្នះ​ប្រឆាំង​នឹង​លោក​ Trump ​ដែល​ការ​រិះគន់​របស់លោក​ត្រូវ​អ្នកខ្លះគិត​ថា ​ជាការគំរាម​កំហែង​កម្លាំង​របស់​សម្ព័ន្ធមិត្តឆ្លង​មហា​សមុទ្រ​អាត្លង់ទិក។

ពួកគេបាន​ពិភាក្សា​គំនិត​ដែលនឹង​ត្រូវបញ្ចូល​ក្នុងសេចក្តី​ប្រកាស​អំពី​អនាគត​របស់​សហ​ភាពអឺរ៉ុប​ នៅពេល​ប្រារព្ធខួប​៦០​ឆ្នាំ​ នៅ​ទីក្រុងរ៉ូម ​ប្រទេស​អ៊ីតាលី​នៅ​ខែមីនា។ លោក​ Gentiloni បាន​និយាយ​កាលពី​ថ្ងៃសុក្រ​ថា លោកសង្កេត​ឃើញ​ថា ​សហភាព​អឺរ៉ុប​មានឱកាស​ធំធេង​ ប្រសិនបើ​រដ្ឋបាល​របស់លោក​ Trump ​ផ្តោតជា​ចម្បង​លើបញ្ហា​ក្នុងស្រុក ​ហើយ​ទុក​ឱកាស​ឲ្យ​សហភាព​អឺរ៉ុប​បង្កើតអ្វី​ដែល​ហៅ​ថា​ មហា​អំណាច​ពាណិជ្ជកម្ម​លេខមួយ​ក្នុង​ពិភពលោក៕

XS
SM
MD
LG