ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​អាមេរិក ​ដូណាល់​​ ត្រាំ ​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​​ហាមឃាត់​មិន​ឲ្យ​ជន​ភៀស​ខ្លួន​ស៊ីរីចូល​ក្នុង​សហរដ្ឋ​អាមេរិក


បាតុករ​ Emily Nostro សរសេរ​ស្លាក​មួយ​សម្រាប់​ការ​ប្រមូល​ផ្តុំប្រឆាំង​នឹង​បញ្ជា​របស់​លោក​ ដូណាល់ ត្រាំ ចំពោះ​អន្តោប្រវេសន៍​របស់​ជន​ជាតិ​មូស្លីមកាល​ពី​ថ្ងៃព្រហស្បតិ៍ទី​២២ មករា ២០១៧។
បាតុករ​ Emily Nostro សរសេរ​ស្លាក​មួយ​សម្រាប់​ការ​ប្រមូល​ផ្តុំប្រឆាំង​នឹង​បញ្ជា​របស់​លោក​ ដូណាល់ ត្រាំ ចំពោះ​អន្តោប្រវេសន៍​របស់​ជន​ជាតិ​មូស្លីមកាល​ពី​ថ្ងៃព្រហស្បតិ៍ទី​២២ មករា ២០១៧។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិកដូណាល់ ​ត្រាំ លើ​បទ​បញ្ជា​ប្រធានា​ធិបតី​២​ដែល​មាន​គោល​បំណង​ធ្វើ​ឲ្យ​ប្រសើរ​នូវ​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិកដែល​រឹត​ត្បិត​ជន​ភៀស​ខ្លួន​ស៊ីរី​មក​ឲ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិកដោយ​គ្មាន​ពេល​កំណត់។

បទ​បញ្ជា​របស់​ប្រធានា​ធិបតី​កាល​ពី​ថ្ងៃ​សុក្រ​ដែល​មាន​ចំណង​ជើ​ថា «ការពារ​ប្រទេស​កុំឲ្យ​ភេរវជន​បរទេស​ចូល​ក្នុង​សហរដ្ឋ​អាមេរិក‍»បាន​អំពាវនាវ​ឲ្យ​ផ្អាកការ​ផ្តល់​ទិដ្ឋាការ​និងផល​ប្រយោជន៍​ខាង​អន្តោប្រវេសន៍​ដល់​ពលរដ្ឋ​របស់​ប្រទេស​ដែល​មាន​កង្វល់​ពិសេស​នេះ។

ទីភ្នាក់ងា​នានា​របស់​អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍រួមនៅថ្ងៃ​សៅរ៍​នេះ​ទើប​តែ​ប៉ុន្មាន​ម៉ោងក្រោយ​ពី​បទ​បញ្ជា​ប្រធានា​ធិ​បតី​របស់​លោក​ត្រាំ។ ​សេចក្តី​ថ្លែងការណ៍​នោះ​និយាយ​ថា កម្មវិធីតាំង​ទី​លំនៅ​ថ្មី​របស់​សហរដ្ឋ​អាមេរិក​មាន​សារៈ​សំខាន់​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក។

ទីភ្នាក់ងារ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ហើយ​និង​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ​បាន​និយាយ​ថា ​ពួកគេ​សង្ឃឹម​ថា «សហរដ្ឋ​អាមេរិក​នឹង​បន្ត​ តួនាទី​ជា​មេដឹកនាំ​ដ៏​ខ្លាំងនិង​ប្រពៃ​ណី​ដ៏​យូរ​អង្វែង​របស់​ខ្លួន​ដើម្បី​ការ​ពារ​ជនទាំង​ឡាយ​ណា​ដែល​រត់​គេច​ខ្លួន​ពី​សង្គ្រាម​និងការ​ធ្វើ​ទុក​បុក​ម្នេញ។​ ទី​ភ្នាក់ងារ​ទាំង​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា «ខ្លួន​មាន​ជំនឿ​ជឿ​ជាក់​ដ៏​ខ្លាំងថា ​ជន​ភៀស​ខ្លួន​ទទួល​បានការប្រព្រឹត្ត​ស្មើ​គ្នា​សម្រាប់​ការ​ការពារនិង​ការ​ជួយ​ឧបត្ថម្ភ ​និង​ឱកាស​សម្រាប់​ការតាំង​ទី​លំនៅ​ថ្មី ​ដោយ​មិនគិត​ពី​សាសនា ​សញ្ជាតិ​ឬ​ជាតិ​សាសន៍​របស់​ពួកគេ‍»។

លោក​ប្រធានា​ធិបតី​ត្រាំបាន​ចុះហត្ថលេខា​លើ​បទ​បញ្ជា​នោះ​កាល​ពី​ថ្ងៃ​សុក្រ​នៅឯ​ក្រសួង​ការពារ​ប្រទេស​ដែល​នៅ​ទី​នោះ​លោក​ប្រធានា​ធិបតី​បាន​ចូលរួម​ក្នុង​ពិធី​ស្បថ ចូល​កាន់​ដំណែង​របស់​លោក​រដ្ឋមន្រ្តីការ​ពារ​ប្រទេស James Mattis។ បន្ទាប់​មក​ភ្លាម​ៗនោះ​ ​ពួកបាតុករ​បានធ្វើ​បាតុកម្ម​នៅឯអាគារការិយាល័យ​សហព័ន្ធ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក៕

XS
SM
MD
LG