ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​ជំរុញ​ឲ្យ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​បេឡារុស


រូបឯកសារ៖ លោក Charles Michel ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានតាមវីដូអេមួយ នៅក្រុងប្រ៊ុចសែស ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០។

លោក Charles Michel ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប បាន​អំពាវនាវ​ឲ្យ​មាន​ការ​ពិចារណា​កាន់តែ​ឆាប់​ដើម្បី​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​មន្រ្តី​រដ្ឋាភិបាល​ប្រទេស​បេឡារុស បន្ទាប់ពី​មាន​ការ​ឃុំឃាំង​មេដឹកនាំ​គណបក្ស​ប្រឆាំង​ជា​ច្រើន​នាក់​មក។

លោក Michel បាន​សរសេរ​នៅ​លើ Twitter កាលពី​ថ្ងៃ​ពុធ​ថា៖ «ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ខាង​នយោបាយ​ក្នុង​ប្រទេស​បេឡារុស ដូចជា​ការ​ឃុំឃាំង​ផ្អែក​លើ​ហេតុផល​នយោបាយ និង​ការ​និរទេស​ដោយ​បង្ខំ​ជាដើម ត្រូវតែ​បញ្ឈប់។ អាជ្ញាធរ​បេឡារុស​ត្រូវតែ​ដោះលែង​អ្នកទោស​នយោបាយ ហើយ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អនុវត្ត​សិទ្ធិ​នៃ​ការ​បញ្ចេញ​មតិ និង​ការជួបជុំ​របស់​ពួកគេ»។

កាលពី​ថ្ងៃពុធ អាជ្ញាធរ​បេឡារុស​បាន​ឃុំឃាំង​លោក​មេធាវី Maxim Znak ដែល​ជា​មេដឹកនាំ​ម្នាក់​ក្នុង​ចំណោម​មេដឹកនាំ ២ នាក់​ដែល​នៅ​មាន​សេរីភាព​របស់​ក្រុមប្រឹក្សា​គណបក្ស​ប្រឆាំង ស្របពេល​ដែល​ការ​តវ៉ា​ប្រឆាំង​លោក​ប្រធានាធិបតី Alexander Lukashenko នៅតែ​បន្ត​ធ្វើ នៅ​ក្រោយ​ការ​បោះឆ្នោត​ដែល​មាន​ការ​តវ៉ា។

លោក Maxim Znak ត្រូវបាន​មនុស្ស​ពាក់​របាំង​មុខ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​នាំចេញ​ពី​ការិយាល័យ​របស់​ក្រុមប្រឹក្សា​សម្របសម្រួល​នៃ​គណបក្ស​ប្រឆាំង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Gleb German ដែល​ជា​សហការី​របស់​លោក។

លោកស្រី Svetlana Alexievich ដែល​ជា​ជ័យលាភី​ណូបែល​អក្សរសាស្រ្ត​ឆ្នាំ ២០១៥ ឥឡូវ​នេះ ជា​សមាជិក​ក្រុមប្រឹក្សា​ប្រតិបត្តិ​តែ​ម្នាក់​គត់​ដែល​នៅ​មាន​សេរីភាព​នៅ​ក្នុង​ប្រទេស​បេឡារុស ទោះបីជា​បន្ទាប់ពី​មាន​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ព្យាយាម​ចូល​ក្នុង​អាគារ apartment របស់​លោកស្រី​កាលពី​ថ្ងៃពុធ​ម្សិលមិញ​ក៏ដោយ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG